រាជធានីភ្នំពេញ ៖ នាថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនេះ តុលាការរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការ សំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង ជំនួយការពីរនាក់ទៀត ពីករណី សមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
មន្ត្រីតុលាការបញ្ជាក់ថា សំណុំរឿងនេះ ត្រូវបានបំបែកចេញពីសំណុំរឿងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ហើយលោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ក្នុងសំណុំរឿងក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាមនេះ
។
បច្ចុប្បន្នលោក សម រង្សី កំពុងនិរទេសខ្លួនរស់នៅបរទេស ខណៈនៅក្នុងស្រុកលោកនៅមានបណ្តឹងជាច្រើននៅតុលាការរួមរិតខ្លួនលោកមិនអាចចូលស្រុកបាន៕