ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុម​​ប្រ​ជា​​ពល​រ​ដ្ឋ​ ​មាន​​ទំ​​នាស់​​ដី​ធ្លី​​ នៅ​​ភ្នំ​ពេញ​ ប្ដេជ្ញា​បន្ត​ធ្វើ​យុទ្ធ​នាការ​ ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ រៀង​រាល់​សប្ដាហ៍​

ភ្នំពេញ​៖​អ្នក​បឹងកក់​ និង​អ្នក​បុរី​កីឡា ​ប្រមាណ​៣០​នាក់​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធ​នា​ការ​ ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅសា​ជា​ថ្មី​ នៅ​សហ​គមន៍​បឹង​កក់​ ក្នុង​គោល​បំណង​ទាម​ទារ​ឲ្យ​តុលា​កា​រដោះ​​លែង​ ស​កម្ម​ជន​ដីធ្លី​ មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស​  និង​មន្ត្រី​គណៈក​ម្មាធិកា​រជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ​.ជ​.ប​)​  ទោះ​បី​ជា​ពន្លឺ​យុត្តិ​ធម៌​សម្រាប់​អ្នក​ជាប់​ឃុំ​ នៅ​មិន​ទាន់​លេច​ចេញ​យ៉ាង​ណា​ក្ដី​ ហើយ​ពួក​គេ​ប្ដេជ្ញា​ថា​នឹង​ធ្វើ​យុទ្ធនា​ការ​នេះរៀ​ង​រាល់​ស​ប្ដា​ហ៍។​

ការ​ប្រកាស​ជំហរ​ ធ្វើ​យុ​ទ្ធ​នា​កា​រ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ សា​ជា​ថ្មី​ដោយ​អ្នក​បឹង​កក់​នៅថ្ងៃ​ទី​ ៣​១​ខែតុ​លា​ បន្ទាប់​ពី​ពួក​គេខ​កខា​ន មិន​បាន​ធ្វើ​យុទ្ធនា​ការ​នេះ​អស់​ពីរ​សប្ដាហ៍​  ដោយ​សារ​អ្នក​បឹង​កក់​មួយ​ចំនួន​ ត្រូវ​តុលាការ​កោះ​ហៅ​ទៅ​សាកសួ​រ ក្នុង​នាម​ជា​ដើម​បណ្ដឹង​ ពី​រឿង​ហិង្សា​ក្បែរ​វត្ត​ភ្នំ​ បង្ក​ដោយ​សមត្ថ​កិច្ច​ចម្រុះ​កាល​ពី​ឆ្នាំ​២​០១៣​។​

គិត​មក​ដល់​ពេល​នេះ​ តំ​ណាង​ស​ហគមន៍​បឹង​កក់​ អ្នក​ស្រី​ ទេព​ វន្នី​  ត្រូវ​បាន​តុ​លា​ការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​អស់​៧៦ថ្ងៃ​ ចំ​ណែក​មន្ត្រី​អាដ​ហុក​៤​រូប​ រួម​ទាំង​មន្ត្រី​១រូ​ប​ត្រូវ​តុ​លាការ​ ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់២​៦ស​ប្ដាហ៍​។​

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅស​ប្ដាហ៍​ទី​២៦​ នេះ​ គឺ​សហ​គមន៍​មាន​ទំ​នាស់​ដី​ធ្លី​នៅស​ហគម​ន៍​បុ​រី​កី​ឡា​ និងស​ហ​គមន៍​បឹង​កក់​ នឹង​ប្រា​រព្ធ​ពិ​ធី​ ដោយ​មាន​រូប​ភាព​ខុស​គ្នា​កាល​ពី​សប្ដាហ៍​មុន​ៗ​ ពួកគេ​រៀប​ចំ​ធ្វើ​នៅ​សហគមន៍​រ​បស់​ពួក​គេ​រៀង​ៗ​ខ្លួន​ ដើម្បីទា​ម​ទារ​ឲ្យតុ​លា​ការ​ ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុ​ស្ស ​មន្ត្រី​ គ.ជ.ប​  និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​សកម្ម​ជន​បឹងកក់​ ព្រម​ទាំង​រក​យុត្តិធម៌​ជូន​បណ្ឌិត​ កែ​ម ឡី​។​

យុទ្ធ​នាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​» ​ផ្ដួច​ផ្ដើម​ឡើង​ ដោយ​ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ និង​ស​កម្ម​ជន​ដី​ធ្លី​ ដោយ​យក​ថ្ងៃ​ច័ន្ទ​ ជា​ថ្ងៃ​ធ្វើ​យុទ្ធនា​ការ​ស្លៀក​ពាក់​ពណ៌​ខ្មៅ​។ ​ថ្ងៃ​ច័ន្ទ​តំណាង​ឲ្យ​ថ្ងៃ​ ដែល​ស​កម្មជន​អង្គ​ការ​អាដហុ​ក ​ ៤​រូប​ មាន​អ្នកស្រី​ លឹម​ មុន្នី​ លោក​ ណៃ​ វ៉ង់​ដា​ លោក​ យី​ សុខ​សាន្ដ​ លោក​ នី​ សុខា​ និង​អគ្គ​លេ​ខា​ធិកា​ររង​រ​បស់​ គ.ជ.ប​ លោ​ក នី​ ចរិយា​ ត្រូវ​បានតុ​លាការ​ ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ ពី​បទ​សូក​ប៉ាន់​សាក្សី​ ទាក់​ទង​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​អ្នក​នាង​ ខុម​ ចាន់​តា​រា​ទី​ ហៅ​ ស្រី​មុំ​ ជា​មួយ​លោក​ កឹម​ សុ​ខា​ ហើយ​ពណ៌​ខ្មៅ​ តំណាង​ឲ្យ​សញ្ញា​ប្រកាស​អាស​ន្ន​នៃ ​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ក​ម្ពុ​ជា។​

ជារឿយ​ៗ​ អាជ្ញាធរ​ចាប់​ខ្លួន​អ្នក​ចូលរួ​មយុទ្ធ​នាការ​ថ្ងៃច័​ន្ទពណ៌ខ្មៅ​  ដោយ​ព្រមាន​មិន​ឲ្យចូល​រួម​សកម្ម​ភាព​នេះទៀ​ត។​

ក្រុម​ប្រជា​ពលរ​ដ្ឋ​មាន​ទំ​នាស់​ដី​ធ្លី​នៅ​ភ្នំពេញ​ ប្រ​កាស​ថា​ ពួក​គាត់​នឹង​នៅ​តែ​បន្ត​តវ៉ា​ ប្រសិន​បើ​អាជ្ញា​ធរ​នៅ​តែ​មិន​ដោះស្រា​យប​ញ្ហាដែ​លពួ​ក​គាត់​កំពុង​ទាម​ទារ​ទេ​នោះ​៕​

2016-10-31_204344

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.