ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រឿង​ក្តី​ លោក​ស្រី​ថាក់​ ឡា​នី​ ចោទ​សម្តេច​ហ៊ុន​ សែន​ សម្លាប់​លោក​កែម​ ឡី​ តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​ នឹង​ប្រកាស​សាល​ក្រម​ នៅ​ថ្ងៃ​ទី​២​ វិច្ឆិ​កា

ភ្នំពេញ​:​ តុលាការ​ក្រុង​ភ្នំ​ពេញ​ នឹង​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​លោក​ស្រី​ ថាក់​ ឡា​នី​ អតីត​សមា​ជិ​កព្រឹទ្ធ​សភា​ គណ​បក្ស​សម​ រង្ស៊ី ​ដែល​បាន​ចោទ​ប្រកាន់​លើ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​ ថា​បាន​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃ​ទី​០២​ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ​២​០​១​៦​ ខាង​មុខ​នេះ​។​

សូម​បញ្ជាក់​ថា​ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ​២០​១៦​នេះ​ បាន​បើក​សវ​នាការ​ជំនុំ​ជម្រះ​លើ​សំណុំរឿង​ អតីត​សមាជិ​ក​ព្រឹទ្ធ​សភា​គណបក្ស​ សម​ រង្ស៊ី ​លោកស្រី​ ថាក់​ ឡា​នី​ ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ត្រង់​ៗ លើ​សម្តេច​ ហ៊ុន​ សែន​ ក្នុងការ​សម្លាប់​ លោក​ កែម​ ឡី ​។​

លោកស្រី​ ថាក់​ ឡានី​ ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភា​ សម្រេច​បោះឆ្នោ​ត​ដក​អភ័យ​ឯក​សិទ្ធិ​ កាល​ពីថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៦​ ដើម្បី​ឱ្យ​តុលា​ការ​បន្ត​នី​តិ​វិធី​របស់​ខ្លួន​ ដោយ​គ្មាន​ការ​រាំង​ស្ទះ​ ។​

បន្ទាប់​មក​ អយ្យកា​រ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​បញ្ជូន​សំ​ណុំ​រឿង​ លោកស្រី​ ថាក់​ ឡានី​ ទៅ​ជំនុំ​ជម្រះ​ដោយ​ចោទ​ប្រ​កាន់​ពី​បទ​ បរិហាកេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញ​ង់​ ឲ្យ​ប្រព្រឹត្ត​អំ​ពើប​ង្ក​ឲ្យ​មាន​ភាព​វិកវរ​ធ្ងន់​ធ្ងរ​ ដល់​សន្តិ​សុខ​សង្គម​។​

លោក​គី​ តិច​ មេធាវី​តំណាង​ឲ្យ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ បាន​ដាក់​ពាក្យប​ណ្តឹង​ប្តឹង​លោក​សម​ រង្ស៊ី​ ប្រធាន​គណ​បក្សស​ង្គ្រោះជា​តិ​ និង​លោក​ស្រី​ ថាក់​ ឡា​នី​ សមា​ជិក​ព្រឹទ្ធ​សភា​ របស់​គណ​បក្ស​សម​ រង្ស៊ី ​ទៅតុ​លាកា​​រ កាល​ពី​ថ្ងៃ​ទី​១ ខែ​សី​ហា​ ឆ្នាំ​២០​១​៦។​ ការ​ប្តឹង​នេះ​ គឺ​បន្ទាប់​ពី​លោក​សម​ រង្ស៊ី​ បាន​ចោទ​ប្រកាន់​ ទៅ​លើ​រាជ​រដ្ឋា​ភិ​បាល​ថា​ ជា​អ្នក​រៀប​ចំ​ផែន​ការ​ បាញ់​សម្លាប់​លោក​ កែម​ ឡី ​និង​លោកស្រី​ ថាក់​ ឡា​នី​ បាន​ចោទ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ថា​ ជា​អ្នក​សម្លាប់​លោក​កែម​ ឡី​។​

ចំពោះ​បណ្តឹ​ងប្តឹង​ លោក​សម ​រង្ស៊ី ​គឺ​ដោយសារ​ បាន​​បង្ហោះ​សារ​ នៅ​លើផេ​ក​ហ្វេសប៊ុ​​ក​ របស់​គាត់​ថា​ ការ​ស្លាប់​របស់​លោក​ កែម​ ឡី​ គឺ​ជា​អំពើ​ភេរ​វ​​កម្ម​មួយ​ ដែលរៀ​បចំ​ដោយរ​ដ្ឋអំ​ណាច​។ ​ហើយចំ​ពោះប​ទ​ចោទ​ គឺ​លោក​មិន​បាន​ដាក់​ បទ​ចោទ​ទេ​ គឺ​ជា​សិទ្ធិ​ និង​សមត្ថកិច្ច​របស់​ព្រះរាជ​អាជ្ញា​ នៅ​ពេល​ដែល​ ពិ​និត្យ​ឃើញ​ថា​​ បទ​ល្មើស​នោះ​ ផ្ទុយ​ពី​មាត្រា​ណា​ ច្បាប់​ណា​ នឹង​ធ្វើការ​ចោទ​ប្រកាន់​។​

លោក​បាន​បញ្ជាក់​ថា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ឲ្យ​លោក​ទាម​ទារ​ សំណ​ង​តែ​ ១០០​ រៀល​ទេ ក្នុង​បណ្តឹង​មួយ​ទាម​ទារ​តែ​ ១០០​រៀល​ ចំពោះជំ​ងឺ​ចិត្ត​គឺ​ទាម​ទារ​ ១០០​រៀល​ ដូចគ្នា​។ សំខាន់​សម្តេច​ បាន​មាន​ប្រសាសន៍​ថា​ ចង់​បាន​ភាព​ស្អាត​ស្អំ​ និង​ចង់​បាន​កិត្តិយសដែ​ល​លោក​ស្រី​ ថាក់​ ឡា​នី​ និង​លោក​សម​ រង្ស៊ី​ បាន​បំផ្លើស​ការ​ពិត​ ធ្វើ​ឲ្ប​ប៉ះពា​ល់​ដល់​កិត្តិយស​ របស់​សម្តេច​ ក៏​ដូច​ជា​ កិត្តិយសរ​បស់​រាជ​រដ្ឋា​ភិបាល​ ហើយ​សម្តេច​ សូម​ឲ្យ​អនុវត្ត​តាម​ច្បាប់​។​

ចំណែក​មតិ​ជាតិ​និង​អន្តរ​ជាតិ​ ចង់​ឃើញ​អ្នក​នយោ​បា​យខ្មែរ​ វិល​មក​រក​តុ​ចចារ​វិញ៕

Thaklany855

 

Filed in: Uncategorized, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.