ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ចេញ​ទៅ​រាយ​មង​ ព្យុះ​ភ្លៀង​បោក​បក់​លេច​ទូក​ ឪពុក​លង់​ទឹក​ស្លាប់​ កូន​ស្រី​តូច​មិនអី​

កំពង់ចាម​៖ ក្មេង​ស្រីអា​យុ​១២​ឆ្នាំ​ម្នាក់​ បាន​រួម​ដំ​ណើរ​ជា​មួយ​ឪពុក​របស់​ខ្លួន​ ទៅ​រាយ​មង​ តែ​គ្រោះ​អ​កុសល​ជួប​នឹង​ព្យុះ​ភ្លៀង​បក់​បោក​ បណ្ដាល​ឲ្យ​លេច​ទូក​  បុរស​ជា​ឪពុក​ត្រូវ​បាន​លង់​ទឹក​ស្លាប់​បាត់​បង់​ជីវិត​  ចំ​ណែក​កូន​ស្រី​អោប​ប៊ីដុង​ហែល​ទឹក​ ទៅ​រក​គេ​ឲ្យ​ជួយ​សង្គ្រោះ​ជីវិត​  ដែល​ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​ កាល​ពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​ល្ងាច​ ថ្ងៃ​ទី​២៦​ តុលា​ ២០​១៦​ នៅចំ​ណុច​បឹង​ស្យា ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ព្រែក​រំដេង​ ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំ​ពង់​ចាម​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ មុត​ ប៊ន់​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ ត្រូវ​ជា​ឪពុក​ និង​កូន​ស្រី​ឈ្មោះ​ ប៊ន់​ ស្រីនិច្ច​ អា​យុ​១២​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ស្យា​បឹង​វែង​ ឃុំ​បា​រាយ​ណ៍​ ស្រុក​ស្រីស​ន្ធរ​ បាន​ជិះទូ​ក​ទៅ​រាយ​មង​ជា​មួយ​គ្នា​ នៅ​ចំណុច​កើត​ហេតុ​ ហើយ​ក៏​ត្រូវ​បាន​ភ្លៀ​ង​ខ្យល់​បក់​បោក​មក​ បណ្តាល​ឲ្យ​លេច​ទូក​  ហើយ​បុរស​ជា​ឪ​ពុក​ក៏​បាន​បាត់​ខ្លួន​ក្នុង​ទឹក​បឹង​ ចំណែក​កូន​ស្រី​បាន​ហែល​ទឹក​ រ​ក​គេ​ជួយ​ ដោយ​មាន​ប៊ី​ដុង​មួយ​ជាប់​នឹង​ខ្លួន​។

ហើយ​ភ្លាម​ៗ​នោះ​ ក៏​មាន​ប្រជា​ពលរដ្ឋ​ម្នាក់​ ដែល​កំពុ​ង​តែអុំ​ទូក​នៅក្បែរ​កន្លែង​កើត​ហេតុ​  ក៏​បាន​មក​ជួយ​ស្រង់​នាង​ចេញ​ពីទឹក​ បាន​ទាន់​ពេល​វេលារួ​ច​ក៏​នាំនាង​ទៅផ្ទះ​។​​

កម្លាំង​នគរបាល​ប៉ុស្តិ៍​បារាយណ៍​ រួម​ជា​មួយ​ប្រជា​ពល​រដ្ឋ​បាន​បន្ត​ស្វែង​រក​ រ​ហូត​ដល់​ម៉ោង​៧​និង​៥៥​នាទីព្រឹក​ ថ្ងៃ​ទី​២៧​ តុលា​ ទើប​បាន​រក​ឃើញ​ សាក​សព​ជន​រង​គ្រោះ​នៅ​ចំ​ណុច​បឹង​អន្លង់​តា​អ៊ាង​ ក្រោយ​ភូមិ​ព្រែក​ឪ​ជ្រឹង​(ក)​ ឃុំព្រែ​ករំ​ដេង ​ស្រុក​ស្រី​សន្ធរ​។​

បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ ឲ្យក្រុ​មគ្រួ​សារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

k1k2

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.