ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រថយន្តដឹកឈើក្រញូង ឆ្លងកាត់ទឹកដី ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចធ្វើការ បង្ក្រាបបាន

 

កំ​ពង់​ឆ្នាំង​៖​ វេ​លាម៉ោ​ង​០០​និង​៤៥​នាទី​ អា​ធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​២៦​ ខែ​តុលា​ ឆ្នាំ២​០១​៦​ន​គរ​បាល​សេដ្ឋ​កិច្ច​សហ​ការ​ជា​មួយ​កម្លាំ​ង​រដ្ឋ​បា​ល​ព្រៃ​ឈើ​​ធ្វើ​ការ​ប្រដេញ​បង្ក្រាប​បាន​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​R​X​300​ ពណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​2​Q-​12​18​ ដឹក​ឈើ​ប្រភេ​ទគ្រ​ញូង​ចំ​នួន១​៨​១​ដុំ​ ស្មើនិ​ង​៥​៣​១​គីឡូ​ក្រាម​ ស្មើ​០​,៤​៤​២​ម៉ែត្រ​ត្រី​គុណ​ ខ​ណៈ​ពេល​កំ​ពុង​ធ្វើ​ស​កម្ម​ភាពដឹ​កឆ្លង​កាត់​ទឹក​ដី​ខេត្ត​កំ​ពង់​ឆ្នាំង​ឆ្ពោះចូ​ល​ទី​ក្រុង​ភ្នំ​ពេញ​ ។

 

ករ​ណី​ប្រ​ដេញ​ប​ង្ក្រា​ប​រ​ថ​យ​ន្ត​ដឹក​ឈើ​គ្រ​ញូង​នេះ​ បាន​ធ្វើ​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ចំ​ណុច​ស្ពាន​សាប​អ​ង្កាម​ ស្ថិត​ក្នុង​ភូមិឈើ​នា​គ​ ឃុំ​ពង្រ​ ស្រុក​រ​លាប្អៀ​រ​ ខេត្ត​កំ​ពង់​ឆ្នាំង​ ​។

ប្រភព​ពី​សម​ត្ថ​កិច្ច​អោយ​ដឹង​ថា​ មុន​ពេល​ធ្វើ​ការ​បង្ក្រាប​បាន​រថ​យន្ត​ដឹក​ឈើគ្រ​ញូង​ខាង​លើនេះ​កំ​លាំង​សមត្ថ​កិច្ច​បាន​ទ​ទួល​ព័ត៌​មាន​ថា​ មាន​រថយន្ត​ដឹក​ឈើគ្រ​ញូង​ឆ្លង​កាត់​ទឹក​ដី​ខេត្ត​កំ​ពង់​ឆ្នាំង​​​​​​​​​​ឆ្ពោះ​ទៅ​រាជ​ធា​នីភ្នំ​ពេញ​ ក៍​ចេញ​ប្រ​តិបត្តិ​ការ​ ដាក់​កម្លាំង​ស្ទាក់​ដើម្បីធ្វើ​ការប​ង្ក្រាប​ ក៍​បាន​ប្រទះ​ឃើញ​នៅចំ​ណុច​ខាង​លើ​ ​ក៍​ស្ទាក់​ចាប់​បាន​តែម្តង​ ។​

 

ក្នុង​ប្រតិ​បត្តិ​ការ​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​គ្រ​ញូង​ខាង​លើនេះ​មាន​រថ​យន្ត​២​គ្រឿង​ផ្សេង​ទៀត​បាន​បើក​តាម​ដើម្បី​រំដោះ​គូកន​  ដោយ​គៀរ​ថ​យន្ត​សមត្ថកិច្ច​បណ្តាល​អោយ​រង​ការ​ខូច​ខាត​ចំនួន​២​គ្រឿង​ផង​ដែរ​ ។

 

ក្រោយ​ឃាត់​ចាប់​រថយន្ត​ដឹក​ឈើខា​ងលើ​នេះ​បាន​ អ្នក​​បើក​បរ​រថ​យន្ត​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ដោយ​ទុក​ចោល​រថយន្ត​ដឹក​ឈើ​នៅក​ន្លែង​កើត​ហេតុ​ ។ ​

 

បើ​តាម​ការ​ផ្ដល់​ប្រភព​មួយ​ពី​ខេត្ត​ឧត្ដរ​មាន​ជ័យ​បាន​អោយ​ដឹង​ថា​ រថ​យន្ដ​លុច​ស៊ិស​ដឹក​ឈើ​គ្រញូ​ង​គឺជា​ របស់​ថៅ​កែ​ស្រី​ម្នាក់​ឈ្មោះ​យាយ​ ម៉ាយ​ ជន​ជាតិ​យួន​រស់​នៅ​ស្រុ​កអន្លុង​វែង​ ដែល​ជាជើង​ខ្លាំង​ឈ្មួញ​កាង​ឈើ​នៅ​ស្រុក​អន្លុង​វែង​ ខេត្ត​ឧត្ដរ​មា​នជ័យ​ នឹង​ធ្លាប់​បញ្ជាកូ​នចៅ​មក​វាយ​តប់​ អ្នកសា​រព័ត៌​មាន​ថែមទៀ​តផ​ង​។​

 

ក្រោយ​ការ​បង្ក្រាប​បាន​ សមត្ថ​កិច្ច​បាន​រាយ​ការណ៍ជូ​ន​លោក​ស្នង​ការ​នគ​បាលខេ​ត្ត​និ​ង​សុំការ​អនុញ្ញាតិ​ពីលោក​ព្រះ​រាជ​អជ្ញា​សាលា​ដំ​បូង​ខេត្ត​កំពង់​ឆ្នាំង​  នាំ​យក​មក​រក្សារ​ទុក​នៅក្នុ​ងស្ន​ង​ការ​នគបា​ល​ខេត្ត​កំព​ង់​ឆ្នាំង​​ រង់​ចាំ​ព្រឹក​ឡើងធ្វើ​ការ​វាស់វែ​ង​ឈើ ​ប្រគល់​អោយស​មត្ថ​កិច្ច​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ ដើម្បី​ក​សាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ សា​លា​ដំបូង​ខេត្ត​ ចាត់ការ​តាម​និ​តិ​វិ​ធី​ និង​វែក​មុខ​ជន​ល្មើស​ដែល​ជា​ម្ចាស់ឈើ​យក​មក​ផ្ដន្ទា​ទោស​ ៕

14650087_694968703988739_9190306284610716330_n

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.