ខេត្តកោះកុង៖ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មានការព្រួយបារម្មណ៏យ៉ាងខ្លាំងចំពោះសុវត្ថិភាពចរាចរណ៏ ដោយសារសត្វគោអានាធិបតេយ្យមួយហ្វូងដើរពេញផ្លូវអាចបង្ករគ្រោះថ្នាក់ចរាចរណ៏ ដល់អ្នកធ្វើដំណើរនិងសិស្សានុសិស្ស ព្រមទាំងរិះគន់លោកផាត់ ស៊ានលី មេឃុំស្រែអំបិលថា ពុំមានចំណាត់ការចំពោះហ្វូងគោអានាធិបតេយ្យ ដែលត្រូវម្ចាស់វាព្រលែងពេញផ្លូវតាំងពីយូរមកហើយ។
យោងតាមសម្ដីពីប្រជាពលរដ្ឋបានប្រាប់អ្នក់សាព័ត៍មានថា គោ12ក្បាលដែលដើរពេញផ្លូវនោះមានទីមួយម្ចាស់គោឈ្មោះតាលូន ជាមេឆ្នោតកន្ទុយលេខដ៍ធំ ទីពីរម្ចាស់គោឈ្មោះចែមួយ ជាថៅកែទឹកសុទ្ធ ដែលសុទ្ធតែអ្នកមានលុយកាក់ ទើបមេឃុំមិនហ៊ាន ជាមួយម្ចាស់គោ ជាពិសេសនោះ គឺតាលូនមេឆ្នោតបានបឹទមាត់មេឃុំតែម្ដង ទើបហ៊ានលែងគោពេញផ្លវសាធារណៈ ហើយហ្វូងគោរបស់តាលូននេះ លែងជាប្រចាំឆ្នាំមិនមែនទើបតែពីរបីថ្ងៃទេគឺលែងដុះស្លែជាយូរហើយ។
ប្រជាពលរដ្ឋ ក៏បានប្រាប់និងសំណូមពរទៅលោកមេឃុំប្រហែលជាងដប់ដងហើយសុំឲ្យមានចំណាត់ការលើម្ចាស់គោកុំឲ្យព្រលែងគោពេញផ្លូវ តែលោកមេឃុំមិនដែលខ្វល់ ប្រជាពលរដ្ឋបានបន្តថា មេឃុំផាត់ស៊ុនលី ចាប់តាំងមិនទាន់បានធ្វើជាមេឃុំជិះតែម៉ូតូទេ លុះបានឡើងធ្វើជាមេឃុំ ជិះឡានដូរសេរីគ្រប់ម៉ាក។
ប្រជាពលរដ្ឋបន្តទៀតថាមេឃុំផាត់ស៊ុនលី ចាប់តាំងពីឡើងជាមេឃុំមក មិនដែលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានម្ដងណាទេ សូម្បីតែល្បែងស៊ីសងមានពេញក្នុងឃុំតែម្ដង។
លោក ផាត់ស៊ុនលីបានប្រាប់ អ្នក់សាព័ត៍មានថារូបគាត់ពិបាកធ្វើការណាស់ ហើយរូបគាត់នឹងខំ ប្រឹងប្រែងទៅ ធ្វើការជូនពលរដ្ឋ នោះជាសម្ដីរបស់លោកមេឃុំស្រែអំបិល។
ប្រជាពលរដ្ឋរិះគន់បន្តទៀតថា ការឃុបឃិតគ្នារវាងមេឃុំ នឹងអ្នកមានលុយមានអំណាច ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ ជាតិនិងប្រជាពលរដ្ឋ នឹងប៉ះពាល់ដល់មុខមាត់ថ្នាក់ដឹកនាំ ដែលលោកខំធ្វើល្អ ចំពោះប្រជាពលរដ្ឋ។
សូមលោកអភិបាលខេត្តកោះកុង និងលោកអភិបាលស្រុកស្រែអំបិល ជួយដោះស្រាយហ្វូងគោអានាធិបតេយ្យ កុំមើលរំលង ខ្លាចមានគ្រោះថ្នាក់ចរាចរណ៏ និងជួយដុះក្អែលលោកមេឃុំស្រែអំបិលដែលអសម្ថភាពក្នុងការងារបណ្តាលឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់៕ (ដោយយួនឈីវ)