ខេត្តកោះកុង៖ប្រជាពលរដ្ឋរសនៅឃុំថ្មសក្នុងស្រុកបូទុមសាគរខេត្តកោះកុងបាននិងកំពុងរិះគន់ទៅលើអាជ្ងាធរមូលដ្ឋានយ៉ាងខ្លាំងនឹងក្រុមហ៊ុនអគ្គិសនីរបស់លោកហេង ហ៊ុយ ដែលបានម៉ៅការអគ្គិសនី ពីរដ្ឋយកមកតបណ្ដាញ តាមភូមិ ឃុំថ្មស ស្រុកបូទុមសាគរ។
លោកហេង ហ៊ុយ បានតបណ្ដាញភ្លើងយកលុយពី ប្រជាពលរដ្ឋ តក្នុងមួយផ្ទះយកលុយ145000រៀលនៅមិនទាន់គឹតថ្លៃខ្សែភ្លើងផង បើផ្ទះណា តភ្លើងអស់ចំនួនលុយ50ម៉ឺនរៀលហើយផ្ទះនោះមិនលក់ដូរសម្ភារ:ក្នុងផ្ទះបន្តិចបន្ទូចទេ ខាងអគ្គិសនីតភ្លើង គេមិនគឹតលុយគុណទេ គឹតត្រឹមតែ50ម៉ឺនរៀលដដែល។
ចំណែកផ្ទះដែលបើកលក់ដូរនៅក្នុងផ្ទះបន្តិចបន្តួចវិញ គឺខាងអគ្គិសនី បុគ្គលឹកតភ្លើងត្រូវគឹតលុយ មួយគុណជាពីរ ពីម្ចាស់ផ្ទះដែលបានលក់ដូរ មើផ្ទះនោះតភ្លើងអស់លុយ50ម៉ឺនរៀល ត្រូវបង់លុយគុណជាពីរគឺ1108 000រៀល សូម្បីតែផ្ទះលក់បបរពេលព្រឹក តភ្លើងក៌គុណដែរ ឬហាងលក់ការហ្វេក៌តំវូវឲ្យបង់ដូចគ្នា។
ក្រុមហ៊ុនអគ្គិសនីរបស់លោកហេង ហ៊ុយ ដែលមកបូមលុយគៀបករប្រជាពលរដ្ឋនៅឃុំថ្មស ដោយប្រជាពលរដ្ឋរិះគន់ថា លោកហេង ហ៊ុយបានធ្វើឯកសារក្លែងក្លាយពីអាជ្ងាធអគ្គិសនីកម្ពុជា យកមកបោកប្រជាពលរដ្ឋ។
នៅថ្ងៃទី12ខែតុណឆ្នាំ2016នេះ មានក្រុមការងារ អាជ្ញាធអគ្គិសនីកម្ពុជា ១លោក ទូចវុធ្ធីប្រធាការិយាល័យកិច្ចការ
អ្នកប្រើប្រាស់ ២ លោក ថេងប៊ុនសែ មន្រ្តីការិយាល័យកិច្ចការអ្នកប្រើប្រាស់បានចុះមកពិនិត្យជួបពិភាក្សាការងារនៅទីតាំងធ្វើ សេវាកម្មអគ្គិសនី របស់សេវាករ ហេង ហ៊ុយ នៅឃុំថ្មសតែម្ដង។
នៅក្នុងឱកាសកនោះមានប្រជាពលរដ្ឋ មកចូលរួមជាងមួយរយនាក់ នឹងស្ដាប់ការណែនាំពីអាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ទៅប្រពលរដ្ឋឲ្យយល់ដឹងពីច្បាប់កាប្រើប្រាស់អគ្គិសនី។
លោកទូច វុធ្ធី បាននិយាយសង្កត់ធ្ងន់ៗ ទៅលើលោកហេង ហ៊ុយឲ្យយល់ពីច្បាប់អគ្គិសនី មិនត្រូវឲ្យធ្វើអ្វីខុសពីច្បាប់ដែលបានកំណត់។
លោក ទូចវុធ្ធី បានប្រាប់ប្រជាពលរដ្ឋថា ប្រជាពលរដ្ឋមានសិទ្ធគ្រប់គ្រាន់ ការតវ៉ា នឹងការទិញខ្សែភ្លើងយកមកពីខាងក្រៅក៌បានដែរ ឲ្យតែថោកហើយត្រូវតាមស្តង់ដា បើគិតថាក្រុមហ៊ុនហេង ហ៊ុយថ្លៃនោះ។
ប្រជាពលរដ្ឋអគុណ ចំពោះលោកទូចវុធ្ធី ដែលជាអាជ្ញាធអគ្គិសនីកម្ពុជា ចុះមកទាន់ពេលវេលា បើមិនអញ្ជឹងទេ ក្រុមហ៊ុនហេង ហ៊ុយ គៀបករពួកគាត់ហើយ។