ខេត្តកណ្តាលៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកម្មវិធីប្រណាំងទូកង ដែលរៀបចំនៅទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ដើម្បីចូលរួមអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីជ្រើសរើសទូកយកទៅប្រកួតនៅថ្ងៃបុណ្យអុំទូកទូទាំងប្រទេសនាពេលខាងមុខ ។
ម្យ៉ាងវិញទៀតដើម្បី ជាការ ទាក់ទាញដល់ភ្ញៀវទេសចរណ៍អោយបានស្គាល់អំពីប្រពៃណទំនៀមទំលាប់របស់ខ្មែរ
យើងផងដែរនិងដើម្បីរំលឺកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ កាលពីជំនាន់ដើម។
សំរាប់ការប្រណាំងទូកនេះមានទូកទាំងអស់ចំនួន៣២ គូរ ដែលមានប្រជាពលរដ្ឋអញ្ជើញមកទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងមកពីបណ្តាខេត្តផ្សេងៗទៀតផងដែរ។ នេះបង្ហាញឲ្យឃើញថាប្រទេស កម្ពុជាមានសុខសន្តិភាពពេញលេញ និងរីកចម្រើនគ្រប់វិស័យក្រោមការដឺកនាំរបស់រាជរដ្ឋាភិបាល ៕