ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អា​ជ្ញា​ធរ​ មិន​បង្រ្កា​ប​សង្វៀ​​ន​ជល់​មាន់​ បៀ​ អា​ប៉ោង​ យូ​គី​ នៅ​ផ្សា​រ​តន់​ហន់​ បណ្តា​ល​ឲ្យ​ប៉ះពាល់​ ដល់​ កេរ្តិ៏​ឈ្មោះ​ថ្នាក់​ដឹក​នាំ

ខេត្តកំពត៖ ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ស្រុក​​កំ​ពង់​ត្រាច​ ខេត្ត​កំ​ពត​ កំ​ពុង​តែ​មិន​សប្បា​យចិ​ត្ត ​នឹង​អាជ្ញា​ធ​រមិន​ខ្វាយ​ខ្វល់ប​ង្រ្កាប​សង្វៀ​ន​ជល់មា​ន់​ បៀ​ អា​ប៉ោង​ យូគី​ នៅ​ផ្សារ​ តន់​ហន់​ ភូមិព្រែ​ក​ក្រឹស​បណ្តា​ល​ឲ្យ​ប៉ះ​ពាល់​ដល់​ កេរ្តិ៏​ឈ្មោះ​ថ្នាក់​ដឹក​នាំគ​ណប​ក្ស​ប្រជា​ជន​ដែល​ខិត​ខំ​ក​សាង​ប្រ​ទេស​ឲ្យ​រីក​ចំ​រើន​ លើ​កតំ​កើង​ជីវ​ភាព​ប្រជា​ព​លរ​ដ្ឋ​ តែ​បែរ​ជា​អាជ្ញា​ធរខេ​ត្តកំ​ពត​បណ្តោ​យ​ឲ្យមា​នស​ង្វៀន​ជល់​មាន់​ ល្បែង​ស៊ី​សង​ដុះស្លែ​នៅភូ​មិព្រែ​ក​ក្រឹស​ បំផ្លា​ញកា​រ​រី​ក​ចំ​រើន​រ​បស់​ប្រ​ជា​​ពល​រដ្ឋ​ទៅវិ​ញ​។​

ប្រជាពលរដ្ឋបានឲ្យដឹងថាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី នៅផ្សារតន់ហន់ ភូមិព្រែកក្រឹស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត បានដំណើរការលេងជាយូរមកហើយ មួយអាទិត្យលេងប្រាំពីរថ្ងៃ ដោយពុំឃើញអាជ្ញាធរមូលដ្ឋានបង្រ្កាបនោះឡើយ អាចថាជាឆ្នាំងបាយរបស់សមត្ថកិច្ចទើបធ្វើជាខ្វាក់ភ្នែកមើលមិនឃើញ ទោះបីប្រជាពលរដ្ឋរិះគន់ថា គោលនយោបាយភូមិឃុំមានសុវត្តិភាពត្រូវបរាជ័យទាំងស្រុង ដោយអាជ្ញាធរស្រុកកំពង់ត្រាចមិនបង្រ្កាបបនល្បែងខាងលើនេះក៏ដោយ។

មួយវិញទៀត គេឃើញមានជនអន្តោប្រវេសន៏វៀតណាមខុសច្បាប់ចូលមកលេងល្បែងនៅភូមិព្រែកក្រឹសយ៉ាងច្រើន បង្ហាញពីការឆកល្វែងរបស់សមត្ថកិច្ចក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៏វៀតណាមចូលទឹកដីខ្មែរដោយខុសច្បាប់ថែមទៀតផង។

តាមប្រភពពីប្រជាពលរដ្ឋឲ្យដឹងទៀតថា មេសង្វៀនជល់មាន់ បៀ អាប៉ោង យូគី នៅផ្សារតន់ហន់មានឈ្មោះចូច ត្រូវជាកូនរបស់លោកមេឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ដែលជាខ្នងបង្អែក ទើបសមត្ថកិច្ចយល់ញាតិឃ្លាតច្បាប់ បណ្តោយឲ្យឈ្មោះចូចបើកបនល្បែងម៉ាសេរី លើគំនរទុក្ខ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រោះថាទីណាមានល្បែង ទីនោះមានចោរហារយ មានអំពើឃោឃៅក្នុងគ្រួសារ រលាយហិនហោចទ្រព្យសម្បត្តិ មិនទទួលជោគជ័យទេគោលនយោបាយភូមិឃុំមានសុវត្តិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យមន្ត្រីមូលដ្ឋានអនុវត្តន៏នោះ។

ករណីបើកបនល្បែងស៊ីសងខាងលើ ឈ្មោះចូចបានបំភ្លឺតាមទូសព្ទ័ថាខ្លួនពុំមានជាប់ពាក់ពន្ធ័ទេ ខ្លួនរកស៊ីតែប្រមូលភាស៊ីផ្សារតែប៉ុណ្ណោះ ចំណែកមេឃុំព្រែកក្រឹស នៅពេលទូរសព្ទ័ចូលមានអ្នកទទួលតែឆ្លើយថាច្រឡំលេខទៅវិញ។

គេហទំព័រ សម្លេងសច្ចៈបានខលទៅលោកអ៊ុម ស៊ីណាត អភិបាលស្រុកកំពងត្រាច បានឲ្យដឹងថាលោកបានចាត់ការឲ្យគេចុះទៅធ្វើការងារហ្នឹង ហើយកំពុងតាមមើល តើវាបានអនុវត្តតាមបទបញ្ជាហ្នឹងទេ។

ទោះបីយ៉ាងណា ប្រជាពលរដ្ឋទទូចសុំឲ្យលោកអភិបាលខេត្តកំពត លោកស្នងការនគរបាលខេត្ត លោកអភិបាលស្រុកកំពង់ត្រាច លោកអធិការស្រុក ចាត់វិធានការណ៏បឹទបនល្បែងនៅផ្សារតន់ហន់ ភូមិព្រែកក្រឹសជាបន្ទាន់ ដើម្បីសុខសុវត្តិភាពរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ជនអន្តោប្រវេសន៏វៀតណាមហូរចូលដោយខុសច្បាប់ ស្របតាមអនុសាសន៏សម្តេចតេជោ ដែលឲ្យមន្ត្រីខិតខំបំរើរាស្រ្ត មិនមែនធ្វើជាមន្ត្រីជើងដប់ បនល្បែងបើកលេងគគ្រឹកគគ្រេងនៅមូលដ្ឋានរបស់ខ្លួនហើយមើលមិនឃើញនោះឡើយ៕

2016-10-12_151029

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.