ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

តំ​ណាង​រាស្រ្ត​ គ​ណ​បក្ស​ស​ង្គ្រោះជា​តិ​ ធ្វើ​ព​ហិ​ការ​ មិន​ចូល​ប្រ​ជុំ​ស​ភា​ ព្រោះខ្លាច​មាន​កា​រគំ​រាម​កំ​ហែង​

ភ្នំពេញ៖អ្នក​នាំ​ពាក្យ​គ​ណប​ក្សស​ង្គ្រោះជា​តិ​ លោក​យឹម​ សុ​វណ្ណ ​ បាន​ធ្វើ​ស​ន្និ​សីទ​កា​សែត​ នៅ​ទី​ស្នាក់​ការ​កណ្តា​លគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​នៅស​ង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ​ អះ​អាង​ថា​ មូល​ហេតុ​ដែល​ក្រុម​តំ​ណាង​រាស្ត្រ​គ​ណ​បក្ស​ស​ង្គ្រោះ​ជាតិ​ប​ន្ត​ធ្វើ​ព​ហិ​ការ​មិន​ចូល​ប្រ​ជុំ​រដ្ឋ​ស​ភា​ដូច​ការ​គ្រោង​ទុក​ ដោយ​សារ​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ​ទ​ទួល​បាន​ព័ត៌មា​នពី​មជ្ឈដ្ឋាន​​នា​នា​ថា​ មា​នកា​​​​រ​គំ​រាម​កំ​ហែង​មក​លើក្រុម​តំណា​ងរា​ស្ត្រខ្លួ​ន​ ប៉ុន្តែ​​មិន​បាន​បញ្ជាក់​អំ​ពី​ការ​គំរាម​កំហែ​ង​នោះ​ទេ​។

លោក យឹម សុវណ្ណ បានថ្លែងថា បើចង់ឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តក្នុងបរិយាល្អលុះត្រា តែគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា សំអាតបរិយាកាស នយោបាយជាមុន ។ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទាល់តែភាគីទាំងពីររួមគ្នាសំអាតបរិយាកាសនយោបាយ។ហើយភាគីម្ខាងទៀតបង្ហាញឆន្ទៈមិនចូលរួមដោះស្រាយ យើងខ្ញុំក៏មិនអាចធ្វើបានដែរ ។

លោក យឹម សុវណ្ណ បានបញ្ជាក់ថា យើងទទួលបានព័ត៌មានចុងក្រោយ គឺថា មានការគំរាមកំហែងមកលើក្រុមអ្នកតំណាងរាស្ត្រ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខណដែលយើងបានធ្វើការប្រមែប្រមូលព័ត៌មាន កាលពីព្រឹកមិញ បន្ទាប់មកយើងធ្វើការជួបជុំគ្នានិងសម្រេចចិត្តរួមគ្នាថា តំណាងរាស្ត្រ CNRP មិនត្រូវទៅចូលរួមប្រជុំសភាព្រឹកនេះទេ ៕

ហាក់ឆ្លើយតប ទៅនឹងការមិនចូលប្រជុំសភា របស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook របស់សម្តេចថា ពេលនេះ រដ្ឋសភាដំណើរការអនុម័តច្បាប់ ជាធម្មតាហើយរដ្ឋសភាមិនមែន ជាចំណាប់ខ្មាំងរបស់ក្រុមណាទេ សម្តេចបានលើកឡើងថា «ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យរះដែរ»។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គលើកទី៧ សម្រាប់នីតិកាលទី៥នេះ ដោយមានរបៀបវារៈចំនួន៨ នឹងត្រូវពិភាក្សានិងអនុម័ត។ ប៉ុន្តែបក្សប្រឆាំង ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលសភានោះ បានផ្លាស់ប្តូរជំហររបស់ខ្លួនឯងវិញ ដោយធ្វើពហិការមិនចូលប្រជុំសភា៕

fn-2016-10-07-10-50-06-0-500x333ea63d2c9-1470-44d3-92d1-c1e9d4d7087c-500x304

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2982 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.