ខេត្តក្រចេះ៖ សកម្មភាពឈ្មួញដឹកជញ្ជួនឈើ សុក្រំ និង ធ្នង់ តាមគោយន្តកន្រ្តៃយ៍ គគ្រឹក គគ្រេង ដូចដង្ហែរកឋិន នៅចំណុចភូមិ ១០៥ ឃុំថ្មី ស្រុកចិត្របុរ៉ី ខេត្តក្រចេះ មន្រ្តី ជំនាញ ស្ថាប័នពាក់ព័ន្ធ មិនមានចំណាត់ការ សង្ស័យថា ប្រមូលលុយដាក់ ហោប៉ៅ រៀងៗខ្លួនអស់ហើយ មើលទៅ បានជាមិនធ្វើការបង្រ្កាបបែបនេះ ។
ជាក់ស្ដែង នៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតត្រង់ ចំណុច ភូមិស្រះ ឃុំថ្មី មានគោយន្ដ កន្រ្តៃយ៍ដឹកឈើ សុក្រំ ធ្នង់ នឹងខ្លុម ប្រមាណ ជា៣០ ទៅ៤០គ្រឿង បានដឹក ជញ្ជួនទាំងថ្ងៃ មិនញញើត មន្រ្តី ស្ថាប័នណាឡើយ ។
ខណៈនោះក្រុមគោយន្តនិយាយថា ! ឈើទាំងនេះ គឺដឹក ឲ្យ ឈ្មោះ ថា និង ថៅកែ ផ្សេងៗទៀត មួយសន្ទុះក្រោយមក ថៅកែ ឈ្មោះ ថា ខាងលើ បានទូរស័ព្ទ ប្រាប់អ្នកបើកបរ គោយន្ដថា ពួកឯងបើកចេញមក ខ្លាចអី ពួកកាសែតនោះ សម្ថកិច្ចអញរត់ការណ៍ រួចរាល់ហើយ ។
ភ្លាមៗអ្នកព័ត៌មានបានទូរស័ព្ទ សុំការ អន្តរាគមន៍ទៅ លោក កែវ ចំណាន នាយសង្កាត់ រដ្ឋបាលព្រៃឈើកន្ទួតដែរ ប៉ុន្តែលោកបានប្រាប់ថា ចាប់ធ្វើ អី ឈើទាំងនេះខ្ញុំ ក៍ដឹងដែរ វាជាឈើ គ្នាឯងទេ ៕ដកស្រងពី BT NEWS