ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​មិន​ទាន់​កំ​ណត់​ថ្ងៃ​ ពិត​ប្រា​កដ​ ក្នុង​ការ​ធ្វើម​ហា​បា​តុ​កម្ម​

ភ្នំពេញ:​ ​ក្រោ​យ​​ពី​​មាន​​ប្រ​​តិ​​ក​​ម្ម​​ពី​​គ​ណ​​បក្ស​​ប្រ​​ជា​​ជ​ន​​ក​​ម្ពុ​​ជា​​និ​ង​​រា​ជ​​រ​​​ដ្ឋា​​ភិ​​បា​​ល​​ ​រ​ហូ​​ត​​ម​​ក​​ដ​ល់​​ពេ​ល​នេះ​​ គ​ណ​​បក្ស​​ស​​ង្គ្រោះ​​ជា​​តិ​ នៅ​​មិ​ន​​ទា​ន់​​កំ​​ណ​ត់​ថ្ងៃ​​ ​ពិ​​​ត​ប្រា​​ក​​ដ​ ក្នុ​ង​​កា​​រ​ធ្វើ​​ម​ហា​​​បា​​តុ​​កម្ម​​នោះ​​ទេ​​ ប៉ុ​​ន្តែ​គ​​ណ​​បក្ស​​ស​​ង្គ្រោះ​ជា​តិ​​ បាន​​​ឲ្យ​​តំ​ណា​​ងរា​ស្ត្រ​ ​រប​ស់​ខ្លួ​ន​ ​ត្រៀម​​កម្លាំ​ង​​ប្រជា​​ព​លរ​​​ដ្ឋ​​ ​មក​​ពី​​តាម​​ប​ណ្តាខេ​​ត្ត​​ ចូល​​មក​​ធ្វើបា​​តុ​​កម្ម​​ នៅ​​រា​​ជ​​ធា​នី​​ភ្នំ​​​ពេ​​ញ​​។​​

លោក យឹម សុវណ្ណ អ្នកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងកម្មវិធី សំណេះសំណាល ជាមួយយុវជនគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះថា សូមអង្វរគណបក្សប្រជាជនកម្ពុជា ជួយដោះស្រាយបញ្ហាទៅ កុំអោយមានបាតុកម្ម ទូទាំងប្រទេស។

ការសូមអង្វររបស់ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានធ្វើឡើង ខណៈដែលគណបក្សប្រជាជនកម្ពុជា មិនរវីរវល់ និងមិនចាប់អារម្មណ៍ ចំពោះការព្រមាន ធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ និងមិនចរចា ជាមួយគណបក្សសង្គ្រោះជាតិ។

លោកសុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា បើគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្ម ច្បាស់ជាត្រូវព្រនង់ហើយ។

ចំណែកលោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការផ្លូវច្បាប់ បើសិនជាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ ធ្វើខុសច្បាប់។

ដោយឡែក ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង និងប្រឡាយអមសងខាងបឹងត្របែក កាលពីព្រឹកថ្ងៃទី១៧ខែកញ្ញានេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា
ការគំរាមថា នឹងធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំងនេះ ជាផលប្រយោជន៍ សម្រាប់ប្រទេសជាតិឬ? វាជាមធ្យោបាយដ៏ល្អ សម្រាប់ដំណោះស្រាយ របស់សង្គ្រោះជាតិឬ? ហើយរឿងនេះ មិនមែនគេមិនធ្លាប់នោះទេ ក្រោយបោះឆ្នោតឆ្នាំ២០១៣ គេបានធ្វើម្តងរួចទៅហើយ ប៉ុន្តែចុងក្រោយ លទ្ធផលបានមកដើម្បីអ្វី? គឺបានមកប្រជាពលរដ្ឋណា ដែលទៅធ្វើបាតុកម្ម តើទទួលបានលទ្ធផលអ្វីខ្លះ គឺអត់មាននោះទេ ។

លោកបន្តថា គេអាចអុជភ្លើងបាន បង្កាត់ភ្លើងឲ្យឆេះបាន ប៉ុន្តែគេគ្មានសមត្ថភាព នឹងពន្លត់ភ្លើងអគ្គិភ័យនោះទេ។ រឿងនេះ មិនមែនគ្រាន់តែរឿង បច្ចុប្បន្នភាពនេះទេ ។ ប្រវត្តិសាស្ត្រកម្ពុជា ក៏ធ្លាប់បានជួបប្រទះ ហើយក៏មិនលំបាក ក្នុងញុះញង់មនុស្ស ឲ្យចូលរួមធ្វើបាតុកម្ម ឲ្យធ្វើប្រឆាំងបែបនេះ ធ្វើប្រឆាំងបែបនោះ ប៉ុន្តែពេលបាតុកម្មឆេះហើយ អគ្គិភ័យឆេះហើយ នរណាជាអ្នកពន្លត់ ហើយមិនច្បាស់ថា អ្នកដែលមកបង្កាត់ភ្លើង ឲ្យឆេះហើយពន្លត់បាននោះទេ។

សង្គ្រាមឆ្នាំ៧០ បានបញ្ជាក់យ៉ាងច្បាស់លាស់ហើយ និងបាតុកម្មជាបន្តបន្ទាប់ ក្នុងការបញ្ឆេះការតវ៉ាផ្សេងៗ ធ្វើឲ្យកម្ពុជាបែកបាក់ និងរងទុក្ខសោកនាដកម្ម គ្រប់គ្រាន់ហើយ ។ ប្រវត្តិសាស្ត្រ បញ្ជាក់យ៉ាងច្បាស់ថា មិនគប្បីឲ្យយើងវិលត្រឡប់ ទៅរកការឈឺចាប់ ជាថ្មីបានទៀតទេ ។

លោកបន្ថែមថា” សន្តិភាព ស្ថិរភាព ដែលទទួលបាននៅថ្ងៃនេះ គឺកើតចេញពីការលះបង់ សាច់ស្រស់ឈាមស្រស់ របស់យុទ្ធជន មន្ត្រីរាជការ និងប្រជាជនកម្ពុជា យ៉ាងច្រើនមកហើយ ។ មិនស្រមើស្រមៃថា បាតុកម្មជាមធ្យោបាយដ៏ល្អ សម្រាប់ដោះស្រាយនោះទេ មហាបាតុកម្មនេះ គេគ្រោងឡើង ដើម្បីការពារបុគ្គលកឹមសុខា ៕

Hong-0292

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.