ខេត្តកំពង់ធំ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំជាច្រើនមេ ប៉ុន្មានថ្ងៃមកនេះធ្វើឲ្យទឹកជំនន់ជន់លិចផ្លូវលំ១កន្លែងស្ថិតនៅចំនុចស្ពានអូរធំ ភូមិដងក្តា ឃុំគ្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្ចើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរតាមម៉ូតូ គឺឆ្លងកាត់បានតែរថយន្តខ្ពស់ៗ និងទឹកស្ទឹងសែនមានសន្ទុះឡើងយ៉ាងខ្លាំងពី កម្រឹត ១២មដល់១២;៦៥ម នៅព្រឹកថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៦នេះ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋរស់នៅតំបន់ ស្ពានអូរធំ ឃុំគ្រយា ស្រុកសន្ទុក ខេត្តកំពង់ធំបានឲ្យដឹងថា!បន្ទាប់ពីភ្លៀងធ្លាក់ចំនួនបីថ្ងៃផ្ទួនៗគ្នាបានធ្វើឲ្យទឹកជំនន់ជន់លិចស្ពាន អូរធំ នេះរយៈពេល២ថ្ងៃមកហើយគិតរហូតមកដល់ថ្ងៃទី១៤ខែកញ្ញានេះមានរយៈពេលបីថ្ងៃហើយប្រជាពលរដ្ឋនៅទីនោះបានបន្តថា!បើមេឃនៅតែបន្តធ្លាក់ភ្លៀងទៀ្វតនោះ ពួកគាត់គ្រោងនឹងធ្វើស្ពានសម្រាប់ឆ្លង ម៉ូតូនិងរថយន្តតូចៗ។
លោកហាក់វុទ្ធីអនុប្រធានមន្ទីរ ធនធានទឹកខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី១៤នេះថា! បន្ទាប់ពីភ្លៀងធ្លាក់ចំនួនបីថ្ងៃជាប់ៗគ្នារួចមក ទឹកស្ទឹងសែនមានសន្ទុះស្ទុះឡើងយ៉ាងខ្លាំង ពី កម្រឹត១២ម ដល់កម្រឹត១២;៦៥ម គិតត្រឹមព្រឹកថ្ងៃទី១៤ខែកញ្ញានេះ ហើយលោកបានបន្តរថាបើនៅតែភ្លៀង ធ្លាក់ជោគជាំដូចប៉ុន្មានថ្ងៃនេះទៀត ទឹកស្ទឹងសែនអាច នឹងឡើងដល់កម្រឹត១៣;៥០ជាកម្រឹតត្រូវប្រកាស់អាសន្នហើយ ពេលនោះប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនត្រូវបង្កើនការប្រុងប្រយ័ត្ន ត្រៀមបង្កាសម្ភារៈធ្វើដំណើតាមទឹក៕