ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈ្មួញ​ឈើ​ម្នាក់​ ត្រូវ​សម​ត្ថ​កិច្ច​ ចាប់​បញ្ជូន​ទៅ​តុ​លា​ការ​ ករ​ណី​ឆ​បោក​ប្រាក់​ ជាង​៦​​លាន​ដុ​ល្លា និង​ចេញ​សែ​ក​ស្អុយ

ភ្នំពេញៈកាល​ពី​រសៀ​ល​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០​១​៦​ ថៅ​កែ​រក​ស៊ី​ទិញ​លក់​គ្រឿង​បន្លាស់​រថ​យន្ត​និង​ជា​ឈ្មួញ​ឈើ​ម្នាក់​ ត្រូវ​បាន​សមត្ថ​កិច្ច​នា​យក​ដ្នាន​ន​គរ​បាល​ព្រហ្ម​ទណ្ឌ​ក្រ​សួង​ម​ហា​ផ្ទៃ​ ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​ ពាក់​ព័ន្ធ​ពីប​ទ​ឆ​បោក​លើ​ទឹក​ប្រាក់​ចំ​នួន​​៦.២០០.០០០​ដុល្លា និង​ចេញ​មូល​ប្ប​ទាន​ប័ត្រ​គ្មាន​សាច់​ប្រាក់​៨០០.០០​ដុល្លាអា​មេ​រិក​ ។​

សមត្ថកិច្ចបានអោយដឹងថាៈ ថៅកែទិញលក់គ្រឿងបន្លាស់នោះឈ្មោះ អឿ អឿន ភេទប្រុស អាយុ៥៨ឆ្នាំ អាស័យដ្ឋានស្នាក់នៅផ្ទះយីហោសំ អឿនទិញ.លក់គ្រឿងបន្លាស់រថយន្ត នៅមហាវិថីកម្ពុជាក្រោមសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ដើមបណ្តឹងគឺលោកមេធាវី សេង សុវីណា និងលោក ហេ វ៉ាន់ថន ជាមេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុនចិនមួយឈ្មោះ SHAO JIANFAN រកស៊ីនាំឈើចេញទៅក្រៅប្រទេស ។

ទាក់ទិន និងការឃាត់ខ្លួនថៅកែទិញ.លក់គ្រឿងបន្លាស់រថយន្តខាងលើនេះ ត្រូវបានលោក សេង សុវីណា មេធាវីការពារឲ្យដើមបណ្តឹងប្រាប់អោយដឹងថា នៅដើមឆ្នាំ២០១៣ កូនក្តីរបស់លោក SHAO JIANFAN បានបោះទុនរាប់សិបលានដុល្លារឲ្យទៅឈ្មោះ អឿ អឿន ហៅ សំអឿន ប្រមូលទិញឈើ ។ លោកមេធាវីបន្តថា កិច្ចព្រមព្រៀង កូនក្តីរបស់លោកបានដាក់ទុនចំនួន៤០លានដុល្លារអាមេរិក ដើម្បីឲ្យឈ្មោះ សំអឿន យកទៅទិញឈើ ប៉ុន្តែលុយនោះមិនបានឲ្យទៅ សំ អឿន ទាំងដុលទេឲ្យតាមដំណាក់កាល ។

ចុងក្រោយនេះនៅសល់ទឹកប្រាក់៦លាន២សែនដុល្លារទៀត ដែលឈ្មោះ សំ អឿន មិនមានឈើឲ្យកូនក្តីរបស់លោក ដោយសំអាងថារាជរដ្ឋាភិបាលបានផ្អាកការនាំឈើចេញមួយរយៈ ដូច្នេះហើយបានកូនក្តីលោកត្រូវការទាមទារប្រាក់ជាង៦លាននោះមកវិញ ។ ឈ្មោះ សំ អឿន បានធ្វើលិខិត២លើកដោយសន្យាថា និងប្រគល់ឈើឲ្យកូនក្តីលោកទៀត ស្មើនិងទឹកប្រាក់៦លាន
២សែនដុល្លារ បើសិនមិនបានឈើទេ ឲ្យពិន័យទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារពីលើនេះទៀត ។

ដើម្បីធានាលើកិច្ចសន្យាមួយលើកជាពីរលើកនៅតែមិនមានឈើឲ្យកូនក្តី និងដើម្បីផ្តល់ការកក់ក្តៅឲ្យកូនក្តី លោកបានបង្ខំចិត្តឲ្យឈ្មោះ សំ អឿនចេញសែកមួយសន្លឹកដែលមានទឹកប្រាក់ចំនួន៨សែនដុល្លារអាមេរិក ។ លុះពេលយកសែកនោះទៅបើកប្រាក់ ខាងធនាគារគេបញ្ជាក់ថាជាមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ជាសែកស្អុយ អញ្ចឹងទើបបានកូនក្តីសម្រេចចិត្តប្តឹងឈ្មោះ អឿ អឿន ពីបទឆបោក និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ រឿងនិងហើយបានជាសមត្តកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

sfs

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.