រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃបានចុះទៅបង្ក្រាបទីតាំង បើកសេវាផ្លូវភេទ ដុះស្លែមួយកន្លែង ស្ថិតនៅប្លុកប៊ូឌីង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនមនុស្ស៩នាក់ ក្នុងនោះម្ចាស់ទីតាំង និងអ្នកមើលការខុសត្រូវ៣នាក់ និងនារីបម្រើសេវាផ្លូវភេទ ចំនួន៦នាក់ ព្រមទាំងដកហូតស្រោមអនាម័យដែលប្រើរួច និងមិនទាន់ប្រើជាច្រើនប្រអប់ផងដែរ។






