ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈ្មួញ​ឈើគ្រ​ញូង​ យួន​ជើង​ខ្លាំង​ ទើប​តែ​បង្ក​ហេតុ​ជា​មួយ​ អ្នក​សារ​ព័ត៌​មាន​ បាន​ជាង​១​ខែ​ នៅ​តែ​រក​ស៊ី​ដឹក​ឈើគ្រ​ញូង​ ស​មត្ថ​កិច្ច​ក្តៅ​ក្រ​ហាយ​តាម​ចាប់​ បាញ់​ជាង​១០​គ្រាប់​។

ខេត្តឧត្តរមានជ័យ៖ ឈ្មួញ​ឈើគ្រ​ញូ​ង​យួន​ ពិ​ត​ជា​ជើង​ខ្លាំង​មែន​ ទើប​តែ​បង្ក​ហេតុ​ជាមួ​យ​ អ្នក​សារ​ព័ត៌​មាន​ បាន​ជាង​​១​​ខែ​ នៅ​តែរក​ស៊ី​ដឹក​ឈើគ្រ​ញូង​យ៉ាង​គ​គ្រឹក​គ​គ្រេង​ អាង​ខ្នង​ក្រាស់​ លុះ​សម​ត្ថ​កិច្ចក្តៅ​ក្រ​ហាយ​ទើប​ តាម​ចាប់​បំ​បាក់​មុខ​ឈ្មួញ​ឈើ​គ្រ​ញូង​ យួន​ជើង​ខ្លាំង​។​

ក្បួនរថយន្តដឹកឈើគ្រញូង ដែលគេបានស្គាល់ថា ជារថយន្ត របស់ ក្រុម ឈ្មួញឈើគ្រញូង ឈ្មោះ ខ្វៀង ធីម៉ៃ ហៅ យាយ ម៉ាយ ជាជនជាតិយួន មានខ្នង នៅពីក្រោយជាអ្នកមានអំណាច ត្រូវសមត្ថកិច្ចបង្ក្រាប និងមានការផ្ទុះអាវុធចំនួនជាង ១០គ្រាប់ ធ្វើឱ្យរថយន្ត ធ្លាក់ចូលទឹក ប្រឡាយ បណ្តាល ឱ្យ ក្រឡាប់រថយន្ត រងរបួសធ្ងន់ ទាំង០២ នាក់ បានកើតឡើង នៅវេលា ម៉ោង ០៩ យប់ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ១៧១ ត្រង់ ចំណុចព្រៃលោក ស្ពាន អូរអំពិល ក្នុងភូមិថ្មី
ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

អ្នកបើកបរ រថយន្តដឹកឈើដឹកឈើគ្រញូង ម៉ាកលុចស៊ីពណ៌ខ្មៅ ពុំមានស្លាកលេខ ដែល ព្យាយាមបើករថយន្ត គៀរ រថយន្តសមត្ថកិច្ចទម្លាក់ផ្លូវ ហើយសមត្ថកិច្ចបាញ់បំបែកកង់ ឱ្យធ្លាក់ប្រឡាយ នោះ មានឈ្មោះ យឿន យៀត ភេទប្រុសអាយុ ២៥ឆ្នាំ ជាជនជាតិយួន បានរងរបួសស្មាខាងឆ្វេង និងឈ្មោះ ជុំ តុលា ភេទប្រុសអាយុ ១៩ឆ្នាំ ជាជនជាតិយួន បានរងរបួសភ្លៅខាងឆ្វេង បច្ចុប្បន្ន អ្នកទាំងពីរ រស់នៅ ភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយត្រូវបានបក្សពួកខ្លួនដឹកទៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ។

មហាជននិយាយថា៖ ស្រ្តី ជា ជនជាតិយួនឈ្មោះ ខ្វៀង ធីម៉ៃ ហៅ យាយ ម៉ាយ បានមកស្នាក់នៅស្រុកអន្លង់វែង ដឹកឈើគ្រញួង មានបក្សពួក ៤ ឫ ៥នាក់ទៀត តែងតែ ធ្វើសកម្មភាពដឹកជញ្ជូនឈើស្ទើរ រាល់យប់ ដោយមិនខ្លាច ញញើតសមត្ថកិច្ច មិនតែប៉ុណ្ណោះ បានបង្ករ ព្យុះភ្លៀង ជាញឹកញយ ជាក់ស្តែងកាលពី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៦ កន្លងមក ថ្មីៗនេះ ឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយ ម៉ាយ រូបនេះ បានបើករថយន្ត ដេញ បុក រថយន្ត អ្នកសារព័ត៌មាន០២នាក់ ! ទី១.ឈ្មោះ លោក ខៀវ សុផានុរស្ស អ្នកយកព័ត៌មានបណ្តាញអប្សរា (ANN) និងទី២.លោក ប៉ែន នួន ដែលជាអ្នកយកព័ត៌មាន ឱ្យអង្គភាពចំនួន ៣ គឺ កាសែត នគរវត្ត ទូរទស្សន៍អប្សារា និង ទូរទស្សន៍ប៉ុស្តិ៍លេខ៨ បណ្តាលឱ្យ ខូច រថយន្ត ចំណែកស្រ្តីយួនរូបនេះ នៅតែរួចពី សំណាញ់ច្បាប់ដដែល មិនមានមន្រ្តី ស្ថាប័នណា ចាត់ការបានឡើយ ដោយមានមន្រ្តីមានអំណាចម្នាក់ឈ្មោះ ឡាយ គឹមឡេង ហៅ ( ស្រុន ) មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត ដែលជាមេចាំកាងឈ្មួញឈើ និងក្តោបប្រមូលទិញឈើ
គ្រញូងធំ ឧត្តរមានជ័យ ទើបខ្លាំងបែបនេះ ។

លោក អធិការស្រុកអន្លង់វែង បានប្រាប់បញ្តាញព័តមាននៅវេលាម៉ោង ០៩ និង០៧ នាទី ព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៦ ថា៖ បន្ទាប់ពីកូនចៅ រាយការណ៍មកថា មាន រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ដឹកគ្រញូងចេញ ពីស្រុកអន្លង់វែង ឆ្ពោះទៅក្រុងសំរោង លោកក៏បានដាក់កម្លាំង ដើម្បីធ្វើការតាមបង្ក្រាប រថយន្តដឹកឈើ ក៏មានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសពណ៌ខ្មៅខាងលើ បានបើកមកបិទ ពីមុខរថយន្ត សមត្ថកិច្ច ខណៈនោះ ស្រាប់តែ ស្រ្តីម្នាក់ឈ្មោះខ្វៀង ធីម៉ៃ ហៅ យាយ ម៉ាយ បានបើករថយន្ត មកពាំងបន្ថែមទៀត ដើម្បីឱ្យរថយន្តដឹកឈើគ្រញូងបើកចេញទៅ ។ ភ្លាមៗនោះ លោកអធិការ ក៏បានបញ្ជាឱ្យតាមចាប់ រថយន្ត ដឹកឈើនោះ តែមានរថយន្តម៉ាកលុចស៊ីស បានគៀររថយន្តសមត្ថកិច្ច បណ្តាលឱ្យធ្លាក់ផ្លូវជាច្រើនលើកច្រើនសា ទើបលោកសម្រេចចិត្ត បាញ់បំបែកកង់រថយន្ត ដែលគៀរសមត្ថកិច្ច ហើយរថយន្តនោះក៏ធ្លាក់ចូលទៅប្រឡាយតែម្តង ។
ប្រជាពលរដ្ឋ សំណូមពរដល់ មន្រ្តី ជាន់ខ្ពស់ មានចំណាត់ការ ដល់ជនបង្ក ដែលជាជនជាតិយួនដែនបានរារាំងសមត្ថកិច្ច និង បង្កបញ្ហាដល់ស្ថាប័ន ពាក់ព័ន្ធផ្សេងៗទៀត ដោយចាត់ទុក មន្រ្តីស្ថាប័ន រដ្ឋ ដូចសម្រាម និងមានចំណាត់ការដល់មន្រ្តីដែលយក អំណាច ទៅចូលខ្លួនជាមួយ បទល្មើស និង ចាំកាង មិនគិតគូរ ពីមុខមាត់ និងកិត្តិយស ប្រទេសជាតិ នោះ ៕

14281445_643476755819959_1591021645_n14256567_643459669155001_1651937990_n

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.