បាត់ដំបងៈល្បែងស៊ីសងប្រជល់មាន់មួយកន្លែងនៅចំណុចភូមិទួល ឃុំជ្រៃ ស្រុកថ្មគោល ត្រូវបានម្ចាស់សង្វៀនអះអាងថាបានបង់លុយអោយទៅមេប៉ុស្តិ៍និងអធិការស្រុករួចអស់ហើយ។
យោងតាមប្រជាពលរដ្ឋលើកឡើងថាទីតាំងសង្វៀនល្បែងស៊ីសងប្រជល់មាន់មួយកន្លែងខាងលើមានការបើកលេងជារៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍ ហើយពួកគាត់តែងឃើញក្រុមអ្នកញៀនល្បែងមួយនេះបាននាំគ្នាបីមាន់ទៅជល់យ៉ាងគគ្រឹកគគ្រេង ហ៊ោកញ្ជ្រៀវ មិនដែលប៉ះពាល់ឬរំខានដល់សមត្ថកិច្ចឡើយដោយសារតែម្ចាស់សង្វៀនអះអាងថាបានបង់លុយអោយទៅមេប៉ុស្តិ៍និងខាងអធិការស្រុករួចអស់ហើយ។
ពលរដ្ឋបន្តទៀតថា៖ដោយសាតែម្ចាស់សង្វៀនអះអាងដូច្នេះហើយទើបធ្វើអោយអ្នកញៀនល្បែងជល់មាន់មិនមានការភ័យខ្លាចសមត្ថកិច្ចចុះទៅចាប់ឡើយដែលជាហេតុធ្វើអោយផ្ទុយទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថភាពថែមទៀតផង។
ប្រភពបន្ត្តទៀតថាដោយមានការបើកភ្លើងខៀវពីសមត្ថកិច្ចនេះហើយទើបធ្ធ្វើអោយក្រុមក្រុមអ្នកលេងមួយចំនួនចាញ់អស់លុយអស់កាក់ ប្តីប្រពន្ធឈ្លោះបែកបាក់គ្នា និងបង្កអោយកើតមានបទល្មើសអំពើរលួចឆក់ ប្លន់ យ៉ាងច្រើនករណីក្នុងស្រុកថ្មគោល។
ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើ លោក ឆែម សាម៉ុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរូងជ្រៃ ខាងពត៌មានយើងមិនអាចសុំការបំភ្លឺអ្វីបានទេដោយសារមិនមាមលេខទូរស័ព្ទទំនាក់ទំនងបាន។
ចំណែកលោក ផង់ សុភាព អធិការស្រុកថ្មគោលជំវិញករណីខាងលើ លោកប្រាប់បញ្តញព៏តមានតាមរយះទូរស័ព្ទថាបញ្ហាបង់លុយបង់កាក់នោះលោកមិនដឹងទេគេចេះតែនិយាយតែលោកនិងចាត់កំលាំងអោយចុះទៅចាប់។