ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

វិ​នាស​កម្ម​ព្រៃ​ឈើ​ នៅ​តែ​កើត​មាន​ ដូច​ទឹក​ធ្លាក់​ពី​លើ​ភ្នំ​

ខេត្តរតនគិរី៖វិ​នា​ស​កម្ម​ព្រៃ​ឈើ​នៅ​តែ​កើ​ត​មាន​ដូច​ទឹក​ធ្លាក់​ពី​លើ​ភ្នំ​អញ្ជឹង​ បើ​ទោះ​ជា​មាន​ច្បាប់​ស្តី​ពី​
ការ​បង្ក្រា​បនិ​ង​ទប់​ស្កាត់​ជា​ប​ន្ត​បន្ទាប់​ ដោយ​រួ​ម​ទាំង​អ​នុ​សា​​ស​ន៍​រ​ប​ស់​ប្រ​មុ​ខ​រ​​ដ្ឋា​ភិ​បាល​ជា​ហូ​រហែ​ក្នុ​ង​ទិស​ដៅសំ​ដៅ​ទ​ប់​ស្កា​ត់​និ​​ងប​ង្ក្រាប​អោយ​ខាង​តែ​បាន​នូ​វកា​រ​កាប់​បំ​ផ្លាញ​ព្រៃឈើ​និង​កា​រ​នាំ​ឈើចេ​ញ​ដោយ​ខុ​ស​ច្បាប់​ទៅ​ប្រ​ទេស​ជិត​ខាង​យ៉ាង​ណា​ក្តី​។​

តែផ្ទុយមកវិញ ច្បាប់នៅតែលើក្រដាស់ អ្នកអនុវត្តនៅតែ​អ​នុ​វត្ត​ រី​ឯ​អ្នក​កាប់​បំ​ផ្លាញ​នៅ​តែ​បំ​ផ្លា​ញ​ ហើ​យ​ក្រុម​អ្នក​រក​ស៊ីល​ក់​ទៅ​ក្រៅប្រ​ទេ​ស​នៅ​តែ​មា​ន​ជា​ហូ​រហែ​ជា​ពិ​សេស​បច្ចុ​បន្ប​នេះ​បទ​ល្មើស​ព្រៃឈើ​កំ​ពុង​កើត​មាន​នៅខេ​ត្ត​រត​ន​គិ​​រី​ដែល​ជា​ខេត្ត​ចុង​ក្រោយ​គេ​ឈ្មួញ​បាន​សំ​រុក​នាំ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​ប្រ​ទេស​យួន​។​

មន្រ្តី​ដែល​រាជ​រដ្ឋាភិ​បាល​ផ្ញើ​សេចក្តី​ទុក​ចិត្ត​អោយ​​ទៅ​​បង្ក្រាប​​បទ​​ល្មើស​​ឈើ​ស្ទើ​​គ្រ​​​ប់​​​ស្ថា​​ប័​​ន​ដែល​ក្នុ​ង​ខេ​ត្ត​​និ​មួ​យៗ​​ មាន​​អ​ភិ​​បាល​​ខេត្ត​ជា​​ប្រ​​​ធាន​​គណៈ​ប​ញ្ជា​កា​រ​ឯក​ភា​​ព​ ដោយ​​មាន​កំ​​លាំង​​​ជំ​នាញ​ជាច្រើ​​ន​​ស្ថា​ប័​​ន កំ​​លាំង​​ប្រ​ដាប់​​អា​វុធ​ទាំង​៣​ប្រ​ភេទ​រួម​ទាំង​អជ្ញាធ​រមូល​ដ្ឋាន​កំពុ​ងក្លា​យ​ទៅជា​មេ​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​រួម​គំនិត​និង​បើក​ដៃអោ​យកើ​តប​ទល្មើ​ស​ព្រៃ​ឈើទៅ​វិញ​។

គ្រាន់តែក្រុមប្រព្រឹត្តបទល្មើសនិងអ្នកមានចំណែកគេចេះបោកកុហកនិងស្ទាត់ជំនាញក្នុងការលេងបិទពួនជាមួយប្រមុខរដ្ឋាភិបាលបានយ៉ាងស្ទាត់ជំនាញគឺបណ្តាលមកពីអំពើពុករលួយបានធ្លាក់ជ្រៅនិងក្លាយជាទំលាប់រឹងមាំមិនអាចកាត់ផ្តាច់បានឡើយ។

ជាក់ស្តែងខណៈដែលខេត្តសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវរ៉ូវ ជាមួយក្រុមអ្នករកស៊ី ដោយព្រមព្រៀង​គ្នា ជា​រ​បៀប​ហៅ​ថា​ ស៊ី​តាម​ជំ​នាញ​នោះ​គឺ​មាន​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើប្រ​ណឹត​ទៅ​យួន​តាម​រយៈ​រថ​យន្ត​គ្រប់​ប្រភេ​ទ​ជិត​៤០​គ្រឿង​ ទៅ​លក់​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ដែល​មាន​ឈ្មួញ​ឈើ​ប្រ​មាណ​៣៨​រូ​​ប។​

ដោយ​ឈ្មួញ​ទាំង​នោះ​បាន​ធ្វើ​ច​រា​ចរណ៍​បទ​ល្មើស​ដោយ​ដឹក​មក​ពី​បណ្តា​ខេត្ត​ជិត​ខាង​ និង​តាម​បណ្តា​ស្រុក​មាន​ដូច​ជា​ខេត្ត​មណ្ឌល​គិ​រី​ឆ្លង​កាត់​ស្រុក​លំ​ផាត់​ ខេត្ត​ស្ទឹង​ត្រែង​ឆ្លង​កាត់​ស្រុក​កូន​មុំ ​ហើយ​ក្នុង​ខេត្ត​ មាន​ស្រុក​តា​វែង​ វ៉ើនសៃ​ លំ​ផាត់​ កូន​មុំ​ អណ្តូង​មាស​និង​ស្រុក​អូរ​យ៉ា​ដាវ​ដឹក​ចូល​ខេត្ត​រត​​ន​គិរី​តាម​ផ្លូវ​ជាតិ​លេខ​៧៨​ទៅប្រ​ទេស​វៀត​ណាម​តាម​ច្រក​របៀងចំនួន២​គឺ​ច្រក​ភូមិភិៈ​និង​ច្រក​ផ្លូវ​១៩​ក្បែ​ច្រក​អ​ន្តរ​ជាតិ​អូរ​យ៉ាដា​វ​ លេ​ថាញ់​។

ហើយនៅរសៀលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៦ម្សិលមិញនេះឈើប្រណឹត មុខយក្ស(គគីរ)ចំនួន២៤ស​ន្លឹក​មុខ​កាត់​៨០​×១​,២​×៤​ម៉ែត្រ​ ត្រូវ​បាន​ឈ្មួញជំ​លៀ​ស​មក​ទុក​ក្បែ​រកំ​ពង់​ដ​ចំ​លង​ត្រើយ​ខាង​លិច​ ស្ថិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភូមិញ៉ាង​ ឃុំ​ញ៉ាង​ ស្រុក​អ​ណ្តូ​ង​មា​ស​ខេត្ត​រត​ន​គិ​​រី​ត្រៀម​យកទៅ​លក់​តែ​មិន​មាន​សមត្ថ​កិច្ច​ណា​ធ្វើ​ការ​ទប់​ស្កាត់​នោះឡើ​​​យ។​

មានប្រជាពលរដ្ឋនៅក្បែៗគំនឈើមុខយក្សទាំង​នោះ​បាន​លួច​ប្រាប់​ដោយ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​អោយ​ដឹង​ថា​”ឈើ​ប្រ​ណឹត​មុខ​យក្ស​ទាំង​នេះ​គឺ​ជា​រ​បស់​ក្រុម​ហ៊ុន​ អាន​ម៉ា​រ៉ា​ឌី​ ​។​

លោក ឡេងយុគ នាយផ្នែករដ្ឋបាលព្រៃឈើស្រុក​អណ្តូង​មាស​ បាន​ប្រាប់​អ្នក​សារ​ព៏ត​មាន​ថា​ ក្រុម​ហ៊ុន ​អាន​ម៉ា​រ៉ា​ឌី​ គឺ​នៅ​ខាង​ទឹក​ដី​ លោក​ ជា​កុណា​​រ៉ា ។​

ដោយឡែក លោក ជាកុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើតាវែង វ៉ើនសៃ និងអូរជុំ មិនអាចសុំការ​ពន្យ​ល់​បាន​ទេ​ខណៈ​ខល​មិន​ចូល​។​

គួររំលឹកដែរថាក្រុមអ្នកកាសែតនិងទូរទស្សន៍មួយក្រុមមានគ្នា៧នាក់បានជិះរថយន្ត៣គ្រឿងម៉ាកកាមរីស្វិតបើកបរពេលយប់ក្នុងក្រុងបានលុងដើម្បីយកពត៌មានពេលយប់ក៍បានប្រទះឃើញរថយន្តដឹកឈើក្នុងក្រុងបានលុងមានជាហូរហែរនិងស្ទើគ្រប់សេរីរថយន្ត។

ដោយឡែកនៅពេលអ្នកកាសែតនិងទូរទស្សន៍បើកឡានស្រាប់តែប្រទះឃើញឡានដឹកឈើមួយគ្រឿងម៉ាក​សាំយ៉ុ​ង​ពណ៌​ស​ ដឹក​ឈើប្រ​ណិត​ពេញ​ប្រៀប​ពេល​នោះ​ក្រុម​អ្នក​កា​សែត​ក៏បាន​ថត​យក​រូប​ភាព​ស្រាប់​តែឡា​នដឹក​ឈើនោះ​បើក​រត់​គេច​ហើយ​ក៏​ចូល​មក​ពួន​នៅ​ក្រោយ​មន្ទីរ​ក​សិ​កម្ម​និង​ក្រោយ​កន្លែង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ។​

ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង វេលាម៉ោង២​និង​១៥​នា​ទី​យ​ប់ឈា​ន​ចូ​ល​​ថ្ងៃ​ទី​៣​ ខែ​ក​ញ្ញា​ ឆ្នាំ​២​០​១​៦​។​

ឈ្មួញឈើ បានហៅគូរកនរបស់គេប្រដាប់ដោយ ដែកបំពង់ទីប ដំបងឈើនិង​​​​​​​​​​​​​​​​​ដែក​ថ្នាំង​អំ​ពៅ​និង​មាន​គ្នី​គ្នា​ជាង​១០​នាក់​ព័ទ្ធ​រថ​យន្ត​អ្នក​កា​សែត​ និ​ងទួរ​ទស្សន៍​ហើយ​វាយ​កំ​ទេច​រ​ថ​យន្ត​ចំ​នួន​១គ្រឿ​ង​លាន់​ស្នូរ​ដូច​រន្ទះ​។​ចំ​ណែក​ស​មត្ថ​កិ​ច្ច​មិន​មាន​ស្ថា​ប័ន​ណាមួ​យ​ចេញ​មុខ​នោះឡើ​យ។​រហូត​ព្រឹក​ឡើង​អ្នក​សារ​ព័ត៌​មាន​បាន​ដាក់​ពាក្យ​បណ្តឹ​ង​ទៅ​ស្នង​ការ​នគ​បាល​ខេត្ត​ដើម្បី​អោយ​ជួយ​វែក​មុខ​ជន់​ដៃ​ដល់​យក​មក​ផ្តន្ទា​ទោ​ស ​តែ​មក​ទល់​នឹង​ថ្ងៃទី​៦​ខែ​ដ​ដែល​នេះ​ស្ងាត់​ដូច​ចោរ​លួច​សេះ។​

ចំណែកនៅយប់ ថ្ងៃទី៤~៥ ខែកញ្ញានេះរថយន្តដឹកឈើប្រណឹតទៅវៀតណាម ប្រភេទរថយន្តបាឡែន សាំងយ៉ុងនិងរថយន្តសេរីទំនើបៗមិនក្រោម៣០ទៅ៤០គ្រឿងសម្រុកបណ្តាក់កន្ទុយគ្នាដូចហែរកឋិនចូលវត្តស្រុកយួនអញ្ចឹង។

លោក ឡុង រុក្ខា អតីតប្រធាននគបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ធ្លាប់បានអោយដឹងថាសព្វថ្ងៃច្រកអន្តរជាតិអូរយ៉ាដាវ លេថាញ់ ផ្លូវត្រង់បានបិទមិនអនុញ្ញាតអោយបទល្មើសឈើឆ្លងកាត់នោះទេ។តែលោកបានប្រាប់បន្ថែមថា គឺបទល្មើសឈើបាន
ចេញតាមច្រករបៀងគល់ស្ពានក្បែវរនគបាលការពារព្រំដែនគោក (ងួន សុវណ្ណា ហៅអូនធំ)។

លោក ថង សាវុន អភិបាលខេត្តរតនគិរី មិនអាចសុំការពន្យល់បានទេខណៈទួរសព្ទ័ខលចូលតែមិនមានអ្នកលើកទទួល ។ដោយឡែក លោកញ៉ែម សំអឿន អភិបាលរងខេត្ត ទទួលបន្ទុកព័ត៌មាននិងសន្តិសុខព្រំដែនបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៦នេះថារឿងនេះលោកបានជំរាបមកអជ្ញាធរថ្នាក់មូលដ្ឋាននិងថ្នាក់ជំនាញពាក់ពន្ធអោយមានវិធានការហើយ ហើយលោក ញ៉ែម សំអឿន អភិបាលរងខេត្តរូបនេះបានបញ្ជាក់ថា លោក បានរាយការណ៍ទៅអភិបាលខេត្តរួចហើយខណៈលោកសង្កត់ធ្ងន់បញ្ជាក់ថាលោកក៌បានទទួលព័ត៌មានដូចពិតប្រាកដពីអជ្ញាធរថ្នាក់ក្រោមមែន។

ដោយឡែកក្រោយពី អភិបាលរងខេត្តទទួលបន្ទុកបានសន្យានោះនៅម៉ោងជាង៧យប់ថ្ងៃទី៦ខែកញ្ញាដដែលនេះមានរថយន្តសាំងយ៉ុងព័ណស១គ្រឿងគ្មានស្លាកលេខបានដឹកឈើពេញប្រៀបធ្វើចរាចរណ៍លើបណ្តោយផ្លូវជាតិលេខ៧៨ចូលក្រុងបានលុងត្រូវបានកំលាំងចម្រុះចាប់បាន។ហើយរថយន្តដឹកឈើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលក្រុងទាំងយប់។

តាមប្រភពច្បាស់ការបានប្រាប់ថារថយន្តដឹកឈើខាងលើគឺជារថយន្តរបស់ឈ្មួញឈ្មោះស្រីណែត ដែលមានភាគហ៊ុនជា
មួយកំលាំងសមត្ថកិច្ចនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត លោក ឈៀវ សុភ័ត្ត្រ។

តែលោក ឈៀង សុភ័ក្ត្រ មន្ត្រីការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត លោកបានខលប្រាប់បណ្តាញព៏តមាននៅព្រឹកថ្ងៃទី៧ខែដដែលនេះថាលោកមិនមានចំណែកពាក់ពន្ធទេនាពេលបច្ចុប្បន្ននេះ ។លោក ឈៀងសុភ័ក្ត្របញ្ជាក់យ៉ាងច្បាស់ថាកាលពីជាងកន្លះខែមុនលោកមានការពឹងពាក់ជាមួយស្រីណែតមែន តែជាងកន្លះខែមកនេះ ក្រោយពីមេលោកបានដបានហៅលោកមកធ្វើកិច្ចសន្យាដោយអោយឈប់មានការពាក់ពន្ធជាដាច់ខាតហើយ ហើយមានលិខិតបញ្ជាក់ថែមទៀតផង។

តែរឿងរ៉ាវច្បាស់ការណ៌មួយក្នុងរឿងនេះដែលបានកើតឡើងហើយបែកធ្លាយជាបន្តនោះគឺឈើដែលកំលាំងចម្រុះបានចាប់មកនោះបានត្រូវបាត់មួយចំនួនធំ ហើយនៅក្បែរថយន្តក្នុងរបងបិទជិតក៍មានរបងបើកបិត ស័ង្កសី១បន្ទះចេញចូលផ្ទះ
ប្រជាពលរដ្ឋបាន ។ដោយមានការសង្ស័យពេលមើលទៅតាមដានបែកភក់ដោយស្នាមជើងចេញចូលច្រកនោះក៍ស្រាប់តែឃើញឈើសន្លឺកជាច្រើន(ឈើប្រណិត)បានគទុកនិងគ្របប៉ាតង់ជាប់របងអធិការនោះតែម្តង។

ដោយទទួលបានព័ត៌មាន និងបានផ្តឹតយករូបភាពជាក់ស្តែងជាបន្ទាន់ បណ្តាញព័ត៌មានយើងបានរាយការទៅជូនលោក ហ៊ុន ស៊ីដេត អភិបាលរងក្រុងដែលជាប្រធានក្រុមដឹកនាំកំលាំងចម្រុះក្រុងបានលុងបានបង្ក្រាបរថយន្តខាងលើនោះបាន
ដឹងហើយដែរ។ហើយក៍បានប្រាប់ទៅនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តអោយជ្រាបនិងអនុវត្តបន្តផងដែរ។

តែអ្នកសារព័ត៌មាននិងសមត្ថកិច្ចខ្លះលាន់មាត់និងដាក់ចម្ងល់ចោទសួរថា តើឈើចេះរត់ម៉េចកើតបើចូលក្នុងរបងអធិការនគបាលក្រុងហើយ?ឫមួយលោក ហ៊ួត បូរីអធិការនគបាលក្រុងបានរៀបចំបិទពួន?អត់យល់។

តែយ៉ាងណាលោក ហ៊ុនស៊ីដេតអភិបាលរងក្រុបានលុងនៅរសៀលថ្ងៃទី៧បានអោយដឹងថាឈើដែលចេះរត់ចេញពីរថយន្តទៅលាក់ខ្លួននោះគឺលោកបានបញ្ជាអោយកំលាំងសមត្ថកិច្ចប្រមូលយកមកវិញអស់ហើយដែលចំនួនឈើសារុបទាំងនៅក្នុងរថយន្តពេលព្រឹកនិងនៅក្រៅរថយន្តស្មើ៨៥ដុំប្រហែលជាង១ម៉ែត្រគូប។

ហើយនៅរសៀលដដែលនេះទាំងឈើនិងរថយន្តត្រូវបានលោក ហ៊ុន ស៊ីដេត អភិបាលរងក្រុងបានលុងបញ្ជាក់ បានបញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តតាមនីតិវិធីហើយ។

រឿងដែលក្រុមឈ្មួញនិងក្រុមសមត្ថកិច្ចលេងស្ទីលមួយទៀតដែលនឹងអាចនឹកស្មានមិនដល់នោះគឺក្រោយពីបែករឿងមានមនុស្សមួយក្រុមដែលអាចជាអ្នកនៅពីក្រោយបានហៅអ្នកសារព័ត៌មានមួយក្រុមដើម្បីនិយាយរំលត់បញ្ហា។តែក្នុងចំណោមនោះពួកគេហាក់មានចេតនារៀបអន្ទាក់ថ្លឹងក្រុមអ្នកសារព័ត៌មានដើម្បីឆ្លើយតបការដែលអ្នកសារព័ត៌មានប្រមាញ់ខ្លាំងពេកជាហេតុធ្វើអោយដំណើរការរបស់គេក្នុងការរកស៊ីត្រូវខកខាន៕

2016-09-09_152917

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.