ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អា​មេ​រិ​ក​ កំ​ពុង​ខិត​ខំ​ ផ​លិត​កាំ​ជ្រួច​ មី​ស៊ីល​ប​​រ​មា​ណូ ​ប​ន្ថែ​ម​ ដើ​ម្បីបុ​ព្ទ​ហេ​តុ​ ការ​ពារ​ពិ​ភព​លោ​ក​

ក​​ម្លាំ​ង​ទា​ហាន​​អា​កាស​អា​មេរិ​​ក បាន​បើក​ការ​ស្រាវ​ជ្រា​វ​ផ​លិត​ មីស៊ី​ល​ឆ្លង​ទ្វីប​ICBM​ ថ្មី ដើ​ម្បីទប់​ស្កាត់​សង្គ្រា​ម​បរ​មា​ណូរ​​បស់​ប្រ​ទេស​ម​ហា​អំ​ណាច​ ​និ​ង​កា​រពា​រ​​ស​ន្តិ​សុខ​នៅលើ​ពិភ​ព​លោក​ទាំង​មូល​។​

នៅក្នុងបទសម្ភាសជាមួយទស្សនាវដ្តីScout Warrior របស់អាមេរិក ឧត្តមសេនីJack Weinstein មេ​ប​ញ្ជា​កា​រ​រង​កង​ក​ម្លាំង​បរ​មាណូ​អា​មេ​រិក​បាន​ឲ្យ​ដឹង​ថា​គោល​ដៅ​រ​បស់​ក​ម្លាំ​ង​ទា​ហាន​អាមេ​រិ​ក តាំង​ពី​ដើម​មក​គឺជ័យ​ជំ​នះ​នៅ​ក្នុង​សង្គ្រា​ម​ ប៉ុ​ន្តែ​ពេល​នេះ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​គោល​ដៅ​ផ្សេ​ង​ គឺ​ទប់​ស្កាត់​សង្គ្រាមកើតឡើងវិញម្តង។

លោក Jack Weinsteinបន្តទៀតថាភាព​ជោគ​ជ័យ​នៅ​ក្នុង​ការ​ទប​ស្កាត់​សង្គ្រាម​នោះ​​ គឺអា​ស្រ័យ​ទៅលើ​អា​វុធ​បរ​មា​ណូ ​និង​កាំ​ជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វី​ប​ ដោយប្រើពេលវេលាតែ៣០នាទីប៉ុណ្ណោះនិង​បំ​ផ្លាញ​គោល​ដៅនៅ​គ្រ​ប់​ទិស​ទី​លើ​ភព​ផែន​ដី​និង​មាន​កម្លាំង​បំផ្លា​​ញ​ម​ហា​សាលលើសពីអ្វីដែលយើងស្មាន។

ការសម្រេចផលិតអាវុធថ្មីនេះរបស់អាមេរិកកើតឡើងក្រោយពេលដែលមានអ្នកឯកទេសអាមេរិកជាច្រើនបានថ្កោលទោសថាអា​មេរិ​ក​កំពុ​ង​តែ​ទ​ន្រ្ទាំ​ជើង​នៅមួ​យ​ក​ន្លែ​ង​លើ​វិ​ស័យ​ផ​លិត​អាវុ​ធ​ក្នុ​​​ងពេល​ដែល​ប្រ​ទេសនៅ​​ជុំ​វិញ​ពិភ​ព​លោក​មាន​រុស្ស៊ី​​ចិន​ ដែលជាសត្រូវអាមេរិកនោះខិតខំផលិតយ៉ាងកគ្រឹកគគ្រេង។

មនុស្សជាតិកំពុងប្រឈមនឹងការផុតពូជ ពីភពផែនដីដោយសារតែមនុស្សលោកផ្ទាល់ជាអ្នកធ្វើឱ្យបាត់បង់នូវអ្វី ដែលខ្លួនមាន។ គ្រាប់បែកប្រល័យលោក របស់ប្រទេសមហាអំណាចដូចអាមេរិក រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន និងប្រទេស អឺរ៉ុបគ្រប់គ្រាន់ក្នុងការធ្វើឱ្យភពផែនដី លាយសាបសូន្យ។

នៅពេលនេះប្រសិន បើប្រទេសដែលគេហៅថា«និយម ឆ្វេង» មានគ្រាប់បែកបរមាណូនោះ សង្គ្រាមបរមាណូនឹងកើតឡើង។ ទាំង នោះហើយបានជាអាមេរិកខិតខំរារាំង ប្រទេសអីរ៉ាក់ ស៊ីរី ទុយនេស៊ី អីរ៉ង កូរ៉េខាងជើងផលិតគ្រាប់បែកបរមាណូ បើ មិនដូច្នេះទេនឹងមានសង្គ្រាមបរមាណូ កើតឡើង ។

នៅពេលនេះប្រទេសមហាអំណាច មិនទាន់ឈានដល់សន្ធិសញ្ញាអន្ដរជាតិមិនរីកសាយភាយអាវុធបរមាណូ មូលហេតុដោយសារតែប្រទេសមហាអំណាចខ្លាចបាត់បង់អំណាចរបស់ខ្លួនប្រ​សិន​បើ​គ្មាន​អា​វុធ​បរ​មាណូ​ទេ​នោះ។​ សេច​ក្ដី​ព្រាង​ដែល​ជា​ការ​ផ្ដួច​ផ្ដើម​គំ​និត​រប​ស់​ប​ណ្ដា​ប្រ​ទេស​អា​រ៉ាប់​មិន​អាច​អ​នុ​ម័ត​ចេញ​ទៅរួ​ច​ដោយ​សារ​តែ​មាន​ការ​ ជំ​​ទាស់​ពី​សំណាក់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ដ។

សេចក្ដីព្រាងសេចក្ដីសម្រេចដែល គាំទ្រដោយបណ្ដាប្រទេសអារ៉ាប់បាន ក្នុងការកោះប្រ​ជុំ​សន្និ​សីទ​ស្ដី​ពី​ការ​ប​ង្កើត​តំ​បន់​គ្មាន​ អា​វុធ​នុយ​ក្លេ​អ៊ែរ​នៅ​ម​ជ្ឈិម​បូ​ព៌ា​ ព្រម​ ទាំ​ង​ដាក់​ប​ន្ទុក​ឱ្យ​លោកបាន គីមូនអគ្គ​លេ​ខា​ធិ​កា​រ​អ​ង្គ​ការ​ស​ហ​ប្រ​ជា​ជា​តិ​ជា​ អ្ន​ក​ដឹក​នាំគ​ម្រោង​ប​​ង្កើ​ត​តំ​បន់​គ្មា​​ន អា​វុធ​នុយ​ក្លេ​អ៊ែរ​នេះ​។ ក៏ប៉ុន្ដែសេចក្ដី ព្រាងនេះត្រូវជាប់គាំង ដោយសារតែមានការជំទាស់ពីសំណាក់សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា ។

មន្ដ្រីការទូតរបស់ប្រទេសទាំង៣នេះ បានធ្វើការពន្យល់ថា ពួកគេមិនប្រឆាំង នឹងគម្រោងបង្កើតតំបន់គ្មាននុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ានេះទេ ក៏ប៉ុន្ដែ ពួកគេមិន ឯកភាពនឹងការចេញសេចក្ដីសម្រេច ដាក់ឱសានវាទ ដោយមិនមានការព្រម ព្រៀងពីគ្រប់ភាគីដែលពាក់ព័ន្ធ ។

ក៏ប៉ុន្ដែអ៊ីរ៉ង់វិញក្នុងនាមក្រុមប្រទេស មិ​ចូល​បក្ស​សម្ព័ន្ធ​បាន​ស្ដី​បន្ទោ​ស​ដល់​ប្រទេស​ទាំ​ង​៣នេះ​ថា​បា​ន​រា​រាំ​​ង​គម្រោង​ដែល​មាន​ការ​គាំ​ទ្រ​ពី​សំ​ណាក់​ប្រ​ទេស​ ភាគច្រើនដើម្បីគ្រាន់តែការពារផលប្រ​យោជ​ន៍​រ​បស់​ប្រ​ទេស​មួយ​ដែល​មិ​ន​ ស្ថិត​ក្នុង​សន្ធិ​ស​ញ្ញាមិ​ន​រីក​សាយ​ភាយ ​អា​វុធ​នុយក្លេ​អ៊ែ​រ​ ។

អ៊ីស្រាអែលដែលជាប្រទេសតែមួយ គត់ក្នុងតំបន់មជ្ឈិមបូព៌ាដែលមាន អាវុធនុយក្លេអ៊ែរហើយដែលមិនមែន ជាហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយ ភាយអាវុធនុយក្លេអ៊ែរ ប៉ុន្ដែបានចូលរួមក្នុង​ស​ន្និ​សីទ​ក្នុង​ឋានៈ​ជា​អ្នក​ស​ង្កេត​ការណ៍​ បាន​ប​ដិ​សេធ​យ៉ាង​ដាច់​អ​ហ​ង្ការ​ ថាខ្លួននឹងមិនចូលរួមក្នុងសន្និសីទបង្កើតតំបន់​គ្មាន​អា​វុធ​នុយ​ក្លេ​អ៊ែរ​ទៅ​តាម​ កាលប​រិ​ច្ឆេទ​ និ​ង​រ​បៀប​វា​រៈ​ដែល​ស្ថិត​ ក្រោម​ការ​បង្គា​ប់​បញ្ជា​រ​បស់​អង្គ​កា​រ​ សហប្រជាជាតិនោះទេ ៕

2016_08_10_04_09_03_1

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.