ខេត្តសៀមរាប៖ មានមនុស្សមួយក្រុមជិះសុទ្ធតែរថយន្តទំនើបៗ បានសម្រុកចូល ក្នុងវត្តសរស្តម្ក ស្ថិតនៅក្នុង ភូមិសរស្តម្ក ឃុំសរស្តម្ក ស្រុកពួកខេត្តសៀមរាប បំណង ជីករកវត្ថុបុរាណ ។
ហេតុការណ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោ១១ នឹង ៤៥នាទី យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៦ ។
ព្រះសង្ឃដែលគង់នៅក្នុងវត្តមានសង្ឃដីការថា៖ ព្រះអង្គបានឃើញ រថយន្តពីរគ្រឿង បើកចូលមក កន្លែងខ្ទមអ្នកតា នៅក្នុងវត្ត ដោយមានជនមួយក្រុមមានឯកសណ្ឋាន ជាទាហាន ដោយឃើញហេតុ ការណ៍មិនល្អ ក៏បានស្រែកប្រកាស ឲ្យអ្នកស្រុកជួយ នឹងបានវាយស្គរ នឹងជួង ប្រកាសអាសន្ន ទាំងយប់ ធ្វើឲ្យផ្អើលក្រុមទាហានទាំងនោះ បើករថយន្តចេញទៅវិញយ៉ាងលឿន ។
បន្ទាប់ពីក្រុមទាហានទាំងនោះចេញទៅបាត់ ព្រះសង្ឃ នឹង ប្រពលរដ្ឋ បាននាំគ្នា ទៅមើល កន្លែងខ្ទមអ្នកតា ក៍ប្រទះឃើញ ឯកសារមួយចំនួន នៅកន្លែងខ្ទមអ្នកតានោះ ។ ប្រជាពលរដ្ឋម្នាក់ឈ្មោះ អាត បាននិយាយថា៖ ក្រុមទាហានទាំងនោះប្រហែល ជាពួកគេ មានបំណងមកជីករក វត្ថុបូរាណ ។ គាត់និយាយទៀតថា៖ រឿងដែលគួរឲ្យបារណ៍ម្មនោះ គឺ សមត្ថកិច្ចមូលដ្ឋាន មានការ យឺតយ៉ាវ ព្រោះថា ព្រះសង្ឃប្រកាសអាសន្ន ដើម្បីសុំការ អន្តរាគមន៍ ហើយបែរ យឺតយ៉ាវ ទៅវិញ ព្រោះតំបន់នោះ មិនមានផ្លូវច្រើន សម្រាប់គេចខ្លួននោះទេ ។
ប្រជាពលរដ្ឋមានលំនៅក្បែរវត្តបានប្រាប់ទៀតថា៖ នៅពេលល្ងាច គាត់បានឃើញរថយន្ត ២គ្រឿង មិនស្កាល់ម៉ាក ពួកគេមានសណ្ឋាន ជាទាហាន ប៉ារានឹងមានកាំភ្លើងថែមទៀតផង ។
លោក រ៉ាន់ នាយប៉ុស្តិ៍រដ្ឋបាលសរស្តម្កបានឲ្យដឹងថា៖ ក្នុងយប់នោះ កំលាំង របស់លោក ក៏បានចុះ ទៅដែរ ! ប៉ុន្តែលោក មិនអាចធ្វើការបញ្ជាក់ពី បញ្ហាទាំងនោះប្រាប់ អ្នកព័ត៌មានទេ ព្រោះចាំរាយការណ៍ទៅថ្នាក់លើរបស់លោកសិន ៕