សៀមរាប៖ មហាជនបាននិងកំពុងរិះគន់ ថា ឈ្មួញដឹកឈើ បាននិងកំពុង ដឹកជញ្ជួនឈើ ពីខេត្តផ្សេងៗ ចូលមក ខេត្តសៀមរាប និង ឆ្លងកាត់ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ខេត្ត បាត់ដំបង បានយ៉ាងរលូន មិនដែល មាន ការត្រួត ពិនិត្យច្បាស់លាស់ ពី មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធនោះទេ ក្រុមដឹកជញ្ជួនឈើ របស់ក្រុមហ៊ុនទាំងនោះ ពួកគេបានផ្អែកទៅលើ ច្បាប់ PC មានន័យថា ឈើមានច្បាប់អនុញ្ញាត្តតែប្រជាពលរដ្ឋរិះគន់ថាឈើមានច្បាប់មែន តែពួកគេដឹកមិនចេះអស់ ដោយសារតែអំពើពុករលួយរបស់មន្រ្តីពាក់ពន័្ធ ។
មហាជនបានរិះគន់ទៀតថា៖ PC ក្នុងរថយន្ត ១ ដឹកបានតែ ១៨ម៉ែត្រគូប ប៉ុន្តែរថយន្ត ទាំងនោះ ដឹកវិញ ប្រភេទ យីឌុប ដែលអាចដឹកបាន ចន្លោះពី ៤៥ ទៅ ៦០ ម៉ែត្រគូប ទោះជាកាដឹកជញ្ជួននេះ ជាប្រភេទឈើមានច្បាប់ក្តី វាបានធ្វើឲ្យ ប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ដល់ផ្លូវ សាធារណៈ ដែលរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងធ្វើ មិនមានពេលសម្រាកនោះ ។
ជាក់ស្តែង កាលពីយប់ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ នៅខេត្តសៀមរាប មានក្រុមហ៊ុន ដឹកឈើមួយ ឈ្មោះ ពេជ្យ ឬទ្ធសី បានដឹកឈើឆ្លងកាត់ជាច្រើន រថយន្ត យីឌុប ឆ្ពោះទៅ ខេត្ត បាត់ដំបង ការឆ្លងកាត់នេះ ជំនាញគ្រប់ស្ថាប័ន មិនដែលធ្វើការ ត្រួតពិនិត្យម្តងណាឡើយ ៕