រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនដីកាកោះជាលើកទី២ ទៅអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ីខណៈដែលអ្នកស្រីមិនបានចូលខ្លួនទៅបំភ្លឺតាមដិការកោះហៅលើកទី១ ក្នុងករណីសំណុំរឿងពីបទចោទសម្តេចតេជោជាប់ពាក់ពន្ធការស្លាប់របស់លោកបណ្ឌិតកែម ឡី។
តាមការឲ្យដឹងពីលោកមេធាវី សំ សុគង់ បានបញ្ជាក់ថា លោកទទួលដីកានោះហើយ ដោយបង្គាប់ឲ្យលោក ស្រី ថាក់ ឡានី ចូលបំភ្លឺនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៧ ខែសីហា ខាងមុខនេះ ។
ប៉ុន្តែលោកពុំទាន់អាចបញ្ជាក់បានថា លោកស្រីថាក់ឡានីនឹងចូលបំភ្លឺឬយ៉ាងណានៅឡើយទេដោយរង់ចាំពិភាក្សាជាមួយកូនក្តីសិន។
គួរបញ្ជាក់ថា មេធាវីរបស់អ្នកស្រីថាក់ ឡានីបានសុំពន្យាពេលការចូលខ្លួនតាមដិការកោះលើកទីមួយ តែតុលាការពុំអនុញ្ញាត្ត៕