ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ទិ​វា​ រត់​ប្រ​ណាំ​ង​អន្តរ​ជាតិ​ ម៉ា​រ៉ា​តុង​ចក្រ​ភព​អង្គ​រ​ លើក​ទី​៣​ ដើ​ម្បី​ទាក់​ទាញ​ ភ្ញៀ​វទេ​ស​ចរ​ណ៍​

ខេត្តសៀមរាប៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​ សី​ហា​ ឆ្នាំ​២​០​១​៦​ ឯ​កឧ​ត្តម​ ថោង​ ខុ​ន​ ប្រ​ធាន​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិ​ក​ក​ម្ពុ​ជា​ និង​ជា​រដ្ឋ​មន្ត្រី​ក្រ​សួង​ទេស​ចរ​ណ៍​ ឯក​ឧ​ត្ត​ម​ ឃឹ​ម​ ប៊ុ​ន​សុង​ អ​ភិ​បា​ល​ខេត្ត​សៀ​ម​រាប​ បា​ន​អ​ញ្ជើញ​ជា​អ​ធិ​ប​តី​ ក្នុ​ង​ទិ​វា​រត់​ប្រ​ណាំ​ង​អ​​ន្តរ​ជាតិ​ ​ម៉ា​រ៉ា​តុង​ចក្រ​ភព​ អ​ង្គ​រ​ លើក​ទី​៣​ នៅ​ខាង​មុ​ខ​ប្រា​សាទ​អ​ង្គ​រ​វត្ត​ ​ទឹក​ដី​ប្រវ​តិ្តសា​ស្ត្រ​ ​ខេត្តសៀ​ម​រាប​ និងមានការអញ្ជើញចូលរួម ពីសំណាក់ជាភ្ញៀវជាតិ អន្តរជាតិ ដែលជា កីឡាករ កីឡាការិនីជាតិ អន្តរជាតិចូលរួម ចំនួនសរុប ២ពាន់ ៣៧០នាក់ ក្នុងនោះមាន កីឡាករ កីឡាការិនីជនបរទេសចំនួន ១ពាន់ ៤០០នាក់ មកពី ៤៥ ប្រទេសចូលរួម ។

ដែលគួរចំឡែក និងមហាកិត្តិយសដែរនោះ ក៏មាន ព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ អ្នកអង្គម្ចាស់ BAJRAKITIYABHA MAHIDOL ព្រះទាយាទ ព្រះមហាក្សត្រ ថៃ បានយាងអញ្ជើញចូលរួម ក្នុងព្រឹត្តិ – ការណ៍ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរនេះផងដែរ ។

នេះជាលើកទី៣ហើយ ការប្រារព្ធទិវារត់ប្រណាំងអន្តរជាតិ ម៉ារ៉ាតុងចក្រភពអង្គរ ដែលរៀប ចំឡើងនៅមុខប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែល កេរ្តិ៍មរកត ដូនតា ខ្មែរយើងបានបន្សល់ទុកនាសម័យចក្រភពអង្គរ នៃសតវត្សរ៍ទី១២ ហើយបានកំពុងមាន ភាពល្បី ល្បាញ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ មកពីគ្រប់មជ្ឈដ្ឋាន លើពិភពលោកចូល មក ទស្សនាកម្សាន្ត ។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ម៉ារ៉ាតុងចក្រភពអង្គរ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា កំណត់យក ក្នុងខែ សីហា ជារៀងរាល់ឆ្នាំ ដែលត្រូវប្រារព្ធធ្វើឡើង ។

ថ្មីៗនេះ កម្ពុជាត្រូវបានទទួលស្គាល់ជា (គោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ ២០១៦ និង ត្រូវបានប្រកាសជា គោលដៅវប្បធម៌ពេញនិយមឆ្នាំ២០១៦ ) ដោយក្រុមទេសចរណ៍ និងពាណិជ្ជករ អឺរ៉ុប ព្រមទាំងការបោះឆ្នោតជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជាសមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍ អឺរ៉ុប ទៀតផង ។

ម៉្យាងទៀត ក៏បានចាត់ទុកព្រះរាជាណាចក្រកម្ពុជា ជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញបំផុតកម្រិត ពិភពលោក ដោយមានប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ទាំងក្នុងអាស៊ី និង ពិភពលោក ដែលជាទីតាំងទេសចរ សម្គាល់អត្តសញ្ញាណជាតិ ដ៏ទាក់ទាញជាងគេបំផុត ហើយទីក្រុងសៀមរាបជាប់ចំណាត់ថ្នាក់លេខ១តំបន់អាស៊ី និង លេខ២ ក្នុងពិភពលោក ដែលជាគោលដៅទេសចរណ៍ដែលទាក់ទាញជាងគេ ។

ចក្ខុវិស័យកម្ពុជា បានកំពុងអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាគោលដៅទេសចរណ៍វប្បធម៌ និង ធម្មជាតិ ព្រមទាំងផ្តល់ភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ ដោយឈរលើទស្សនៈ និង គោលការណ៍ ស្អាត និង បៃតង រត់ប្រណាំងម៉ារ៉ាតុងនាពេលនេះគឺ ដើម្បីទីក្រុងបៃតង មនុស្សធម៌ សុខភាព មិត្តភាព សាមគ្គីភាព និងដើម្បីការពារបរិស្ថាន ភពផែនដីផងដែរ ៕

DSC_0655DSC_0631

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 4622 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.