ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប៉េ​អឹម​និង​មេ​ព្រៃ​ ចាប់​ឃាត់​ឡាន​ដឹក​ជន្លង់​ម្រេច​ ពួក​ឈ្មួញ​លើក​គ្នា​ មក​ត​វ៉ា​នៅ​សា​លា​ខេត្ត​

ខេត្តក្រចេះ ៖ កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ ស​ហ​ការ​ជា​មួយ​ សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ថ្ម​គ្រែ​ដឹក​នាំ​ដោយ​លោក​ ទ្រី​ ម៉េង​លាង​ នាយ​រង​ផ្នែក​ រដ្ឋ​បាល​ព្រៃ​ឈើ​ក្រ​ចេះ​ ចាប់​ឃាត់​រថ​យន្ដ​សាំ​យ៉ុង​ ដឹក​ជន្ល​ង់​ម្រេច​ ជាង​​១០​គ្រឿង​ ដែល​តែង​តែ​បើក​បិទ​គូទ​គ្នា​ យ៉ាង​អ​នា​ធិប​តេយ្យ​ បង្ករ​ឲ្យ​មាន​កា​រ​ភ័យ​ខ្លាច​ ដល់អ្ន​ក​ដំ​ណើរ​តាម​ដង​ផ្លូវ​ កាល​ពី​វេលា​ម៉ោង​ ១០​និង​២០​ យប់​ ថ្ងៃ​ទី​២​ ខែ​សី​ហា ​ឆ្នាំ​២​០​១​៦​ នៅ​មុខ​ទី​បញ្ជា​កា​រ​ដ្ឋាន​ អា​វុ​ធ​ហត្ថ​ក្រុង​ក្រ​ចេះ​ ដើ​ម្បី​ធ្វើ​កំ​ណត់​ហេ​តុ​។​

រថយន្ដសាំយ៉ុងជាង ១០គ្រឿង ដឹកជន្លង់ម្រេចនោះ គឺដឹកចេញពី ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្លងដរប្រលូង ដឹកកាត់ខេត្តក្រចេះ បន្ដទៅលក់នៅ ខេត្តត្បូងឃ្មុំ និងខ្លះទៀត យកទៅលក់នៅ ព្រំប្រទល់វៀតណាម ជាងរៀងរាល់ថ្ងៃ ដោយបើកបរក្នុងល្បឿនលឿនមិនគោរពច្បាប់ចរាចរណ័ បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងបានបុកគ្នាឯង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ និងស្លាប់ជាបន្តបន្ទាប់។

ក្រោយពេល សមត្ថកិច្ចឃាត់ចាប់ រថយន្ដទាំងនោះ ស្រាប់តែក្រុម អ្នកដឹកជន្លង់ម្រេចទាំងនោះ ចុះស្រែឡូឡារើជន្លង់ម្រេច ទម្លាក់ចោលគំរាមវាយ រថយន្តសមត្ថកិច្ច ដោយអ្នកខ្លះ បើកឡានបំរុងបុក ឡានសមត្ថកិច្ច និងបើកឡានរត់គេច ប្រផាប់ប្រផីង បង្កការភ្ញាក់ផ្អើល ពេញដងផ្លូវ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច នៅតែមានជំហរបង្ក្រាប បានរថយន្ដចំនួន ២គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ន នៅអាវុធហត្ថ ក្រុងក្រចេះ។

នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី៣ ខែសីហា ឈ្មួញដឹកជន្លង់ម្រេច ប្រមាណជា ៥០នាក់ លើកគ្នាមកតវ៉ា នៅមុខសាលាខេត្តក្រចេះ ដើម្បីសុំអោយអាជ្ញាធរខេត្ត ជួយសម្រួលប្រគល់រថយន្ត អោយពួកគាត់វិញ និងជួយចេញថ្លៃព្យាបាល អ្នកដែលរងបួស ដោយសាររថយន្ដ បុកគ្នាឯង។

នេះជាទម្លាប់ហើយសំរាប់ខេត្តក្រចេះ អោយតែមានការបង្ក្រាប ឈ្មួញដឹកជន្លង់ម្រេចទាំងនោះ តែងតែមកបាតុកម្ម តវ៉ារហូត។ទោះបីយ៉ាងណា រថយន្ដនិងជន្លង់ម្រេច ដែលចាប់បាន ត្រូវនាំយក ទៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីវាស់វែង និងផាកពិន័យ តាមផ្លូវច្បាប់ នេះបើតាមការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យដឹង ពីមន្ត្រីរដ្ឋបាលព្រៃឈើថ្មគ្រែ ៕

2016-08-03_1606372016-08-03_1605582016-08-03_160712

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 9454 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.