ប៉េកាំង ៖ មហាយក្សចិននិងរុស្ស៊ី បានប្រកាសធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាមួយ នៅក្នុងសមុទ្រចិនខាងត្បូង នាខែកញ្ញាខាងមុខនេះ ។
នេះជាការប្រកាសដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីតំបន់សមុទ្រចិនខាងត្បូងបាននិងកំពុងក្លាយជាចំណុចក្តៅសម្រាប់ប្រទេសមហាអំណាចលើពិភពលោក ។
ចិន និងរុស្ស៊ី បានធ្វើសមយុទ្ធយោធាជាលើកដំបូងនៅឆ្នាំ ២០១២ ហើយក៏បានក្លាយជាសមយុទ្ធយោធាប្រចាំឆ្នាំរហូតមក ដោយកាលពីឆ្នាំមុន រុស្ស៊ីបានបញ្ចេញនូវគ្រឿងសព្វាវុធទំនើបៗជាច្រើន សម្រាប់សម្ងែញដល់ពិភពលោកថែមទៀត ៕