ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ការ​តែង​តាំង​ មន្ត្រី​​នៅ​​ខេត្ត​​ព្រះ​​សី​​ហ​​នុ ​​មាន​​ភាព​​មិន​​ត្រឹម​ត្រូវ​​ ក្រ​​សួង​​ម​​ហា​​ផ្ទៃ​​ ឈឺ​​ក្បា​ល​​ស្នើ​​ឲ្យ ​​​ពិ​​និត្យ​​ឡើ​​ង​វិញ​​

ខេត្តព្រះសីហនុ ៖​ក្រ​សួង​ម​ហា​ផ្ទៃ​ បាន​ចេញ​លិ​ខិត​ស្នើ​ដល់​អ​ភិបា​លខេ​ត្ត​ ព្រះសី​ហនុ​ពិនិ​ត្យឡើង​វិញ​ ទាក់​ទង​ការ​បញ្ច​ប់​ភារ​កិច្ច​ និង​តែង​តាំង​ លោក​ ភេទ​ សុ​វណ្ណ​ ជា​​ប្រ​ធាន​កា​រិ​យាល័​យ​រ​បៀប​ និង​ឯក​សារ​ នៅ​សាលា​ខេត្ត​ព្រះ​សី​ហនុ​ ខណៈ​ដែល​ការ​តែង​តាំង​នេះ​ហាក់​មិន​ទាន់​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ និង​លក្ខ​ណៈស​ម្បត្តិ​នៅ​ឡើយ​ហើយអាច​ចា​ត់​ទុក​ថា​ ជា​លើក​ទី​១​ហើយ​ ដែលក្រសួងមហាផ្ទៃឈឺក្បាលហើយអោយពិនិត្យឡើងវិញ។​

នៅក្នុងលិខិតរបស់ក្រសួងមហាផ្ទៃដដែល បានបញ្ជាក់បន្ថែមថា ក្រសួងបានទទួលដីការបស់សាលាខេត្តព្រះសីហនុ ស្តីពីការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ច មន្រ្តីរាជការចំនួន២២រូប បំពេញក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ ប៉ុន្តែដោយពិនិត្យ ឃើញថា ការតែងតាំង លោក ភេទ សុវណ្ណ គ្រងតំណែងជាប្រធានការិយាល័យរបៀប និងឯកសារ ប្រចាំខេត្តព្រះសីហនុ នៃទីចាត់ការរដ្ឋបាលសាលាខេត្ត ព្រះសីហនុ ដែលទើបតែងតែមានអតីតភាពការងារ រយៈពេល៣ឆ្នាំ ពុំស្របទៅតាមលក្ខខណ្ឌអតីតភាពការងារ ដែលបានកំណត់នៅក្នុងឧបសម្ព័ន្ធ នៃសេចក្តីណែនាំ របស់ក្រសួងសាធារណៈ ដែលបានកំណត់ថា ប្រធានការិយាល័យ សាលារាជធានីភ្នំពេញ ខេត្ត ត្រូវមានអតីតភាពការងារយ៉ាងតិច ៤ឆ្នាំ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ក្រសួងមហាផ្ទៃស្នើឲ្យអភិបាលខេត្តព្រះសីហនុ ពិនិត្យឡើងវិញ លើការ ជ្រើសរើសមន្រ្តីរាជការណា ដែលមានលក្ខណៈសម្បត្តិ បទពិសោធន៍ និងលក្ខខណ្ឌ គោលការណ៍ បែបបទនិងនីតិវិធីដែលបានកំណត់ នៅក្នុងឧបសម្ព័ន្ធនៃសេចក្តីណែនាំរបស់ ក្រសួងសាធារណៈ ។

គួរបញ្ជាក់ថា មន្ត្រីរាជការក្នុងសាលាខេត្តព្រះសីហនុ បានបង្ហាញនូវការថ្នាំងថ្នាក់ជាបន្តបន្ទាប់ ចំពោះការតែងតាំងនិងតម្លើងឋានៈមន្ត្រីរាជការក្នុងខេត្តនេះ ដែលភាគច្រើនបង្ហាញនូវភាពមិនប្រក្រតីបក្សពួកគ្រួសារនិយមយ៉ាងច្រើន ក្រោយពេលដែលលោក យន្ត មីន មកគ្រងតំណែងជាអភិបាលខេត្ត ។ ការធ្វើបែបនេះមិនគ្រាន់តែជាទង្វើខុសឆ្គងទៅនឹងគោលការណ៍បែបបទ និងនិតិវិធីប៉ុណ្ណោះទេ តែវាជាការបង្ហាញឲ្យឃើញនូវអំពើពុករលួយនិងមានភាពមិនប្រក្រតីថែមទៀត ៕

29

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.