រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ CNRP បានប្រកាសគាំទ្រប្រសាសន៍ របស់សម្តេច ហ៊ុន សែន ដែលបានថ្លែងអះអាងថា សម្តេចមិនមែន ជាអាយ៉ងវៀតណាមនោះទេ ។
សូមបញ្ជាក់ថា សម្តេចតេជោ បានឆ្លើយតបនៅក្នុងផេករបស់សម្តេច តបទៅនិងហ្វេសប៊ុកមួយដែលថាសម្តេចក្បត់វៀតណាម។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានថ្លែងដូច្នេះនៅទីស្នាក់ការបក្ស នាព្រឹកថ្ងៃទី២ សីហា ថា គណបក្សគាំទ្រ ប្រសាសន៍សម្តេចតេជោ ហើយនៅតែបន្ត ពិនិត្យនូវសកម្មភាព កម្ពុជា-វៀតណាម បន្តទៀត ។
អ្នកវិភាគនយោបាយមានទស្សនៈថា ការថ្លែងរបស់លោក អេង ឆៃអ៊ាង អាចចាត់ទុកថាជាលើកទី១ហើយ ដែលមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងប្រកាសគាំទ្រប្រសាសន៏របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជាកខណៈពេលដែលបញ្ហាចម្រូងចម្រាស់នយោបាយរវាង CPP និង CNRP នៅតែជាបញ្ហាធ្ងន់ធ្ងរកំពុងប្រឈមនិងពិបាកដោះស្រាយនៅឡើយ ៕