ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឃុំ​ខ្លួន ​ស្ត្រី​វ័យ​ចំ​ណាស់​ចិត្ត​ខ្មៅ ​ធ្វើ​ទា​រុណ​កម្ម​ ចៅ​ស្រី​បង្កើត​ នៅ​គុក​ព្រៃ​សរ

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៥​ ខែ​កក្ក​ដា​ ឆ្នាំ​២០​១៦​ ស​មត្ថ​កិច្ច​កង​រាជ​អា​វុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​បញ្ជូន​លោក​យាយ​ចិត្ត​កំណា​ច​វាយ​ដំ​ធ្វើ​ទា​រុណ​កម្ម​លើ​ចៅ​ស្រី​បង្កើត​ ដោយ​ប្រើ​អំ​ពើ​ហិង្សា​រ​ហូត​ដល់​មាន​ស្លាក​ស្នាម​ ពេញ​ក្បាល​ ដង​ខ្លួន​ ទៅ​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំពេញ​ បន្ទាប់​ពី​ធ្វើការ​សា​ក​សួរ​ទៅ​លើ​ជន​រង​គ្រោះ​ជា​ចៅ​ស្រី​រ​បស់​យាយ​ចិត្ត​ខ្មៅ​ ។​

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្បែរផ្ទះជនរងគ្រោះថា មានជីដូនចិញ្ចើមចៅស្រីម្នាក់អាយុ៦ឆ្នាំ ត្រូវបានគាត់វាយធ្វើបាបស្ទើររាល់ថ្ងៃ និងប្រើអំពើហិង្សារហូតបណ្តាលឲ្យចៅស្រីមានរបួសស្នាម ពេញក្បាល និងដងខ្លួន ទើបកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងរំដោះក្មេងស្រីរងគ្រោះមកមន្ទីរពេទ្យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជីដូនដែលត្រូវជាយាយចៅស្រីជនរងគ្រោះបានវាយធ្វើបាបចៅ ដោយប្រើអំពើហិង្សាស្ទើររាល់ថ្ងៃ និងបង្ខាំងទុកនៅក្នុងផ្ទះជាច្រើនឆ្នាំ។ សមត្ថកិច្ចបន្តថា ក្រោយពីទទួលចម្លើយរបស់ក្មេងស្រីរងគ្រោះទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនលោកយាយចិត្តខ្មៅវាយធ្វើបាបចៅស្រីបង្កើតខ្លួនឯងរហូតមានរបួសស្នាមពេញខ្លួនមកកងរាជាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។

កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីចិត្តកំណាចម្នាក់នេះកាលពីថ្ងៃទី២២ កក្កដា ២០១៦ យោងលើពាក្យបណ្តឹងរបស់ឈ្មោះសេង សុដាវីន ភេទស្រី អាយុ២៥ឆ្នាំ ជាបុគ្គលិកវិទ្យុ ABC របស់អាចារ្យអេ ។

តាមបណ្តឹងរបស់ឈ្មោះ សេង សុដាវីន បានចោទប្រកាន់ស្ត្រីឈ្មោះ សុខ ផល្លី ពីបទបានប្រព្រឹត្តអំពើធ្វើទារុណកម្មលើក្មេងស្រី ជាចៅយ៉ាងឃោរឃៅបំផុត ។ ក្នុងពាក្យបណ្តឹងបានរៀបរាប់ថា កាលពីថ្ងៃទី២២ កក្កដា ២០១៦ វេលាម៉ោងប្រហែល១១ និង៣០នាទីព្រឹកនាងបានទទួលព័ត៌មានតាមរយៈទូរស័ព្ទថា មានករណីជីដូនវាយចៅស្រី ដោយប្រើដំបងធ្វើទារុណកម្ម នៅក្នុងទីតាំងរោងចក្របីជាន់ ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ជាផ្ទះរបស់គាត់  ។

ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ចាប់តាំងពីនាងដឹងក្តីមក បានរស់នៅជាមួយជីដូនរហូតនិងបានដឹងថា ម្តាយបង្កើតរបស់នាងឈ្មោះ សុខ ចន្ធូ តែនាងមិនដែលបានជួបមុខម្តាយនោះទេ ។

កុមារីរងគ្រោះបានបន្តថា នាងបានរស់នៅក្នុងគ្រួសារលោកយាយឈ្មោះសុខ ផល្លី ដែលមានសមាជិក៤នាក់ ជារៀងរាល់ថ្ងៃពួកគេ តែងតែប្រើនាងឱ្យធ្វើការគ្រប់បែបយ៉ាង នៅក្នុងផ្ទះនេះ ដូចជា ដាំបាយ លាងចាន បោកគក់ខោអាវ លាងទ្រុងមាន់ ។ល។ នៅពេលធ្វើការងារទាំងអស់នោះ ជីដូនឈ្មោះសុខ ផល្លី មិនដែលពេញចិត្តទេ ហើយតែងតែវាយនាង និងខ្សែភ្លើង ឈើជ្រុង វាយដៃ ជើង ក្បាល ខ្នង មុខ ច្រមុះ មាត់ ជាដើម បណ្តាលឲ្យរងរបួសស្ទើគ្រប់កន្លែង ។

ជាក់ស្តែង នៅថ្ងៃទី២១ កក្កដា នាងត្រូវយាយវាយឱ្យរងរបួសពេញខ្លួន និងបែកក្បាលធ្ងន់ធ្ងទៀតផង ។

តុលាការបានសម្រេចឃុំខ្លួនស្ត្រីជាជីដូនជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី២៥ កក្កដា ហើយបើសិនជាការស៊ើបអង្កេតទៅរកឃើញថា ជនត្រូវចោទមានពិរុទ្ធភាពមែននោះ បទល្មើសនេះតម្រូវឲ្យផ្តន្ទាទោសស្ត្រីជាជីដូនដាក់ពន្ធនាគារកំណត់ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល ៕

1622a5f8-f243-4c11-9767-70ba9b97c3262016-07-26_2034422016-07-26_203404

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.