ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ស​ម​ត្ថ​កិច្ច​ ច​ម្រុះ​បង្ក្រា​ប​ ឈើ​នាង​នួន​ លោ​ត​ឆ័​ត្រ​ឆ្ល​ង ​​ដែ​ន​ពី​ទឹ​ក​ដី​ថៃ​

ឧត្តរមានជ័យ៖ ឈើ​ប្រ​ណី​ត​ ប្រ​ភេ​ទ​ នាង​នួន​ ដែល​កំ​ពុង​តែ​ មាន​តំ​លៃ​ នៅ​ ប្រ​ទេ​សវៀត​​​ណា​ម​ ដែល​ច​រា​ច​ណ៍​ ឆ្លង​ដែន​ពី​ទឹក​ដី​ថៃ ​ចូល​​មក​កម្ពុ​ជា​ តាម​ភូមិ​សាស្រ្ត​ រ​បស់​ យោ​ធា​កាន់​កាប់​ ផ្នែក​សឹក​រង​ស្រុក​អន្លង់​វែង​ ត្រូវ​បាន​ក​ម្លាំង​ស​មត្ថ​កិច្ច​ចម្រុះ​ ចុះ​ធ្វើ​ការ​បង្ក្រាប​ បា​ន១​កង់​ធំ​ រួច​ហើយ​ ត្រូវ​បាន​ដោះលែ​​ង​ទៅ​វិញ​ ក្រោយ​ពី​មាន​ការ​អន្ត​រា​គមន៍​ ពី​មន្រ្តី​ មាន​អំ​ណាច​ ។​

ការបង្ក្រាបឈើប្រណីត នាងនួន ១ដុំធំ នេះមានមុខកាត់ ជាងមួយម៉ែត្រ និងមាន ប្រវែងជាង ២ ម៉ែត្រ ដែលមាន តំលៃរាប់ពាន់ ដុល្លារ ត្រូវបាន ដោះលែងទៅវិញ នៅព្រឹក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ស្ថិតនៅត្រង់ចំណុចជាប់ ជើងភ្នំដងរែក ក្នុង ភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ក្នុងដែនកាន់កាប់ របស់ កងអនុសេនាធំការពារព្រំដែនលេខ៦ ដែលមានលោក ដែន មករា ហៅ ក្រួច និងលោក គង់ ខ្នា ជាមេ បញ្ជា ការផ្នែកសឹករង ស្រុកអន្លង់វែង ចំណុះឱ្យតំបន់ប្រតិបតិ្តការសឹករង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចចម្រុះបាននិយាយប្រាប់ថា៖ ឈើនាងនួនទាំងអស់ មានចំនួន ៥ ដុំធំៗ រីឯ ៤ដុំ ទៀត ត្រូវបានគេដឹកចេញយកទៅលាក់ទុកអស់ហើយ នៅសល់ចំនួន ១ដុំប៉ុណ្ណោះ ! ដោយសាតែបែកការ ទើបឈានដល់ សមត្ថកិច្ច ចម្រុះ ចុះទៅបង្ក្រាប ។

ចំពោះសមត្ថកិច្ច ដោះលែងវិញ និងដក កម្លាំងចេញមកវិញ មិនធ្វើការបង្ក្រាប ដោយសារ តែមានការអន្តរាគមន៍ពី មន្រ្តីកងរាជអាវុធហត្ថម្នាក់ឈ្មោះ ឡាយ គឹមឡេង ហៅ ស្រ៊ុន ជាមេបញ្ជាការ រង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចក្នុងស្រុកបានឱ្យដឹងថា៖ ឈើប្រណីតប្រភេទនាងនួន ចំនួន ៥ដុំខាងលើ ត្រូវបានគេប្រើ កម្លាំងពលរដ្ឋខ្មែរប្រមាណជាង ៤០នាក់ ឱ្យចូល ទៅអូស ចេញពីទឹកដី ថៃ អស់រយៈជាងមួយអាទិត្យ ទើបមកដល់ទឹកដីកម្ពុជា ។

ហើយមិនត្រឹមតែឈើនាងនួនប៉ុណ្ណោះទេ នៅក្នុងភូមិសាស្រ្តខាងលើ នៅមានឈើគ្រញូង ឈើបេង និងឈើធ្នង់ ដែលក្នុងមួយថ្ងៃៗ មានពលរដ្ឋខ្មែរ រាប់រយនាក់ បានឡើង ភ្នំ ឆ្លង ដែន ចូលអូស ឈើទាំងនោះ នៅក្នុងទឹកដីថៃ ក្រោមការបើកភ្លើងខៀវពីសំណាក់ លោក គង់ ខ្នា មេបញ្ជាការផ្នែកសឹករងស្រុកអន្លង់វែង ។

តាមការបញ្ជាក់ពីមន្រ្តីយោធាម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ គេមិនខ្វល់ ពីពលរដ្ឋខ្មែរ ឆ្លងដែន ចូលអូសឈើក្នុងទឹកដីថៃ ដែលត្រូវទាហានថៃ បាញ់ស្លាប់ ឫក៍ របួស និងចាប់ខ្លួននោះទេ សំខាន់ឱ្យតែមានលុយ ដើម្បីផ្គត់ផ្គង់មេ ទៅបានហើយ គឺ វាចប់រឿងទៅបាត់ហើយ ។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើ មិនអាចធ្វើការបំភ្លឺ ទៅលោកឧត្តមសេនីយ៍ត្រី តុន ញាណ មេបញ្ជាការតំបន់ប្រតិបត្តិសឹករងខេត្តឧត្តរមានជ័យ បានទេ ដោយសាតែ រកលេខទូរស័ព្ទ មិនបាន ៕

2016-07-27_0831022016-07-27_083220

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.