ឧត្តរមានជ័យ៖ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នារសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំ ប្រតិភូក្រសួង និង ក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុប ខូ.អិលធីឌី បានចុះហត្ថលេខា បន្ត សម្ព័ន្ធមេត្រីភាព ព្រមទាំងសួរសុខទុក្ខ កងទ័ព និងនាំយកការឧបត្ថម្ភ សម្ភារៈប្រើ ប្រាស់ សម្រាប់ កងទ័ព ប្រគល់ជូនអង្គភាព កងពលតូច ថ្មើរជើងលេខ៤១ ដែលឈរជើងនៅ សមរភូមិមុខ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលកំពុងបំពេញភារកិច្ច នៃទិសប្រាសាទព្រះវិហារ ។
ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានសំដែង នូវ ការស្វាគមន៍ ចំពោះប្រតិភូ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុបបានឆ្លៀតពេលវេលាដ៍មានតំលៃ ចុះមក សួរសុខទុក្ខដល់ នាយទាហាន ពលទាហាន និងនាំការឧត្ថម្ភស្បៀងអាហារ ! ព្រមទាំងនាំយកសម្ភារៈសម្រាប់ តម្រូវការ របស់ កងទ័ពប្រើប្រាស់ ជាចាំបាច់ នៅទិសមុខផងដែរ ។ សកម្មភាពទាំងនេះបានស្តែងចេញ ពី ការយកចិត្តទុក្ខដាក់ នៃសមរភូមិក្រោយ ដើម្បីលើកកម្ពស់ ស្មារតី កងទ័ព
ឲ្យកាន់តែ រឹងមាំ ទ្វេដង បន្ថែមទៀត ។
ឯកឧត្តមមេបញ្ជាការបានបញ្ជាក់ថា៖ បច្ចុប្បន្ន នៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ មាន សភាពស្ងប់ស្ងាត់ ពិតមែន ក៍ប៉ុន្តែកំលាំង កងទ័ពរបស់យើង ពុំ ដែលធ្វេសប្រហែស ម្តងណា ឡើយ កងទ័ពបាន ត្រៀម គ្រប់ពេល នៅពេលណាមាន យថាហេតុ ណាមួយកើតឡើង ដើម្បីអន្តរាគមន៍ ឲ្យទាន់ពេលវេលា ក្នុងភារកិច្ចការពារ ទឹកដីឲ្យបាន រឹងមាំ ។
ឯកឧត្តម ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ពាំនាំ នូវការផ្តាំផ្ញើរ សាកសួរសុខ ទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កងទ័ពយើងដែលឈរ ជើងនៅ ទិសសមរភូមិមុខ និងគ្រួសារ កងទ័ពផងដែរ មិនតែប៉ុណ្ណោះសម្តេចតេជោ បាន ជម្រុញ ដល់ ស្ថាប័ននានា នៅសមភូមិក្រោយ ឲ្យផ្សារភ្ជាប់ នូវសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការ ជាមួយកងទ័ព ដែលឈរជើង ទិសសមរភូមិមុខ ហើយបានធ្វើឲ្យ ការទំនាក់ទំនង រវាងសមរភូមិទាំងពីរ កាន់តែមានភាពស្អិតរមួត បន្ថែម ទៀតផង ។
ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរ មេបញ្ជាការកងពលដែលបានខិតខំរៀប ចំ រចនា សម្ព័ន្ធ និងស្នាដៃកែឆ្នៃ ឲ្យអង្គភាពមាន ការរីក ចំរើន ពីមួយឆ្នាំ ទៅមួយឆ្នាំ និងកោតសរ សើរ ចំពោះវីរភាពដ៏ អង់ អាច ក្លាហាន របស់នាយទាហាន ពលទាហាន ដែលបានហ៊ាន លះបង់ ពលីជីវិត តស៊ូប្រយុទ្ធ ដេញសត្រូវដែលឈ្លានពានទឹកដី នៃប្រទេស
កម្ពុជា ឲ្យ បានគង់វង្ស ស្ថិតស្ថេរជារៀងរហូត ។
អំណោយជាសម្ភារៈប្រើប្រាស់ សម្រាប់កងទ័ព ដែលអង្គភាពសម្ព័ន្ធមេត្រីភាពបាននាំមក រួមមាន៖ ស័ង្កសី ២៥០ សន្លឹក ដែកគោលមួក ៤០ គីឡូ ដែកគោលគ្រប់ប្រភេទ ៦០ សុង ពីដុងទឹក៣៥លីត្រ ២០០ ! ស៊ីទែនទឹក២៥០០លីត្រ ៨ ! កៅស៊ូតង់ ៤គុណ៦ ២៦០ អង្ករ ៣តោន ! មីខ្លាឃ្លុំ ៣០០កេះ ទឹកស៊ីអ៊ីវ ១៥០ យួរ ទឹកត្រី ១៥០ យួរ ! GPS ៣គ្រឿង វិទ្យុទាក់ទង KANWOOD អង់តែន ( អំពូលភ្លើងខ្សែរ អង់តែន ) ចំនួន ៥គ្រឿង ! ICOM Motorolla MTS ចំនួន២៥គ្រឿង សូឡាឈុត ( ផ្ទាំងសូឡាអាគុយ ៨០ អំពែ ចំនួន ៥ ឈុត ព្រមទាំងខ្សែរភ្លើង អំពួលភ្លើង និងម៉ូតូ វេវ ២ គ្រឿង ព្រមទាំង ថវិការសម្រាប់កងទ័ព ៥ លាន ៧៥ ម៉ឺនផងដែរ ក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុប ខូ.អិលធីឌី បានបន្ថែម កំព្យូរទ័រលើតុ ២ គ្រឿង និង កំព្យូរទ័រ យួរដៃ ២ គ្រឿងផងដែរ ៕