ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កូ​រ៉េ​ខាង​ជើង ​ប​ន្ត​សាក​ល្បង ​បាញ់​មី​ស៊ីល​ ចេញ​ពី​នា​វា​មុជ​ទឹក នៅ​តំ​ប​ន់​ស​មុ​ទ្រ​​

កាល​ពី​ ថ្ងៃ​ទី​៩​ ខែ​កក្ក​ដា​ ម្សិ​ល​មិញ​ កម្លាំង​ទា​ហាន​កូ​រ៉េ​ខាង​ត្បូង​បាន​ប្រ​កាស​ឲ្យ​ដឹង​ថា​ កូ​រ៉េ​ខាង​ជើង​បាន​បាញ់​មី​ស៊ីល​ចេញ​ពី​នាវា​មុជ​ទឹក​នៅ​តំប​ន់​ស​មុទ្រ​ភាគ​ខាងកើ​តឧ​​ប្ប​ទ្វី​ប​កូ​រ៉េ​។​

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៩ខែកក្កដា អគ្គមេបញ្ចាការកងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា ហេតុការខាងលើកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី៩ខែកក្កដា ។

ប៉ុន្តែមកទល់ពេលនេះមិនទាន់មានការប្រកាសណាមួយពីភាគីកូរ៉េខាងជើងនៅឡើយ។

ចាប់តាំងពីកូរ៉េខាងជើងធ្វើការសាកល្បងគ្រាប់បែកបរមាណូជាលើកទី៤កាលពីថ្ងៃទី៦ខែមករាមក កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលជាបន្តបន្ទាប់ បើទោះបីមានការដាក់ទណ្ឌកម្មពីអាមរិកនិងសហគមន៍អន្តរជាតិក៏ដោយ។

កាលពីថ្ងៃទី២២ខែមិថុនា កូរ៉េខាងជើងក៏បានបាញ់មីស៊ីលប្រភេទ MUsudan មានចម្ងាយមធ្យម ។ ប៉ុន្តែក្រោយការបាញ់៣លើក ទើបកូរ៉េខាងជើងប្រកាសថាទទួលបានជោគជ័យ។

ការបាញ់មីស៊ីលចេញពីនាវាមុជទឹកនាពេលនោះរបស់កូរ៉េខាងជើងកើតឡើងក្រោយមួយថ្ងៃដែលអាមេរិកនិងកូរ៉េខាងត្បូង បានសម្រេចដាក់ ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅកូរ៉េ ខាងត្បូងដើម្បីទប់ទល់នឹងការគំរាមកំហែង ពីកូរ៉េខាងជើង បើទោះបីរងការប្រឆាំងពី កូរ៉េខាងជើងក៏ដោយ។

តាមការប្រកាសរួមរបស់ក្រសួងការពារជាតិអាមេរិកនិងកូរ៉េខាងត្បូងបានឲ្យដឹងថា កាំជ្រួចមីស៊ីល THAAD ដែលបានដាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺសំដៅទៅលើកូរ៉េខាងជើងតែមួយគត់ មិនសំដៅទៅ ភាគីទី៣នោះឡើយ។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា អាមេរិកនិងកូរ៉េខាងជើងបានសម្រេចដាក់ពង្រាយសម្រាប់ទាហានអាមេរិកនៅកូរ៉េខាងត្បូង។ នេះជាវិធីសាស្ត្រសម្រាប់ការពារសន្តិសុខនៅកូរ៉េខាងត្បូងក៏ដូចជាការពារទាហានអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូង រួចផុតពីការគំរាមកំហែងរបស់អាមេរិក។

នៅពេលនេះទាហានអាមេរិកឈរជើងនៅកូរ៉េខាងត្បូងប្រមាណជាង២៨ពាន់នាក់។

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានថ្កោលទោសយ៉ាងខ្លាំងទៅនឹងសកម្មភាពរបស់អាមេរិក និងកូរ៉េខាងត្បូងដោយចាត់ទុកថាកាំជ្រួចមីស៊ីលខាងលើអាចវាយប្រហារទៅ លើគោលដៅនៅកូរ៉េខាងជើង។

ការសម្រេចខាងលើរបស់អាមេរិកកើតឡើងក្រោយរយៈពេលពីរថ្ងៃដែលអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើបុគ្គលមេដឹកនាំ គីម ជុងអ៊ុន ដោយចោទប្រកាន់ថា បានបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ការរំលោភបំពានសិទ្ធិនោះបានធ្វើឲ្យ ពលរដ្ឋកូរ៉េខាងជើងរត់ទៅកាន់កូរ៉េខាងត្បូង កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

តាមតួលេខ របស់កូរ៉េខាងត្បូងបានឲ្យឃើញថា ពលរដ្ឋ កូរ៉េខាងជើងចាកចេញពីប្រទេសទៅកាន់កូរ៉េខាងត្បូងកើនឡើងរហូតដល់ទៅ២២ភាគរយក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

តាមតួលេខរបស់ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ពលរដ្ឋកូរ៉េខាង ជើងបានឆ្លងព្រំដែនទៅកាន់កូរ៉េខាងត្បូងមានរហូតដល់៧៤៩នាក់ក្នុងរយៈ៦ខែ ខ្ពស់ជាងឆ្នាំមុនដែលមានតែ៦១៤នាក់ ប៉ុណ្ណោះ។ បើគិតសរុបពីមុនមកគឺត្រឹម ខែមិថុនា ឆ្នាំ២០១៦ មានពលរដ្ឋកូរ៉េខាង ជើងរហូតដល់ទៅ២៩.៥៤៣នាក់បាន រត់ទៅកាន់កូរ៉េខាងត្បូង។

នៅក្នុងឆ្នាំ២០១៥ ពលរដ្ឋកូរ៉េខាងជើង ១.២៧៦នាក់បានរត់ទៅកាន់កូរ៉េខាងត្បូង និង១.៤០០នាក់នៅក្នុងឆ្នាំ២០១៤ ។ ការទៅកាន់កូរ៉េខាងត្បូង គឺធ្វើដំណើរតាម ព្រំដែនប្រទេសចិនមានភាពងាយស្រួលដោយកូរ៉េខាងជើងមានទំនាក់ទំនងសេដ្ឋកិច្ចតាមព្រំដែន៕

2016_07_10_07_56_48

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

© 9490 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.