ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រ​សួង​ប្រៃ​សណីយ៍​ និង​ទូរ​គម​នា​គមន៍​ បាន​នាំ​សម្ភារៈ​សំ​រាប់​កង​ទ័ព​ ប្រ​គល់​ជូន ​កង​​ពល​តូច​​ថ្មើរ​ជើង​លេខ​៤១​ ​​​​ស​ម​រ​ភូមិ​មុខ​​​

ឧត្តរមានជ័យ៖ នៅ​ទី​បញ្ជា​ការ​ក​​ង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ នា​រ​សៀល​ថ្ងៃ​ទី​ ០៤​ ខែ​ក​ក្កដា​ ឆ្នាំ​២០​១៦​ ឯក​ឧ​ត្តម​ ខា​យ​ ឃុន​ហេង​ រដ្ឋ​លេ​ខា​ធិ​ការ​ ជា​តំ​ណាង​ឯក​ឧ​ត្តម​ ត្រាំ​ អ៊ីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រ​សួង​ប្រៃ​ស​ណីយ៍​ និង​ទូរ​គម​នា​គមន៍​ បាន​ដឹក​នាំ ​ប្រតិ​ភូក្រ​សួង​ប្រៃ​សណីយ៍​ និង​ ទូរគម​នាគមន៍ និងតំណាង ក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុប ខូ.អិលធីឌី បានចុះ សួរសុខទុក កងទ័ព ! និងនាំយកសម្ភារៈប្រើប្រាស់ សម្រាប់កងទ័ព ប្រគល់ជូនអង្គភាពកង ពលតូច ថ្មើរជើងលេខ៤១ ដែលឈរជើងនៅសមរភូមិមុខ ស្ថិតក្នុភូមិសាស្រ្ត ស្រុកអន្លង់វែង ដែល កំពុងបំពេញភារកិច្ច នៃទិសប្រសាទព្រះវិហារ ។

ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានសំដែង ការស្វាគមន៍ ចំពោះប្រតិភូតំណាង ក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ និងក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុប បានឆ្លៀតពេលវេលាដ៍មានតំលៃ ទោះបីភ្លៀងជោគជាំក៍ ដោយ នៅតែចុះមក សួរសុខទុក្ខដល់ នាយទាហាន ! ពលទាហាន និងនាំសម្ភារៈសម្រាប់ តម្រូវការ របស់ កងទ័ពប្រើប្រាស់ជាចាំបាច់ នៅទិសមុខផងដែរ ។

ឯកឧត្តមមេបញ្ជាការបានលើកឡើងថា៖ បច្ចុប្បន្ននៅតាមបណ្តោបន្ទាត់ព្រំដែនកម្ពុជា-ថៃ មាន សភាពស្ងប់ស្ងាត់ពិតមែន ក៍ប៉ុន្តែកំលាំង កងទ័ពរបស់យើងពុំ ដែលធ្វេសប្រហែស ឡើយ កងទ័ពបាន ត្រៀម នូវកម្លាំង ស្បៀងអាហារ បរិក្ខាសឹក នៅពេលមាន យថាហេតុ ណាមួយកើតឡើង ដើម្បីអន្តរាគមន៍ ឲ្យទាន់ពេលវេលាក្នុង ភារកិច្ចការពារទឹកដីឲ្យបានរឹងមាំ ។

ឯកឧត្តម ខាយ ឃុនហេង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខ ទុក្ខពីសំណាក់ ឯកឧត្តរដ្ឋមន្រ្តី ដល់កងទ័ពយើងដែលឈរ ជើងនៅសមរភូមិមុខ និងគ្រួសារ កងទ័ព ។ មិនតែប៉ុណ្ណោះសម្តេចតេជោ ក៏បានជម្រុញដល់គ្រប់ស្ថាប័ននានា នៅសមរភូមិ ក្រោយ ឲ្យ ផ្សារភ្ជាប់សម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ព សមរភូមិមុខ ហើយ បានធ្វើឲ្យការទំនាក់ទំនងគ្នាមានភាព ស្អិតរមួតរវាងសមរភូមិ ទាំងពីរផងដែរ ។

ឯកឧត្តម ខាយ ឃុនហេង បានកោតសរសើរ មេបញ្ជាការកងពលដែលបានខិតខំរៀប ចំ រចនាសម្ព័ន្ធគ្រប់បណ្តា កងអង្គភាពវរសេនាតូច និងស្នាដៃកែឆ្នៃ ឲ្យអង្គភាពមាន ការរីក ចំរើន បានឆាប់រហ័ស ពីមួយឆ្នាំ ទៅមួយឆ្នាំ ! និងកោតសរសើរ ចំពោះវីរភាពដ៏ អង់ អាច ក្លាហានរបស់នាយទាហាន ពលទាហាន ដែលបានហ៊ាន លះបង់ ! ពាក់លីជីវិត តស៊ូប្រយុទ្ធ ដេញសត្រូវដែលឈ្លានពានទឹកដី នៃប្រទេសកម្ពុជាក្នុងកិច្ចការពារជាតិមាតុភូមិ កម្ពុជាឲ្យបានគង់វង្ស ស្ថិតស្ថេរជារៀងរហូត តរៀងមក ។

អំណោយជាសម្ភារៈប្រើប្រាស់ សម្រាប់កងទ័ព ដែលអង្គភាពសម្ព័ន្ធមេត្រីភាពបាននាំមក រួមមាន៖ វិទ្យុទាក់ទង KANWOOD អង់តែន ! អំពូលភ្លើងខ្សែរ អង់តែន ចំនួន ៥គ្រឿង  ICOM Motorolla MTS ចំនួន២៥គ្រឿង ! សូឡាឈុត ( ផ្ទាំងសូឡាអាគុយ ៨០ អំពែ ចំនួន ៥ ឈុត ! ព្រមទាំងខ្សែរភ្លើង ! អំពួលភ្លើង និងម៉ូតូ វេវ មួយ គ្រឿងផងដែរ ៕

009003004 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 0236 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.