ភ្នំពេញ: វាជាអំពើហឹង្សាដ៏សាហាវឃោឃៅ ដែលអ្នកវិភាគឯករាជ្យមួយរូប ត្រូវបានបាញ់សម្លាប់ យ៉ាងអាណោចអាធម្ម។កាលពីវេលាម៉ោងជិត៩នៅព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៦នេះលោក កែម ឡីអ្នកវិភាគនយោបាយនិងសង្គម ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅក្នុងម៉ាតការ៉ាស់សាំងកាលតិច ស្តុបបូកគោ។
ករណីបាញ់ប្រហារដ៏សាហាវនេះសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ និងដកហូតកាំភ្លើងខ្លីមួយដើមផងដែរ។
នាយឧត្តមសេនីយ៏ ជួនសុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានអញ្ជើញ ចុះមកពិនិត្យកន្លែងកើតហេតុដែរ។