ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវទុក្ខក្រៀមក្រំ ខណៈចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម សាយ ភូថង នៅវត្តខ្លងយ៉ៃ ស្រុកខ្លងយ៉ៃ ប្រទេសថៃ។
សម្តេចបានលើកឡើងនៅក្នុងទំព័រ facebook ថា «នេះគឺជាការបាត់បង់វិរជនដ៏សំខាន់បំផុតម្នាក់របស់កម្ពុជា។ ស្មារតីលះបង់ និងបូជាគ្រប់យ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ គឺពលរដ្ឋកម្ពុជាចងចាំគ្រប់ៗគ្នា »។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអរគុណ ចំពោះរាជរដ្ឋាភិបាលថៃ និងអាជ្ញាធរថៃគ្រប់លំដាប់ថ្នាក់ ដែលបានសហការ និងជួយសម្រួលដល់ការប្រារព្ធពិធីបុណ្យរបស់ ឯកឧត្តម សាយ ភូថង នេះ៕