ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឧកញ៉ា ទូច សៀ យកផ្លូវជាតិធ្វើអាជីវកម្ម ប្រមូលប្រាក់ថ្លៃបេនរថយន្ត ដាក់ហោប៉ៅ ធ្វើឲ្យប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈ អាជ្ញាធរខេត្តមិនអើពើ ចំពោះទង្វើទាំងនេះ

ខេត្តសៀមរាប៖ ឧកញ៉ា ទូច សៀ កំពុងតែល្បីល្បាញ លេចធ្លោនៅក្រុងសៀមរាប ដោយសារយក ផ្លូវជាតិលេខ៦A នៅចំណុចបូរីសៀងណាំ និងទីតាំងផ្សេងៗជាច្រើនទៀត សម្រាប់ ធ្វើអាជីវកម្មទារប្រាក់ ពីក្រុមរថយន្តតាក់ស៊ី ព្រមទាំងរថយន្តក្រុងផងដែរ ។

អ្នកបើកបររថយន្តតាក់ស៊ីបាននិយាយតៗគ្នាថា៖ មានឧកញ៉ា មួយរូបនេះ ដែលទើបល្បី ឈ្មោះ នារដូវ កាលថ្មីនេះ បានអង្គុយ កើបលុយ យ៉ាងត្រជាក់ តាមរយៈ បង្កើត បេនឡាន អនាធិបតេយ្យ នៅក្រុង ទេសចរណ៍អង្គរ-សៀមរាប ។

បច្ចុប្បន្ន ទីក្រុងសៀមរាប ថ្នាក់ដឹកនាំបានរៀបចំ តុបតែងលម្អគ្រប់បែបយ៉ាង ប៉ុន្ដែត្រូវបាន បង្កភាព រញ៉េរញ៉ៃយ៉ាងខ្លាំង ទៅវិញ ដោយសាតែ ការបង្កើត បេនចំណត តាក់ស៊ី របស់លោក ឧកញ៉ាទូច សៀ ទៅវិញ ។ បេនក្រៅច្បាប់តាមផ្លូវ របស់ឧកញ៉ា ខាងលើបាន បង្កឱ្យ មាន ហានិភ័យផ្សេងៗដូចជា ការកកស្ទះចរាចរ គ្រោះថ្នាក់ចរាចរ ពិសេសមានការ ប្រទាញប្រទង់ រហូត គ្រោះថ្នាក់ ដល់ភ្ញៀវទៀតផង ។

ជិតមួយឆ្នាំ កន្លងមកអភិបាលក្រុងសៀមរាបបាន កំណត់បេនរថយន្ត នៅក្នុងបុរី សៀងណាំ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុង សៀមរាប សម្រាប់រថយន្តឈ្មួល គ្រប់ប្រភេទ ដើម្បីឱ្យ លោកឧកញ៉ា ទូចសៀ ជាអ្នកគ្រប់គ្រង ។ ប៉ុន្តែចំណាត់ការរៀបចំ របស់សាលាក្រុង មិនមាន ប្រសិទ្ធភាពទាល់តែសោះ ។ លោក សូរ ប្លាតុង អភិបាលក្រុងខិតខំ ប្រឹងប្រែងរៀបចំ ! រីឯ លោក ឧកញ៉ា ទូច សៀ វិញ ខិតខំបង្កើតឱ្យមាន បេនឡានតាក់ស៊ី អនាធិបតេយ្យ ច្រើនកន្លែង ទៅវិញ ។ បើរាប់ត្រឹមផ្លូវជាតិលេខ៦ មួយ ខ្សែ ចាប់ពីស្ពានថ្ម ព្រះរាជដំណាក់ ទៅដល់មុខផ្លូវ ចូល ទៅបុរីសៀងណាំ មាន រហូតដល់ទៅ ៨ កន្លែង ចុះផ្លូវផ្សេងៗទៀត តើមានប៉ុន្មាន កន្លែង ទៀតទៅ ដូចនេះក្នុង ក្រុង-សៀមរាប ទាំងមូល មិនតិច កន្លែងនោះទេ ។

មហាជននិយាយថា៖ បក្ខពួកនិង កូនចៅរបស់ លោកឧកញ៉ាខាងលើ មានច្រើនណាស់ ក្នុងនោះមាន ប៉ូលិស និង ប៉េអឹមផងដែរ ។ ក្រុមអ្នករត់តាក់ស៊ីបាននិយាយថា៖ ពេលបានម៉ូយ ពេញឡាន រៀប ចេញ ត្រូវបង់ក្បាលឡាន ៧.០០០ រៀល សម្រាប់ ប្រភេទ ឡានតូច តែអ្វីដែលឆ្ងល់ ខ្លាំងនោះ គឺ (បង់កាង) ១០.០០០ រៀល បើមិនបង់ មិនឱ្យចេញ ។ ក្រុមតាក់ស៊ីរអ៊ូថា៖ ស្អីទៅ កាងនោះ ខ្ញុំរត់ចាប់ម៉ូយ ដោយខ្លួនឯងសោះ ប៉ូលិសមិនឆ្លើយទេ ! តែអ្នករត់តាក់ស៊ីដែល គេដឹងឆ្លើយថា កាង នោះគឺការពារ ហ្នឹងឯង ។

មហាជនរិះគន់ថា៖ លោកឧកញ៉ា ទូច សៀ បង្កើតបេនរថយន្ត តាមថ្នល់ក្រៅច្បាប់ ដើម្បីអង្គុយ កើបលុយនេះ មិនដឹងថា អភិបាល ខេត្ដសៀមរាប បានជ្រាប ឬយ៉ាងណានោះទេ ឫមួយពួកគេ ត្រូវរ៉ូវគ្នា បើកភ្លើងខៀងឱ្យធ្វើអញ្ចឹង បានជាដំណើរការបានយ៉ាងរលួនបែបនេះ ៕

2016-06-17_0957422016-06-17_0958142016-06-17_095617

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.