ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រេងនាំ​ចូល​ពី​ប្រ​ទេស​ថៃ​ ជ្រក​ក្រោម​អា​ជី​វ​កម្ម​ ប្រើ​ប្រា​ស់​ក្នុង​ខេត្ត​ បែ​ជា​ចែ​ក​ចាយ​បន្ត​ទៅ​ខេត្ត​ផ្សេង​ៗ​

ឧត្តរមានជ័យ៖ ស​កម្ម​ភាព​ប្រេង​សាំង​ នាំ​ចូល​ពី​ប្រ​ទេស​ថៃ​ តាម​មាត់​ច្រក​របៀ​ង​ជប់​គ​គីរ​ មក​ទឹក​ដី​ក​ម្ពុ​ជា​ ដែល​គេ​បាន​ អះ​អាង​ថា​ ជា​ប្រេង​នាំ​ចូល​ដោយ​មាន​ច្បាប់​ សំ​រាប់​ចែក​ចាយប្រើ​ប្រាស់​ នៅ​ក្នុង​ខេត្ត​ ។​ ក៏ប៉ុន្តែប្រេងទាំងនោះ មិនត្រឹមតែតែជ្រកក្រោមស្លាកសញ្ញានាំចូលចែកចាយ ក្នុងស្រុកតែប៉ុណ្ណោះទេ បានដឹកបន្ត យកទៅចែកចាយនៅតាមដេប៉ូនានា នៅខេត្តផ្សេងទៀត ។

ការនាំចូលប្រេងពីថៃតាមច្រកបៀងជប់គគីរ ត្រូវបានដឹកយកទៅស្តុកទុកនៅឃ្លាំងមួយកន្លែង នៅជើងភ្នំដងរែក ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

អ្នកគ្រប់គ្រងឃ្លាំងឈ្មោះ សួន ដារា បានប្រាប់ថា៖ ជាប្រេងនាំចូល ក្រោមលិខិតអនុញ្ញាត ប្រើប្រាស់ នៅក្នុងខេត្ត តែមិនបានបញ្ជាក់ពី ការនាំចូលប្រេងសាំង និងប្រេងម៉ាស៊ូត ពីប្រទេសថៃ ! មានប៉ុន្មានរថយន្ត ក្នុងមួយ ថ្ងៃៗនោះទេ ។ ចំពោះការអះអាងពីអាជ្ញាប័ណ្ណនាំចូលប្រេងពីថៃ ខាងលើ ហាក់ដូចជាមានការលាក់លៀម ព្រោះថា ! រថយន្តដឹកប្រេងសាំង ថៃ ត្រូវបាននាំចូល រាប់សិបគ្រឿង ក្នុងមួយខែៗ ផ្ទុយពីការរៀបរាប់ របស់ ប្រជាពលរដ្ឋ រស់នៅក្បែរមាត់ច្រក ! ពួកគាត់បានប្រាប់ថា៖ គេសង្កេតឃើញរថយន្តថៃ ដឹកប្រេងចូលក្នុងទឹកដីកម្ពុជា ជារៀងរាល់ថ្ងៃ ក្នុង១ថ្ងៃចំនួន ២ រថយន្ត ។

អ្នកព័ត៌មានបានឃើញ រថយន្តកម្ពុជា ជាច្រើនគ្រឿងចាំដឹកបន្ត ពីឃ្លាំងស្តុកខាងលើ ទៅចែកចាយនៅ តាម ដេប៉ូ ក្នុងខេត្តផ្សេងៗ ដែលផ្ទុយទៅ នឹងអាជ្ញាប័ណ្ណ ។ ដោយឃើញបញ្ហានេះអ្នកព័ត៌មាន បានទំនាក់ទំនងតាម ទូរស័ព្ទទៅលោក ខាន់ ផល្លា អនុប្រធានគយខេត្ត ទទួលបន្ទុកគយចល័ត នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នេះថា៖ ប្រេងដែលនាំចូលប្រើប្រាស់ក្នុងស្រុក ក្នុងមួយខែៗ នាំចូលប្រេងពី ២០ ទៅ ៣០រថយន្ត លោកគ្រាន់តែ ចេញ ឯកសារ បង្កាន់ដៃ ស្តុកនាំចូលប៉ុណ្ណោះ បញ្ហាបង់ពន្ធ គឺស្ថិតនៅលើនាយកដ្ឋានរដ្ឋាករ ។ ប៉ុន្តែលោក មិន បានបញ្ជាក់ ពីសកម្មភាពប្រេងដឹកបន្តទៅចែកចាយនៅតាមបណ្តាខេត្តផ្សេងៗដែរ ! គ្រាន់តែលោកប្រាប់ថា គឺជារឿងថ្នាក់លើនោះទេ ។

មតិមហាជននិយាយថា៖ ការនាំចូលប្រេងឆ្លងដែនយកទៅចែកចាយបន្ត នៅខេត្តផ្សេងៗនោះ វាច្រើនជាង កំរិតបរិមាណប្រើប្រាស់ នៅក្នុងខេត្តឧត្តរមានជ័យខ្លាំងណាស់ សកម្មភាពដឹកប្រេងបានរលួនបែបនេះ ដោយសារ តែត្រូវ រ៉ូវ គ្នាជាមួយមន្ត្រី​ស្​ថាប័​ន​ពា​ក់ពន្ធ័​​​ និង​មន្ត្រីជំនាញ នៅក្នុងខេត្ត ! ទង្វើនេះបានធ្វើឱ្យបាត់ប្រាក់ចំណូលរដ្ឋ ។

គួរបញ្ជាក់ដែរថា នៅពេល អ្នកព័ត៌មាន ថតយករូបភាព សកម្មភាពរថយន្តថៃដឹកប្រេងសាំង នាំចូលក្នុង ទឹកដីកម្ពុជា ! នៅមាត់ច្រករបៀងជប់គគីរនោះ ! មានរថយន្តម៉ាកឡុងគ្រីស័រ ពណ៌ស្លែរចាស់ ពាក់ស្លាក់លេខ ភ្នំពេញ ២M ៤៤៣៤ របស់លោក សួន ដារា បើករថយន្ត តាមបិទមិនឱ្យថតយករូបភាពនោះឡើយ ៕

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.