ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អង្គ​ភាព​ មណ្ឌល​៤​ កា​រិ​យា​ល័យ​ទី​២​ កង​ទ័ព​ជើង​គោក​ រឹប​អូស​យក​ ដី​ លោកតាំង​ អៀង​ និង​ប្រ​ពន្ធ​ ឈ្មោះ​ ជា​ មួយ​ មិន​មាន​ចំ​ណាត់​ការ​

ខេត្តសៀមរាប៖ លោក តាំ​ង​ អៀង​ និង​ប្រ​ពន្ធ​ឈ្មោះ​ ជា​ មួយ​ និយាយ​ថា​៖​ ដី​ពួក​គាត់​ ! ទំ​ហំ​ ២០ម៉ែ​ត្រ​ គុណ​នឹង​ ៣០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​វាល​ សង្កា​ត់គោ​ក​ចក​ ក្រុង​សៀម​រាប​ ! មាន​លិខិ​ត​កាន់​កាប់​ដី​ធ្លី​ ចេញ​ដោយ​លោក​ ហ៊ុយ​ ហួន​ ចៅ​សង្កាត់​ គោក​ចក​ ! ត្រូវ​បាន​ឧត្តម​សេ​នីយ៍​ទោ​ កែវ​ មាស​ នាយ ​ការិ​យាល័យ​ទី​២​ កង​ទ័ព​ជើង​គោក​ រឹប​អូស​យក ​ ។ បន្ទាប់​ពី​ ពួក​គាត់​បាន​អ​នុ​ញ្ញាតិ​ឲ្យ​ អង្គ​ភាព​មណ្ឌល​ ! ​ខ្ចី​ដី​ ! ដើម្បី​សង់​ស្នាក់​ការ​ ខេត្តសៀ​ម​​រា​ប ​ប្រើ​ប្រាស់​លើ​ដី​នោះ​ជា​បណ្តោះ​អា​សន្ន​ កា​ល​ពី​ឆ្នាំ ​២០១១​ មក​ម្លេះ​ ។​

លិខិតកាន់កាប់ដីធ្លី ពលរដ្ឋពីរនាក់ ប្តីប្រពន្ធ ចុះថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលអះអាងថា ! ដីនោះ ជាដី របស់ឯកឧត្តមឧញ្ញា សៀង ណាំ អ្នកតំណាង រាស្រ្តមណ្ឌលសៀមរាប បានប្រគល់ឲ្យ ឯកឧត្តម ដុម ហាក់ នៅឆ្នាំ ២០០៧ ហើយឯកឧត្តម ដុម ហាក់ បានប្រគល់ ដីមួយចំណែកនេះឲ្យ ទៅ ឈ្មោះ តាំង អៀង ក្នុងទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ស្មើនឹង ៦០០ ម៉ែត្រក្រឡា ។

ពលរដេ្ឋ ប្តី ប្រពន្ធ បានបញ្ជាក់ថា៖ ពួកគាត់បានព្រមព្រៀងគ្នា ដែលមានលាយល័ក ជាអក្សរ គឺជាលិខិតសំណើរ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីសុំ ដី នោះមកវិញ ក្នុងលិខិតនោះ ភាគីម្ចាស់ដី ( លោក តាំង អៀង ) ព្រម ប្រគល់ លុយចំនួន ៣៥០០ $ ដុល្លា ជាតម្លៃសំណងអាគារស្នាក់ការ ដែលបានសាងសង់លើដី ពួកគាត់ ! ភាគីជាអ្នកទទួល គឺលោកវរសេនី៍ត្រី តាន់ ហ៊ុយហួត ជាមេស្នាក់ការនោះតែម្តង ! និងអ្នកចុះហត្ថលេខា ( បានឃើញ និង ឯកភាព ) ដោយ លោកវរសេនីយ៍ឯក ប្រាក់ ហឿន អតីតនាយមណ្ឌល ៤ ។

ក្រោយពីព្រមព្រៀងគ្នាប្រគល់ថ្លៃសំណងអាគារ រួចរាល់ ជិត១០ ថ្ងៃ គ្រួសារ រងគ្រោះខាងលើ បាន ចូលធ្វើរបងដីរបស់ ខ្លួនបាន ៨០% ត្រូវបានលោកវរសេនីយ៍ឯក គួយ សុវត្ថ នាយមណ្ឌល៤សព្វថ្ងៃ និងលោក តាន់ ហ៊ុយហួត មេស្នាក់ការ ខាងលើបានបញ្ជាឲ្យកូនទាហានធ្វើការហាមឃាត់ថា ! ជាដីអង្គភាពមណ្ឌល៤ទៅវិញ មិនតែប៉ុណ្ណោះ លោក វរសេនី៍ត្រី តាន់ ហ៊ុយហួត ជាមេស្នាក់ការ ប្រមាត ចាប់ប្តី ប្រពន្ធ រងគ្រោះ ដាក់គុកទៀតផង ! លោកទាំង២ និយាយថា ៖ បើចង់ បាន ដី នេះ ទាល់តែមានបញ្ជាពី ឧត្តមសេនីយ៍ទោ កែវ មាស នាយការិយាល័យទី២ កងទ័ពជើងគោក ដែលជាមេ របស់ពួកគេនោះ ។

លោក តាំង អៀង និងភរិយា ជា មួយ បានបន្ថែមថា៖ ចាប់តាំងពីពេលនោះមក មាន រយៈពេល ១ឆ្នាំ ហើយមិនទាន់ មាន មន្រ្តីយោធាជាន់ខ្ពស់ រូបណា ឫក៍អាជ្ញាធរខេត្តសៀមរាប មានចំណាត់ការ ដោះ ស្រាយ ឲ្យពួកគាត់នៅ ឡើយ ធ្វើមិនដឹង ! មិនលឺ ! យកដី ! ហើយ យកលុយ អស់ ៣៥០០ $ (បីពាន់ប្រាំរយដុល្លា ) ចង់ចាប់ប្តីប្រពន្ធ ពួកខ្ញុំ ដាក់គុក ទៀត ។

ជុំវិញបញ្ហាខាងលើ លោកវរសេនីយ៍ឯក ប្រាក់ ហឿន អតីត នាយមណ្ឌល៤ បានឲ្យដឹងថា៖ ដីមណ្ឌល៤ ដែល ឯកឧត្តម ដុម ហាក់ ប្រគល់ឲ្យមានផ្ទៃដី ទំហំ ១៧២៨ ម៉ែត្រការ៉េ ! រីឯ ដីសម្រាប់ស្នាក់ការខេត្ត អង្គភាពមណ្ឌល៤ សៀមរាប ! មិនមាននោះទេ ! ដើមឡើយស្នាក់ការ នៅ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ បន្ទាប់ មកបាន រុះរើ នៅឆ្នាំ ២០១១ ទៅខ្ចីដី បន្ត ទំហំ ២០ម៉ គុណនឹង ៣០ម៉ របស់គ្រួសារ រងគ្រោះខាងលើ សព្វថ្ងៃ ។ លោក ប្រាក់ ហឿន បានបញ្ជាក់ថា៖ ក្រោយពីលោក វរសេនី៍ត្រី តាន់ ហ៊ុយហួត មេស្នាក់ការ ទទួលលុយថ្លៃសំណងអាគារ ៣៥០០ $ បានទៅទិញដីមួយកន្លែង នៅទល់មុខអាជ្ញាធរ ជាតិអប្សរា អតីតបូរីរដ្ឋបាលខេត្តសៀមរាបចាស់ ស្រុកប្រាសាទបាគង ដើម្បីធ្វើស្នាក់ការថ្មី ។

អ្នកព័ត៌មានបានធ្វើការទំនាក់ទំនង តាមទូរស័ព្ទទៅ ឧត្តមសេនីយ៍ទោ កែវ មាស នាយការិយាល័យទី២ កងទ័ព ជើង គោក កាលពីវេលាម៉ោង ១០ និង ០៥នាទី នៅព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៦ នេះថា៖ មិននិយាយតាមទូរស័ព្ទ នោះទេ ! ឲ្យ អ្នកព័ត៌មានទៅកន្លែងធ្វើការ របស់លោក ៕

006003005

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.