ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ដំ​ណើ​រទ​ស្ស​នៈ​កិច្ច​ ក្រុម​ និ​ស្សិត​ អប់​រំ​ចិត្ត​សាស្រ្ត​ យោ​ធា​ជំ​នាន់​ទី​៣​ នៃ​ស​កល​វិ​ល័យ​ ការ​ពារ​ជាតិ​ នៅ​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​

ខេត្តឧត្តរមានជ័យ៖ ឧ​ត្តម​សេ​នីយ៍​ឯក​ សរ​ ម៉ឺន​ ស​កល​វិ​ទ្យា​ធិ​ការ​ រង​ នៃ​ស​កល​វិ​ទ្យា​ល័យ​ការ​ពារ​ជាតិ​ បាន​ដឹក​នាំ​ សិ​ក្ខា​កាម​ចំ​នួន​ ៣​៧​នាក់​ ដែល​ជា​និស្សិ​ត​អប់​រំ​ចិត្ត​សា​ស្រ្ត​ នៃ​សក​ល​វិទ្យា​ល័យ​ការ​ពា​រ​ជាតិ​ ជំ​នាន់​ទី​៣​ ( ឫ​ស្សី​កែវ​ )​ បាន​ចុះ​មក​បំ​ពេញ​កម្ម​សិក្សា​ នៅ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ ដើ​ម្បី​ស្វែ​ង​យល់​អំ​ពី​ស​ភាព​ការ​ណ៍​ថ្មី​​ៗ​នៅ​តាម​ បន្ទាត់​ព្រំ​ដែន​ និង​សិ​ក្សា​ផ្ទាល់​ អំ​ពី​បទ​ពិ​សោធន៍​ល្អៗ​ រ​បស់​នាយ​ទាហា​ន ​ឆ្នើម​ៗ​ជា​ច្រើន​រូប​ ដែល​មាន​ស្នា​ដៃ​ ក្នុង​ការ​បំពេញ​តួ​នាទី​ និង​ភារ​កិច្ច​ តាម​ផែន​ការ​ដាក់​ចុះ​របស់​ថ្នា​ក់​ដឹក​នាំ​ រហូតឈានដល់សម្រេចបានជោគជ័យក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ។

ក្នុងឱកាសចុះបំពេញកម្មសិក្សារបស់ក្រុមនិស្សិត ជំនាន់ទី៣ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពល តូចថ្មីជើងលេខ៤១ បានបង្ហាញបទពិសោធន៍ ដែល ឯកឧត្តម ធ្លាប់ចូលប្រលូក ក្នុងការងារយោធា អស់រយៈ ពេល ជាង ៣០ឆ្នាំ ក្នុងនោះរួមមាន ការបំពេញភារកិច្ចបញ្ជាទ័ព ក្នុង សមរភូមិប្រយុទ្ធ ជាមួយខ្មាំងសត្រូវផងដែរ ។

ឯកឧត្តម បានគូសបញ្ជាក់ថា៖ ឋានៈតួនាទីដែលឯកឧត្តមទទួលបាននា ពេលបច្ចុប្បន្ននេះ គឺបានមកពីទំនុក ចិត្ត របស់ ថ្នាក់ដឹកនាំ ក៍ដូចជា រាជរដ្ឋាភិបាល ! ហើយទំនុកចិត្តទាំងនោះ គឺត្រូវបានប្រសូត្រ ចេញពីការតស៊ូ ដើម្បីប្រទេសជាតិ ប្រកប ដោយឆន្ទៈ និងបទពិសោធន៍ ។

ឧត្តមសេនីយ៍ទោ នាង ឃីម មានប្រសាសន៍ទៅកាន់ក្រុមនិស្សិត ថា៖ កាលពីអំឡុងពេល ៣០ឆ្នាំ មុន ឯកឧត្តម នៅជាយុទ្ធជនធម្មតា តែបទពិសោធន៍ ឯកឧត្តមផ្ទាល់បានខិតខំពុះពារគ្រប់ការលំបាក ដោយចាប់ ផ្តើម ពីការ អភិវឌ្ឍខ្លួនឯង ឈានទៅកសាង បានអង្គភាព រឹងមាំ ។ ឯកឧត្តមបានបង្ហាញ ទ្រឹស្តីកងទ័ពថា ! ស៊ូ បញ្ចេញ តំណក់ ញើស នៅលើទីលានហ្វឹកហ្វឺន តែមិនព្រមឱ្យដំណក់ឈាមហូរស្រក់ នៅលើទីលានប្រយុទ្ធនោះឡើយ គឺមានន័យថា៖ ត្រូវព្យាយាមហាត់ហ្វឹកហ្វឺនបង្កើនសមត្ថភាពប្រយុទ្ធលើសមរភូមិ ពង្រីកគុណធម៌ ពង្រឹងវិន័យ សេចក្តីថ្លៃថ្នូរ និងត្រូវ ឈ្លាសវៃ ចេះដោះស្រាយរាល់បញ្ហា និង ឧបសគ្គនានា ដែលកើតមានឡើងនៅចំពោះមុខ ។

ឧត្តមសេនីយ៍ទោ នាង ឃីម ក៏បានបើកឱកាសដល់ ក្រុមនិស្សិត ឡើងបញ្ចេញមតិយោបល់ និងលើកជាសំណួរ ដែលពាក់ព័ន្ធនឹងការងារ យោធារបស់ឯកឧត្តម ដែលឆ្លងកាត់រយៈពេលកន្លងមកនេះ ! ក្នុងនោះ ដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្រុមនិស្សិត ដែលជាសិក្ខាកាម អប់រំចិត្តសាស្រ្តផងដែរ ។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក សរ ម៉ឺន បានផ្តាំផ្ញើរបន្ថែមដល់ក្រុមនិស្សិត និងជម្រុញឲ្យមានការយកចិត្តទុក ជាក់ ! ព្រោះថានៅពេលអនាគត កម្មសិក្សាការីទាំងអស់ នឹងក្លាយទៅជា កងទ័ព ដ៏អង់អាចក្លាហាន ជាគ្រូយោធា ចារ្យ ដ៏ល្អ មានជំនាញច្បាស់លាស់ មានបទពិសោធន៍ អាចយកទៅចែក រំលែកដល់ ពលទាហានជំនាន់ក្រោយៗទៀត ដែលជាអ្នកបន្ត វេន នាពេលអនាគត ៕

2016-06-10_1423332016-06-10_1424042016-06-10_142439

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.