ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ដើម្បី​ពង្រឹង​ការ​អ​នុ​វត្ត​ច្បាប់​ កង​វិ​ស្វ​កម្ម​តេ​ជោ​ ​ហ៊ុ​ន​សែន​ សៀម​រាប​ បង់​ឲ្យ​ ស្ថា​នីយ​ថ្លឹង​យាន​យន្ត​ ​សំ​អាង​ ​ ទឹក​ប្រាក់​ចំ​នួន​ ២​៩​ ​៣​៤៦​ ០​០០​ រៀល

ខេត្តស្ទឹងត្រែង៖ បន្ទាប់​ពី​ការ​ឃាត់​ទុក​រថ​យន្ត​ដឹក​ខ្សាច់​ចំនួ​ន៩​គ្រឿង​ រ​បស់​កង​វិ​ស្វ​កម្ម​តេ​ជោ​ ហ៊ុន​សែន​ សៀម​រាប​ អស់​រយៈ​ពេល​១​យប់​ ដើម្បី​រង់​ចាំ​ដំ​ណោះ​ស្រាយ​នោះ​ នៅ​វេលា​រសៀល​ថ្ងៃទី​០៦​ ខែ​មិថុ​នា​ ឆ្នាំ​២០​១៦​ សាច់​ប្រាក់សុ​ទ្ធ​ចំ​នួន​ ២៩​ ៣៤៦​ ០០០​រៀល​ ត្រូវ​បាន នាយ ខេង សុមេធ មេបញ្ជាការ កង វិស្វកម្មតេជោ ហ៊ុនសែន សៀមរាប នាំយកទៅបង់ជូនមន្រ្តីសមត្ថកិច្ចស្ថានីយថ្លឹងយានយន្ត ដែល បាន ដាក់តាំងនៅក្នុងភូមិសាស្រ្តឃុំ សំអាង លើបណ្តោយផ្លូវជាតិលេខ៩
ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

បើតាមការរៀបរាប់របស់អ្នកបើកបររថយន្តដឹកខ្សាច់របស់កងវិស្វកម្មតេជោ ហ៊ុនសែន សៀមរាប បានឲ្យដឹងថា៖ ក្បួនរថយន្តដឹកខ្សាច់ទាំង៩គ្រឿងនេះ ត្រូវបានសមត្ថកិច្ចជំនាញ ស្ថានីយថ្លឹងយាន យន្ត (សំអាង) ធ្វើការឃាត់ទុក នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៥ ខែមិថុនា ជាមួយនឹងរថយន្តដឹកខ្សាច់ពីរ បី គ្រឿងផ្សេងទៀត ផងដែរ ខណៈពេលដែលកងរថយន្តនេះ បំពេញបេសកម្មដឹកជញ្ជូនខ្សាច់ ចេញពី ក្រុង ស្ទឹងត្រែង បំណងឆ្ពោះទៅកាន់ការដ្ឋានអភិវឌ្ឍន៍តំបន់ព្រំដែន (មុម៣) នៃភូមិសាស្រ្តខេត្ត ព្រះវិហារ ។ ក្រុមអ្នកបើកបរនៃកងវិស្វកម្មតេជោ បានបញ្ជាក់ថា៖ ពួកគាត់បានផ្ទុកចំនួនខ្សាច់លើ រថយន្ត សមល្មម និងទ្រុងឡាន មិនហ៊ានដាក់លើសទ្រុងឡានឡើយ ហើយទ្រុងឡាន នោះទៀតសោត គឺទ្រុងឡានដើម មិនមានការកែច្នៃនោះឡើយ ។

មន្រ្តីសមត្ថកិច្ចជំនាញស្ថានីយថ្លឹងរថយន្តនោះ បានបំភ្លឺឲ្យដឹងថា៖ រថយន្តដឹកខ្សាច់ទាំងនោះ បានផ្ទុកដឹកជញ្ជូនខ្សាច់​លើស​ទម្ងន់ដែលច្បាប់បានកំណត់ ។ សមត្ថកិច្ចជំនាញនៅទីនោះ បានបញ្ជាក់បន្ថែមថា រថយន្តដឹកជញ្ជូនប្រភេទភ្លៅ៤ គឺត្រូវបានច្បាប់អ​នុ​ញាតិ​ឲ្​យ ដឹកជញ្ជូនផ្ទុកទម្ងន់បាន ៣០តោន រួមទាំងទម្ងន់រថយន្តផងដែរ ។

បើយោងតាមលទ្ធផលនៃការថ្លឹងយានយន្តទាំង៩គ្រឿងនោះ និងផ្អែកតាមច្បាប់កំណត់ ដែល មានទំហំនៃការផាកពិន័យក្នុងទម្ងន់លើ ១តោន គឺស្មើនឹង ៣០ម៉ឺនរៀល សារុបការបង់ពិន័យនោះ គឺស្មើនឹង ជិត ៣០លានរៀល ។ បន្ទាប់ពីការថ្លឹងយានយន្តទាំងនោះរួចហើយ ខ្សាច់ដែលនៅ លើ រថយន្តទាំងនោះ ក៏ត្រូវចាក់ទម្លាក់ចោលនៅជិតស្ថាននីយត្រួតពិនិត្យ ថ្លឹងយានយន្តនោះផងដែរ មុនវិលត្រឡប់ទៅកាន់ការដ្ឋានវិញ ។

នាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧត្តមសេនីយ៏ ខេង សុមេធ មានប្រសាសន៍ថា៖ ការគោរព អនុវត្តច្បាប់ នាំមកនូវសេក្តីថ្លៃថ្នូរ ! ការទទួលស្គាល់កំហុសរបស់ខ្លួន វាជាការបង្ហាញនូវភាពស្មោះត្រង់ និងជាតម្លៃមួយ ឆ្លុះបញ្ចាំងមនសិការនៃការចូលរួមពង្រឹងការអនុវត្តច្បាប់ ពង្រឹងនីតិរដ្ឋ ។

នាយ ខេង សុមេធ បន្តថា លោកគាំទ្រទាំងស្រុងចំពោះចំណាត់ការដ៏មានប្រសិទ្ធិភាពនេះ ហើយលោកបានបញ្ជាក់បន្ថែមថា៖ បើសិនជាចំណាត់ការដ៏ក្តៅគគុកនេះ ត្រូវបានអនុវត្តប្រកប ដោយ តម្លាភាពនៃអ្នកអនុវត្តច្បាប់ទៅលើអ្នកមិនគោរពច្បាប់ ផ្លូវ-ថ្នល់-ស្ពាន ដែលជា សសៃ ឈាម សេដ្ឋកិច្ចជាតិ មិនត្រូវបានប្រឈមជាមួយនឹងការខូចខាតដោយសារតែការដឹកជញ្ជូន លើសទម្ងន់ ទៀតឡើយ ។ ជាមួយគ្នានោះ លោកបានសំណូមពរ សូមឲ្យមានការរៀបចំស្ថាននីយ៍ថ្លឹង យានយន្ត (សំអាង)មួយនេះ ឲ្យមានស្តង់ដារ ត្រឹមត្រូវជាមុនសិន ដើម្បីបានផ្តល់ភាព យុត្តិធម៌ជូន អតិថិជនអ្នកដឹកជញ្ជូន ព្រោះការផាកពិន័យនេះ គឺរាប់ភ្នែកជញ្ជីងយកលុយពីប្រជាជន ។

អ្នកបើកបររថយន្តដឹកដីខ្សាច់ ដែលត្រូវបានឃាត់ទុកជាមួយរថយន្តកងវិស្វកម្មតេជោ ហ៊ុនសែន សៀមរាប បានលួចខ្សឹបប្រាប់អ្នកយកព័ត៌មានថា៖ ស្ថានីយថ្លឹងយានយន្តមួយនេះ មិនមែនជា ស្ថានីយ អចិន្ត្រៃយ៍នោះទេ ជួនឃើញ ! ជួនកាលទៀត អត់ មានការត្រួតពិនិត្យនោះទេ ។ ប្រភពដដែលបានឲ្យដឹងទៀតថា៖ កន្លងមក ពេលដឹកខ្សាច់ឆ្លងកាត់ទីនេះ ក្នុង១ជើង បង់ជូន១០ដុល្លា គឺមិនបាច់ថ្លឹងទេ ! មន្រ្តីជញ្ជីងទាំងនោះយកលុយ ដាក់ ហោប៉ៅ ដើម្បីអភិវឌ្ឍន៍ សង្គមគ្រួសារ ផ្ទាល់ខ្លួន របស់ពួកគេឲ្យមានការរីកចម្រើនជាងមុនហើយមើលទៅ ៕

2016-06-10_1426212016-06-10_142708

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.