ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​លឹម​ ហេង​ ចាក់​ដី​លុប​ បឹង​ព្រៃ​ប្រស់​ យក​ជា​​កម្ម​សិទ្ធ​

ខេត្តកំពង់ធំ ៖ បឹងព្រៃ​ប្រស់​ កំ​ពុង​តែ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ឈ្មួញ​ ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​ចាក់​ដី​រំ​លោភ​យក​ចំ​ណី​ស្ទឹង​ ​ដែល​ជា​បឹង​ធម្ម​ជាតិ​នេះ​ ទៅ​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ ដើម្បី​ សាង​សង់​ជា​កន្លែង​ លក់​ម្ហូប​អា​ហារ​ ដោយ​មិន​ខ្វល់​ពី​ការ​ កែ​លម្អរ​ និង​ អ​ភិ​រក្ស​ បឹង​ព្រៃ​ប្រស់​រ​បស់​រាជ​រដ្ឋា​ភិ​បាល​ នោះ​ឡើយ​ ។​

ប្រជាពលរដ្ឋ បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ខណៈពេលដែលរមណីយដ្ឋាន ធម្មជាតិតាំងពីដូនតា មួយនេះ ត្រូវបានរំលោភយក ពីសំណាក់ លោក លឹម ហេង ដោយផ្អែកទៅ លើ លិខិត កាន់កាប់ដែល​ចេញ​ដោយ​អា​ជ្ញា​ធ​រ និង​ជំ​នាញ​ពាក់​ព័ន្ធ​ ។​ បឹងព្រៃប្រស់ ធម្មជាតិ ស្ថិតនៅខាងលិចស្ពានព្រៃប្រស់ ឃុំត្បែងស្រុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំ​ពង់​ស្វាយ​ ខេត្ត​កំ​ពង់​ធំ ​។​

លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយបានឲ្យដឹងថា៖ម្ចាស់​គេ​មាន​ច្បាប់​អ​នុញ្ញាត​ពី​ខេត្ត​ ចំ​ណែក​លោក​មិន​បាន​ ចុះ​ហត្ថ​លេ​ខា​ លើ​លិ​ខិត​កាន់កាប់​ ដី​បឹង​​​​​​​​​​​​​​​​​ព្រៃ​ប្រស់​នេះ​ទេ​ ! ព្រោះលោកទើបតែមកកាន់​​​​​​​​​​​​តំ​ណែង​ជា​អ​ភិ​បាល​ស្រុក​កំ​ពង់​ស្វាយ​នេះ​ រយៈ​ពេល​ខ្លី​ ! ចំពោះអ្នកចុះហត្ថលេខាលើដី នេះ គឺលោក អ៊ឹម ថន ជាអភិបាលស្រុក (មុន) ហើយបច្ចុប្បន្នគាត់បានចូលនិវត្តន៍ហើយ ។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សុរិយោ និងសំណង់បាន​បញ្ជាក់​ប្រាប់​អ្នក​ព័ត៌​មាន​ថា​៖​ ដី​នេះ​គេ​មាន​ច្បាប់​អ​នុ​ញ្ញាត​ ជា​កម្ម​សិទ្ធិ​ ដែលទទួលស្គាល់លេខក្បាលដីពីប្រធានមន្ទីរ មុនឈ្មោះ ឌិត ធន តាំងពី ឆ្នាំ ២០០៩ ។

មហាជនបានរិះគន់ថា៖ សោភ័ណភាព និងសម្រស់រមណីយដ្ឋាន ព្រៃប្រស់ ដែលជាបឹងធម្ម​ជាតិ​ត្រូវ​បាន​រ​លាយ​ហិន​ហោច​ដោយ​សារ​ ឈ្មួញ​ ឃុប​ ឃិត​គ្នា​ ជា​មួយ​ អា​ជ្ញាធ​រ​ ។ ទោះជាដីទីតាំងដីខាងលើ ជាដីកម្មសិទ្ធិក៏ដោយ វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទិដ្ឋភាព និងសោភ័ណភាពរមណីយដ្ឋាន ដូច្នេះ ក្រសួងទេសចរណ៍ និងអាជ្ញាធរ ខេត្តកំពង់ធំ រួមទាំងមន្ទីរពាក់ព័ន្ធ គួរតែពិចារណាឡើងវិញ ។ ប្រជាពលរដ្ឋពួកគាត់សង្ឃឹមថា៖ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ មេ​ត្តា​ដាក់​ទោស​ ជន​ប្រ​ភេទ​នេះ​ផង​ ។​

ពាក់ព័ន្ធករណីយ៍រំលោភដីបឹង អ្នកព័ត៌មានបានសួរទៅ លោក រតនា ទីប្រឹក្សា ឧញ្ញ៉ា លឹម ហេង គ្រុបតាម​ទូ​រ​ស័ព្ទ​ថា​៖​ ឈ្មោះ​ លឹ​ម​ ហេង​ ខាង​លើ​មិន​មែន​ជា​ ឯក​ឧ​ត្តម​​ ​​​​​​​​​​​​​​ឧក​ញ្ញ៉ា​ លឹម​ ហេង​ នា​យក​ ក្រុម​ហ៊ុន​ លឹម​ ហេងគ្រុប​នោះ​ទេ​ ! លោក​ លឹម​ ​ហេង​ គ្រាន់​តែជាឈ្មួញរកស៊ីប៉ុណ្ណោះ ។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានបញ្ជាក់តាមទូរស័ព្ទនៅវេលាម៉ោង ០៤ និង៥៤នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នេះថា៖ ទីតាំងដីខាងលើ គេមានប្លង់កម្មសិទ្ធស្របច្បាប់ យូរឆ្នាំមកហើយ !ទោះ​ជា​យ៉ាង​ណា​ក៍​អា​ជ្ញា​ធរ​ខេត្ត​មិន​អនុ​ញ្ញាតិ​ដែរ​ ! អា​ជ្ញា​ធរ​ខេត្ត​ បាន​ហាម​ឃាត់​កាល​ពី​ឆ្នាំ​ទៅមិញ ម្តងរួចហើយ ដល់ពេលនេះគាត់ បានចាក់ដីបន្តទៀត ប៉ុន្តែខេត្ត បានហាមឃាត់ទៀត ! មិន អនុញ្ញាតិឲ្យគាត់ចាក់ដីបាំងទឹកហូរនោះទេ !អា​ជ្ញា​ធរ​ខេត្ត​បាន​កំ​ណត់​ ទី​តាំង​ ឲ្យ​ ទៅ​លោក​ លឹម​ ហេង​ រួច​ស្រេច​ទៅ​ហើយ​ ដោយ​ភ្ជាប់​ជា​មួយ​ ទីតាំងសាលារៀន តៗគ្នា ដោយធ្វើយ៉ាងណាកុំឲ្យ ប៉ះពាល់ដល់ ខ្សែរទឹកហូរ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖ អ្នកព័ត៌មានសរសេរថា ស្ទឹង បឹង ព្រៃប្រស់ ជាបឹង ធម្មជាតិ កេរ្តិ៍តំណែលពីដូនតា វាមិនពិតនោះទេ ! ដើមឡើយគ្រាន់តែជាទំនប់មួយប៉ណ្ណោះ ៕

2016-05-18_1638502016-05-18_163928

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.