ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ចិន​និ​ង​រុ​ស្ស៊ី​ ប្រ​ឆាំង​ជំ​ទាស់​ ការ​ដាក់ប្រព័ន្ធ​ការ​ពារ​មី​ស៊ី​ល​ រ​បស់​អា​មេ​រិក​ នៅ​កូ​រ៉េ​ខាង​ត្បូ​ង​

ដូច​​​​អ្វី​ដែល​ចិន​ធ្លាប់​បាន​លើក​ឡើង​ កាល​ពី​ពេល​កន្លង​មក​ កា​រ​ដាក់​ប្រ​ព័ន្ធ​មី​ស៊ីល​ការ​ពារ​ របស់​អា​មេ​រិក​នៅ​កូ​រ៉េ​ខាង​ត្បូង​នោះ​ គឺ​មិន​មែន សម្តៅ​ទៅ​លើ​កូរ៉េ​ខាង​ជើង​តែ​មួយ​នោះ​ឡើយ​ គឺ​ សម្តៅ​ទៅ​លើ​ប្រ​ទេស​ចិន​ទៅ​វិញ​ ដូច​អ្វី​ដែល​អា​មេ​រិក​បាន​ដាក់​នៅ​តំ​បន់​អឺ​រ៉ុប​ ដែលថាទប់ស្កាត់ កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង និងអីរ៉ង ប៉ុន្តែសម្តៅទៅលើរុស្ស៊ីឯណោះទេ។

ទាំងនោះហើយ ក្នុងក្រសែភ្នែករបស់ចិន និងរុស្ស៊ី ប្រព័ន្ធខែលការពារមីស៊ីលអាមេរិក ក្នុងទឹកដីកូរ៉េខាងត្បូង មិនមែនប្រើតឹ្រមសម្រាប់ការពារខ្លួន ពីការវាយប្រហារ របស់កូរ៉េខាងជើងតែមួយមុខនោះទេ។

នៅក្នុងសន្និសីទកាសែតរួមជាមួយរដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃសុក្រទី ២៩ មេសានៅទីក្រុងប៉េកាំង រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកSergey Lavrov ដែលតាមពិត ធ្វើដំណើរទៅទីក្រុងប៉េកាំង ដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្ស៊ី លោកពូទីននៅប្រទេសចិន បានព្រមានថាអាមេរិក មិនត្រូវប្រើសកម្មភាពរំលោភបំពាន របស់កូរ៉េខាងជើង ដើម្បីបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់អាស៊ីនោះទេ។

រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យីវិញ បាននិយាយសង្កត់ធ្ងន់ថា ប្រព័ន្ធខែលការពារមីស៊ីល អាមេរិក នឹងប៉ះពាល់ដោយផ្ទាល់តែម្តង ទៅលើយុទ្ធសាស្រ្តសន្តិសុខរបស់ចិន និងរុស្ស៊ី បើសិនជាអាមេរិក ពង្រាយតាំងទីនៅទឹកដីកូរ៉េខាងត្បូងមែន។វត្តមាន ប្រព័ន្ធខែលការពារមីស៊ីល អាមេរិកនៅកូរ៉េខាងត្បូង ជាកង្វល់ធំសម្បើម ធ្វើឲ្យចិន នៅមិនស្រណុកសោះឡើយ។

គេជឿថាតាមរយៈការចូលរួមបោះឆ្នោត គាំទ្រ សេចក្តីសម្រេចចុងក្រោយ របស់ក្រុមប្រឹក្សាសន្តិសុខ ចិន សុខចិត្តលះបង់ឲ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្ម លើសម្ព័ន្ធមិត្តកូរ៉េខាងជើង ព្រោះតែចិនចង់បញ្ចុះបញ្ចូល ឲ្យអាមេរិកប្តូរចិត្តលែងពង្រាយ ខែលមីស៊ីលនៅកូរ៉េខាងត្បូង។

នៅក្នុងដំណើរទៅចូលរួម ក្នុងជំនួបកំពូលស្តីពីនុយក្លេអ៊ែរ នៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងខែមីនាកន្លងទៅ ប្រធានាធិបតីចិន ស៊ីជីនពីង នៅបានប្រើពាក្យធ្ងន់ៗទៅកាន់លោកអូបាម៉ាថា ការពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នឹងបំផ្លាញហើយនិងបង្កបញ្ហាឲ្យប្រទេសចិន។ លោកស៊ី ជីនពីងនៅបានបន្ថែមថា ខែលការពារមីស៊ីលអាមេរិក ក៏នឹងបំផ្លាញអាមេរិកដែរ បើសិនអាមេរិកនៅតែចចេស ចង់ដាក់ពង្រាយនៅកូរ៉េខាងត្បូងមែន៕

2016_04_30_04_34_28

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 0235 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.