ខេត្តសៀមរាប៖ ប្រជាពលរដ្ឋពីរនាក់ប្តីប្រពន្ធ ! ឈ្មោះ តាំង អៀង អាយុ៤៣ឆ្នាំ ភរិយា ឈ្មោះ ជាមួយ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុង ភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានលិខិតកាន់កាប់ដីធ្លីទំហំ ២០ម៉ គុណនឹង ៣០ម៉ ចេញដោយ អាជ្ញាធរឃុំ ! ជា ភស្តុតាង ដែលមានទីតាំងស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានអង្គភាពមណ្ឌល៤ រឹបអូស យក បន្ទាប់ពី ពួកគាត់បានអនុញ្ញាតិឲ្យ ! ខ្ចីដី ! ដើម្បីកសាងស្នាក់ការ អង្គភាពមណ្ឌល ខេត្តសៀមរាប ប្រើប្រាស់លើដីនោះជាបណ្តោះអាសន្ន ។
លិខិត ដែលពលរដ្ឋពីរនាក់ ប្តីប្រពន្ធកាន់ជាភស្តុតាងនោះ ត្រូវបានបញ្ជាក់ចេញពីលោក ហ៊ុយ ហួន ចៅសង្កាត់គោកចក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលអះអាងថា ដីនោះ ជាដីរបស់ឯកឧត្តម សៀង ណាំ អ្នកតំណាង រាស្រ្តមណ្ឌលសៀមរាប ត្រូវបានប្រគល់ឲ្យ ឯកឧត្តម ដុម ហាក់ នៅឆ្នាំ២០០៧ ហើយឯកឧត្តម ដុម ហាក់ បានប្រគល់ ដីមួយចំណែកនេះឲ្យ ទៅ ឈ្មោះ តាំង អៀង ក្នុងទំហំ ២០ម៉ គុណនឹង ៣០ម៉ ស្មើនឹង ៦០០ ម៉ែត្រក្រឡា ។
លិខិតមួយច្បាប់ទៀត គឺជាលិខិតសំណើរ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីសុំទីតាំងដីនោះមកវិញ ក្នុងលិខិតនោះ ភាគីម្ចាស់ដី ( លោក តាំង អៀង ) ព្រមប្រគល់លុយចំនួន ៣៥០០ដុល្លា ជាតម្លៃសំណងអាគារស្នាក់ការ ដែលបានសាងសង់លើដីនោះ ! ភាគីជាអ្នកទទួល គឺលោកវរសេនី៍ត្រី តាន់ ហ៊ុយហួត ជាមេស្នាក់ការ ! អ្នកចុះហត្ថលេខា ( បានឃើញ និង ឯកភាព ) ដោយ លោកវរសេនីយ៍ឯក ប្រាក់ ហឿន អតីតនាយមណ្ឌល ៤ ។
ក្រោយពីព្រមព្រៀងគ្នា ប្រគល់ថ្លៃសំណងអាគារ រួចរាល់ ជិត១០ ថ្ងៃ គ្រួសារ រងគ្រោះខាងលើ បាន ចូលធ្វើរបងដីរបស់ ខ្លួនបានប្រហែល ៨០% ត្រូវបានលោកវរសេនីយ៍ឯក គួយ សុវត្ថ នាយមណ្ឌល៤សព្វថ្ងៃ និងលោក តាន់ ហ៊ុយហួត មេស្នាក់ការខាងលើ បានបញ្ជាឲ្យកូនទាហាន ធ្វើការហាមឃាត់ថា ! ជាដីអង្គភាពមណ្ឌល៤ទៅវិញ ។
លោក តាំង អៀង និងភរិយា ជា មួយ បានបញ្ជាក់ថា៖ ចាប់តាំងពីពេលនោះ មកជិត ១ឆ្នាំ មិនទាន់ មានមន្រ្តីយោធាជាន់ខ្ពស់ រូបណា មានចំណាត់ការ ដោះស្រាយ ឲ្យពួកគាត់នៅឡើយ ! យកដីខ្ញុំហើយ ថែមទាំងយកលុយ សំណងថ្លៃអាគារស្នាក់ការ អស់ ៣៥០០ $ (បីពាន់ប្រាំរយដុល្លា ) ទៀត ។
ដីគ្រួសារ តាំង អៀង ខាងលើ ឧត្តមសេនីយ៍ទោ កែវ មាស នាយការិយាល័យទី២កងទ័ពជើងគោក តែងតែមានប្រសាសន៍ដដែលថា៖ ដីមួយនេះបានមកពីការដោះដូរ ដីមួយកន្លែងនៅបន្ទាយស្រី ដែលមានទំហំ ២ ហិកតា មិនអាចឲ្យបានទេ ! លុះត្រាតែ លោក តាំង អៀង និងភរិយា ធ្វើលិខិតបញ្ជាក់ពី នាយឧត្តមសេនីយ៍ ដុម ហាក់ រដ្ឋលេខា ធិការក្រសួងការពារជាតិ សាជាថ្មី ទើបឯកឧត្តមប្រគល់ឲ្យបាន ។
នាយឧត្តម សេនីយ៍ ដុម ហាក់ បានបញ្ជាក់ថា៖ ដីទំហំ ២០ម៉ គុណនឹង ៣០ម៉ ខាងលើ ! ឯកឧត្តមបានប្រគល់ ឲ្យ តាំង អៀង និងភរិយា ជា មួយ រួចរាល់ហើយ ដោយមានលិខិតស្នាមពី លោក ហ៊ុយ ហួន ចៅសង្កាត់គោកចកទៀតផង ។ ដើម្បីបញ្ជាក់ការពិតបន្ថែមទៀត អ្នកព័ត៌មានបាន សួរលោកវរសេនីយ៍ឯក ប្រាក់ ហឿន អតីត ! នាយមណ្ឌល៤ថា៖ ដីទំហំ២ហិកតា នៅបន្ទាយស្រី ដែលឧត្តមសេនីយ៍ទោ កែវ មាស បានអះអាងខាងលើនោះ មិនមានឯកសានោះទេ ! ហើយ ដី ក៍មិនដឹងនៅទីតាំងណាពិតប្រាកដដែរ ! គ្រាន់តែចង្អុលដីព្រៃដើម្បីបង្ហាញប៉ុណ្ណោះ ! កាពិតលោកបានជួលផ្ទះគេនៅបន្ទាយស្រី ក្នុងតំលៃ ៧០$ ។ លោកបន្តថា៖ ដោយឃើញសភាពលំបាករបស់អង្គភាពមណ្ឌល៤បែបនេះ ! នាយ ដុម ហាក់ បាន ហៅមក នៅក្នុងទីតាំងមណ្ឌល៤ សព្វថ្ងៃនៅឆ្នាំ២០០៧ ដែលមានផ្ទៃដីទំហំ ១៧២៨ ម៉ែត្រការ៉េ ។
លោកវរសេនីយ៍ឯក ប្រាក់ ហឿន អតីត ! នាយមណ្ឌល៤បានបញ្ជាក់ថា៖ ដីសម្រាប់ស្នាក់ការខេត្ត អង្គភាពមណ្ឌល៤ សៀមរាប ! មិនមាននោះទេ ! ដើមឡើយស្នាក់ការខាងលើបានខ្ខីដី ! នាយ ដុម ហាក់ នៅ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ បន្ទាប់ មកបាន រុះរើ នៅឆ្នាំ ២០១១ ទៅខ្ចីដី បន្ត ទំហំ ២០ម៉ គុណនឹង ៣០ម៉ របស់គ្រួសារ រងគ្រោះខាងលើ សព្វថ្ងៃ ។ លោក ប្រាក់ ហឿន បានបញ្ជាក់បន្ថែមថា៖ ក្រោយពីលោក វរសេនី៍ត្រី តាន់ ហ៊ុយហួត មេស្នាក់ការ ទទួលលុយថ្លៃសំណងអាគារ ៣៥០០ $ បានទៅទិញដីមួយកន្លែង នៅទល់មុខអាជ្ញាធរ ជាតិអប្សរា អតីតបូរីរដ្ឋបាលខេត្តសៀមរាបចាស់ ស្រុកប្រាសាទបាគង ដើម្បីធ្វើស្នាក់ការ ក៍ប៉ុន្តែ ត្រូវបានអាជ្ញាធរអប្សារាធ្វើការហាមឃាត់ ៕