ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឧកញ៉ាលីយ៉ុងផាត់ បានច្បាប់បើកកាស៊ីណូ មានតាំងពីល្បែងប្រជល់មាន់ ពង្វក់ពលរដ្ឋខ្មែរ

ភ្នំពេញ៖កាស៊ីណូរបស់ឧកញ៉ាលីយ៉ុងផាត់ដ៏មានអំណាច នៅខេត្តកោះកុងនិងឧត្តរមានជ័យ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត្តឲ្យបើកល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងល្បែងមួយចំនួនដូចជា ល្បែងប្រជល់មាន់ជាដើម ដែលជនបរទេសមិនចេះលេង ហើយមានតែប្រជាពលរដ្ឋខ្មែរចូលចិត្តលេង ចំណែកច្បាប់កម្ពុជាបានហាមមិនឲ្យជនជាតិខ្មែរចូលលេងល្បែងក្នុងកាស៊ីណូឡើយ ទុកសំរាប់តែជនបរទេស ដូច្នេះការចេញសជណខាងលើ បង្ហាញពីភាពមិនប្រក្រតី និងអំពើពុករលួយយ៉ាងច្បាស់ក្រឡែតដូចមើលបាតដៃ។

សេចក្តីជូនដំណឹងលេខ១០៥២សជណចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥នេះ បានបង្ហាញថា រាជរដ្ឋាភិបាលបានសម្រេចឯកភាព តាមសំណើរបស់ក្រុមហ៊ុន អិលវ៉ាយភី គ្រុប របស់ឧកញ៉ា លី យ៉ុងផាត់ ដោយសុំបើកបន្ថែម ល្បែងភ្នាល់គ្រប់ប្រភេទ រួមទាំងល្បែងប្រជល់បក្សីកីឡា(ជល់មាន់) និងស្លុតម៉ាស៊ីន-ម៉ាស៊ីន អេឡិចត្រូនិចគ្រប់ប្រភេទ តាមការធ្វើអាជីវកម្មសេវាកម្ម ដោយផ្ទាល់ និងតាមរយៈ Internet Online ក្នុងនិងក្រៅប្រទេស ល្បែងកូនហ្គោល ល្បែងប្រណាំងសេះ ល្បែងភ្នាល់បាល់ និងល្បែងភ្នាល់គ្រប់ប្រភេទ ខារ៉ាអូខេ ម៉ាស្សា នៅក្នុងកាស៊ីណូកោះកុង នៅខេត្តកោះកុង និងកាស៊ីណូ អូរស្មាច់ នៅខេត្តឧត្តរមានជ័យ។

បើយោងតាមសេចក្តីជូនដំណឹងនេះ បញ្ជាក់ថាខ្មែរយើងអាចចូលលេងល្បែងច្រើនប្រភេទ ដែលត្រូវបានអនុញ្ញាតនោះរួមមាន៖ ស្លុតម៉ាស៊ីន-ម៉ាស៊ីន អេឡិចត្រូនិចគ្រប់ប្រភេទ តាមការធ្វើអាជីវកម្មសេវាកម្មដោយផ្ទាល់ និងតាមរយៈ Internet Online ក្នុងនិងក្រៅប្រទេស ល្បែងកូនហ្គោល ល្បែងប្រណាំងសេះ ល្បែងប្រជល់បក្សីកីឡា ល្បែងភ្នាល់បាល់ និងល្បែងភ្នាល់គ្រប់ប្រភេទ ខារ៉ាអូខេ ម៉ាស្សា នៅក្នុងកាស៊ីណូកោះកុង ក្នុងខេត្តកោះកុង និងកាស៊ីណូ អូរស្មាច់ ខេត្តឧត្តរមានជ័យ ហើយល្បែងតាមអនឡាញអាចនឹងបើកដោយស្របច្បាប់នៅកណ្តាលក្រុង ក្រោមលេសថាជាសាខារបស់កាស៊ីណូលីយ៉ុងផាត់ ព្រោះថានៅក្នុងសជណនោះមិនបានដាក់បំរាមមិនឲ្យមានវត្តមានជនជាតិខ្មែរចូលលេង និងមិនបានហាមមិនឲ្យបើកសាខានោះឡើយ។
ប្រជាពលរដ្ឋខ្មែរច្បាស់ជាសំរុក ចូលលេងល្បែងក្នុងកាស៊ីណូរបស់លោកឧញ៉ាលីយុងផាត់ ទាំងនៅកោះកុងក៏ដូចជាឧត្តមានជ័យ ហើយអំពើឧក្រិដ្ឋចោរហារយនឹងកើតមានក្នុងសង្គមដោយសារល្បែងស៊ីសងខាងលើ។

កន្លងមកមានតែកាស៊ីណូណាហ្គាតែមួយប៉ុណ្ណោះ ដែលរាជរដ្ឋាភិបាលអនុញ្ញាត្ត បានកើបលុយនៅរាជធានីភ្នំពេញដែលកាស៊ីណូមួយនេះ ក៏បានបើកឲ្យខ្មែរចូលលេងដោយសេរី ទោះបីមានការរិះគន់ក៏សមត្ថកិច្ចធ្វើមិនដឹងដែរ។

ចំណែកនៅតាមព្រុំដែនវិញ ល្បែងដែលរាជរដ្ឋភិបាលអនុញ្ញាតិឲ្យកាស៊ីណូលោកឧកញ៉ាលីយុងផាត់នោះ វាបានកើតរួចទៅហើយនៅតាមកាស៊ីណូផ្សេងៗទៀត ពិសេសល្បែងជល់មាន់ជ្រោកក្រោមផ្លាកកាស៊ីណូ ដូចជាកាស៊ីណូនៅប៉ោយប៉ែត នៅក្រុងព្រះស៊ីហនុ នៅជ្រៃធំជាដើម។

សម្តេចតេជោហ៊ុនសែនបានប្រកាសឲ្យដឹងថា ការបង្កើតកាស៊ីណូនៅតាមព្រុំដែនជាផ្នែកមួយនៃការអភវឌ្ឍន៍ដើម្បីការពារព្រុំដែន ព្រោះកាស៊ីណូតែធ្វើហើយមិនអាចលើកយកទៅវិញបានទេ។តែទន្ទឹមនោះ សម្តេចក៏បានប្រកាសហាមមិនឲ្យមានខ្មែរចូលលេងល្បែងនោះឡើយ ព្រោះខ្លាចមានចលាចលសង្គមដែលរដ្ឋាភិបាលទទួលខុសត្រូវ។

ដូច្នេះនៅពេលឲ្យឧកញ៉លីយុងផាត់បើកកាស៊ីណូមានតាំងពីជល់មាន់ វាដូចជាជួយសម្រួលឲ្យសមត្តកិច្ចនគរបាល និងអាជ្ញាធរដែនដីដែលទទួលខុលត្រូវនៅតាមតំបន់ដែលមានកាស៊ីណូ កាន់តែងាយស្រួលក្នុងការឃុបឃឹតបើកឲ្យខ្មែរចូលលេងល្បែងតាមអំពើចិត្ត។បើដូច្នេះមែននោះ គេគួរតែលុបចោលទៅ នយោបាយភូមិឃុំមានសុវត្ថិភាពព្រោះវាគ្មានប្រសិទ្ធិភាព ក្នុងការអនុវត្តន៍នោះឡើយ។
សូមរាជរដ្ឋាភិបាលពិនិត្យមើលសជណឡើងវិញផង ក្នុងពេលធ្វើកំណែទំរង់់គោលនយោបាយតាមអនុសាសន៏របស់សម្តេចតេជោ បែជាអនុញ្ញាត្តឲ្យបើកល្បែងដែលមានតែខ្មែរចូលលេង តែប៉ុណ្ណោះ។

គេដឹងថា ឧកញ្ញ៉ា លីយ៉ុងផាត់មានអំណាចធំធេងណាស់ ក្នុងការរកស៊ីនៅកម្ពុជា ដូចជាការបើកកាស៊ីណូខាងលើជាដើម៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.