ខេត្តកំពង់ធំ៖ តាមប្រភពព័តមាន បានឲដឹងថា រថយន្តយីឌុបដឹកឈើប្រណិត សង្ស័យអត់ច្បាប់០១គ្រឿង ដែលជារបស់ក្រុមហ៊ុន ទ្រី ភាព បន្ទាប់ពីត្រូវ
បានសមត្ថកិច្ច ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់
បាន១សន្ទុះធំក្រោយមក ត្រូវបានដោះលែងទៅវិញ ដោយរលូនដែលបញ្ជាក់ថា ឥទ្ធិពលក្រុមហ៊ុនទ្រីភាព បានគ្របដណ្តប់ទៅលើសមត្ថកិច្ច ក្នុងការរកស៊ីជំនួញឈើ នៅទូទាំងប្រទេស ដោយគ្មាននរណា ទប់ស្កាត់បានឡើយ។
ប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ឆ្នាំ នៅតាម
បណ្តោយផ្លូវជាតិលេខ៦អា ស្ថិតនៅចំនុចភូមិត្រពាំងវែង សង្កាត់ស្រយូវក្រុងស្ទឹងសែន សមត្ថ
កិច្ចប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើការឃាត់
រថយន្តយីឌុប៤ផ្លូវ ដឹកឈើប្រណិត០១គ្រឿងម៉ាកហ្វុយហ្សូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ
តាកែវ 3A 0322 និងមានបិតឡូហ្គោរបស់ ក្រុមហ៊ុន ទ្រីភាព 1168 យ៉ាងសង្ណា បើកបរដោយឈ្មោះសែន រិទ្ធ ប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិទួលច្រេះ ឃុំដំបង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងឈ្មោះ ឯម និ ប្រុស២៥ឆ្នាំ រស់នៅភូមិអូររំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត បន្ទាប់ពីធ្វើការ
ឃាត់បានរួច សមត្ដកិច្ច បើកតង់ដែលគេគ្របចេញ ឃើញសុទ្ធតែប្រភេទឈើប្រណិតធ្នង់ជាច្រើនរយដុំ ធ្វើឲ្យភ្ញាក់ផ្អើលដល់ខាងជំនាញមេព្រៃ ដល់លោកព្រះរាជអាជ្ញា ដល់លោកអភិបាលខេត្ត់ ពីឈើធ្នង់ ជាពិសេសប្រជាពលរដ្ឋនៅខេត្តកំពង់ធំ។ឈើធ្នង់ជាឈើប្រណឹតមាន តម្លៃបន្ទាបពីឈើគ្រញូងដែលត្រូវ រាជរដ្ធាភិបាលហាមឃាត់មិនអោយធ្វើចរាចរណ៏ នឹងកាប់បំផ្លាញតែពួកឩក្រិដ្ឋជនព្រៃឈើនៅ តែសំរុកកាប់នឹងដឹកជញ្ជូន យកទៅលក់យ់ាងរលូនក្រោមគ្រប់រូបភាព។
គេពុំបានដឹងថា ឈើធ្នង់ពេញ១រដយន្តមានច្បាប់រឺអត់ តែក្រោមការរងចាំមើលពីសំណាក់ប្រជាពលរដ្ឋ នាំគ្នារងចាំមើលៗថា តើច្បាប់មានចំ ណាត់ការ
ដូចម្តេចដែ រចំពោះរថយន្តយីឌុប៤ផ្លូវ ដឹកឈើប្រណិតគ្មានច្បាប់របស់ក្រុមហ៊ុន ទ្រី ភាព នេះប៉ន្តែ
ក្រោយពីសមត្ថកិច្ច បានទទួលទូរស័ព្ទទំនាក់ទំនងគ្នា បាន១សន្ទុះធំ សមត្ថកិច្ចទាំងអស់ក៏បាន បើកផ្លូវឲ្យ
រថយន្តយីឌុបដឹកឈើប្រណិតគ្មានច្បាប់ របស់ ក្រុមហ៊ុន ទ្រី ភាព នេះទៅដោយរលូន ក្រោម
ក្រសែរភ្នែករបស់មហាជន ដែលរងចាំមើលហេតុការណ៏នេះ នាំគ្នាសើចចំអកពេបជ្រាយ និយាយ
ថា!ពួកអស់លោកសមត្ថកិច្ច ក្លាហាន ខ្លាំងបានតែជាមួយនិងប្រជាពលរដ្ឋក្រីក្រ
តូចតាចប៉ុណ្ណោះ!ប៉ះចំ ក្រុមហ៊ុន ទ្រី ភាព វិញនោះ!ទោះបីជាដឹងច្បាស់ថា គ្មានច្បាប់ក៏ដោយ ក៏ឲ្យទៅដោយរលូនដែរ!ដោយស្លឹកត្រចៀកបាក់ខ្លបចាញ់នូវរិទ្ធអំណាចនិងទឹកប្រាក់ បណ្តាល ឲ្យពល
រដ្ឋគិតថា មន្ត្រីនិមួយៗ សុទ្ធតែស៊ីប្រាក់ខែរដ្ឋ ដែលបានមកពីកំលាំងញើសឈាមរបស់រាស្ត្រ
បង់ពន្ធជូនរដ្ឋនោះ បែរជាទៅបម្រើឲ្យ មហិច្ឆិតារបស់អ្នកមានអំណាចដីល្បីល្បាញ ខាងបំផ្លិច បំផ្លាញព្រៃឈើទៅវិញ!ចំណែកឩកញ៉ាទ្រីភាព ដែលថាឈប់ធ្វើអាជីវកម្មឈើ ដោយមានការរិះកន់ខ្លាំងពេក បែរជាលេបសម្តី នៅតែរកស៊ីដឹកឈើប្រណឹត យ៉ាងរលូនក្រោមភាពស្ងាត់ស្ងៀម របស់រាជរដ្ឋាភិបាល៕