ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ហុងយូហ្គាមេន បន្តធ្វើកូដកម្មទាមទារ លក្ខណ្ឌប្រយោជន៏របស់ខ្លួន

ភ្នំពេញ : ក្រុមកម្មករបម្រើការងារនៅរោងចក្រ កាត់ដេរសម្លៀកបំពាក់យុីហោ(ហុងយូហ្គាមេន) ដែលមានទីតាំងស្ថិតនៅតាមផ្លូវលំ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យចំនួន២០០នាក់ នៅតែបន្តធ្វើកូដកម្មតវ៉ាទាមទារ លក្ខខណ្ឌប្រយោជន៍របស់ពួកខ្លួន កាលពីវេលរសៀលថ្ងៃទី២០កក្កដា២០ឆ៥នេះ ។ ចោទថាខាងក្រុមហ៊ុនមិនគោរពទៅតាមលក្ខខណ្ឌការងាររបស់ក្រសួង បន្ទាប់ពីខាងក្រុមហ៊ុនដេញក្រុមការងាររបស់ក្រសួងការងារចេញ មិនអនុញាតិឱ្យលូកដៃក្នុងរឿងនោះ កាលពីព្រឹកថ្ងៃទី២០ខែកក្កដា២០១៥ ។

កម្មករបានឲ្យដឹងថា ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើ មានកម្មករបម្រើការងារសរុបចំនួន២០០នាក់ ។ ហើយដោយសារតែថៅកែក្រុមហ៊ុន មិនគោពទៅតាមលក្ខខណ្ឌការងារដែលក្រសួងបានដាក់ចុះ ទើបកម្មករពួកខ្លួនប្រមូលផ្តុំគ្នាធ្វើការតវ៉ា ដោយមានការចូលរួមសហការណ៍ជាមួយ ពីសហព័ន្ធសហជីព កម្មករនយោជិកតាំងពីថ្ងៃទី១៧កក្កដា រហូតមកដល់ព្រឹកថ្ងៃទី២០កក្កដា ។ ខណ:ដែលក្រសួងការងារ មកសម្របសម្រួល និងធ្វើការដោះស្រាយរវាងក្រុមហ៊ុនជាមួយកម្មករ បែជាខាងក្រុមហ៊ុនមានចេតនា មិនអនុញាតិឱ្យខាងក្រសួងការងារលូកដៃចូលក្នុងរឿងនេះ ហើយឱ្យចាកចេញទៅវិញ ។ ក្នុងទង្វើរបស់ក្រុមហ៊ុនបែបនេះ ទើបកម្មករនៅតែបន្តធ្វើកូដកម្មនារសៀលថ្ងៃដដែល មានទាំងដុតភ្នក់ភ្លើងខាងមុខរោងចក្រនោះផងដែរ ។

កម្មករបានបន្តទៀតថា លក្ខខណ្ឌ២១ចំណុចរួមមាន :ទី១-ស្នើរក្រុមហ៊ុនរៀបចំ គ្រូពេទ្យប្រចាំការ និងមានថ្នាំពេទ្យ ទី២- ក្រុមហ៊ុនមិនត្រូវកាត់លុយធ្វើដំណើររបស់កម្មករទី៣- ស្នើរក្រុមហ៊ុនកាត់លុយកម្មករជាសមាមាត្រ ទី៤-ការងារថែមម៉ោងស្ថិតនៅលើគោលការស្ម័គចិត្តរបស់កម្មករ ទី៥-ក្រុមហ៊ុនមិនត្រូវបញ្ឈប់កម្មករដោយគ្មានមូលហេតុ ទី៦-ស្នើរក្រុមហ៊ុនរក្សាប្រាក់ឈ្នួល ប្រាក់អត្ថប្រយោេជន៍ផ្សេងៗមួយភាគរយ ទី៧-ស្នើរក្រុមហ៊ុនផ្តល់លុយបាយថែមម៉ោងចំនួន២០០រៀលក្នុង១ម៉ោង ទី៨-ស្នើរក្រុមហ៊ុន អនុញាតិឲ្យស្រ្តីមានផ្ទៃពោះ បានឈប់សម្រាក១ថ្ងៃក្នុង១ខែដើម្បីផ្តល់ឱកាសឲ្យទៅពិនិត្យផ្ទៃពោះ ទី៩-ស្នើរក្រុមហ៊ុនអនុញាតិឲ្យស្រ្តីមានផ្ទៃពោះចេញមុនម៉ោងចំនួន២០នាទី ទី១០-ស្នើរក្រុុមហ៊ុនបើកប្រាក់៥០ភាគរយ ជូនស្រ្តីសម្រាក លំហែមាតុភាព រយះពេល៩០ថ្ងៃ ទី១១-ក្រុមហ៊ុនមិនត្រូវកឹបសំបុត្រកង់-ម៉ូតូ របស់កម្មករ ទី១២- ក្រុមហ៊ុនទទួលខុសត្រូវទាំងស្រុង ពេលកម្មករមានគ្រោះថ្នាក់ក្នុងម៉ោងការងារ ទី១៣- ក្រុមហ។ុនផ្តល់បាយ១ពេលថ្ងៃត្រង់ឬប្រាក់៣០០រៀលក្នុង១ថ្ងៃជូនកម្មករ ទី១៤- ស្នើរក្រុមហ៊ុនផ្តល់បាយថ្ងៃត្រង់១ពេល ដល់កម្មករ ដែលធ្វើការថ្ងៃបុណ្យនិងថ្ងៃអាទិត្យ ទី១៥-ស្នើរក្រុមហ៊ុនកុំឲ្យមានការរើសអើងកម្មករ ដែលចូលរួមក្នុងសកម្មភាពជាមួយសហជីព និងចូលរួមធ្វើកូដកម្ម ទី១៦-ស្នើរក្រុមហ៊ុនរក្សាប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ពេលកម្មករធ្វើកូដកម្ម ទី១៧- ស្នើរក្រុមហ៊ុនអនុញាតិសម្រាក៣០នាទី មុនការងារថែមម៉ោងទី១៨- ស្នើរក្រុមហ៊ុន រៀបចំមានទារកដ្ឋាន ក្នុងករណីបើគ្មាន ក្រុមហ៊ុនផ្តល់លុយចំនួន២០ដុល្លា ក្នុង១ខែ ដែលកម្មករមានកូនតូចទី១៩- ក្រុមហ៊ុនមិនត្រូវកាត់លុយកម្មករណាដែលប្រើច្បាប់ពិសេសទី២០- ក្រុមហ៊ុនទូរទាត់ប្រាក់បំណាច់ឆ្នាំឲ្យបានច្បាស់លាស់ទី២១- ក្រុមហ៊ុន ត្រូវទទួលយកកម្មករឈ្មោះ សឿង ជា ចូលធ្វើការកន្លែងដើមវិញ ។

កន្លែងផ្ទុះកូដកម្ម ខាងលើ ទោះជា ខាងកម្មករ-និងសហជីព ខិតខំធ្វើការតវ៉ា តាមរយះសម្រែក តាមឃោសន:ស័ព្ទយ៉ាងណាក៏ដោយ និងមានដុតភ្នក់ភ្លើងបែបណាក៏ដោយ ដំណោះស្រាយនៅតែមិនទាន់មាន ដដែល ឃើញមានសមត្ថកិច្ចនិងអាជ្ញាធរ ចុះទៅសម្របសម្រួល ជៀសវាងហឹង្សាណាមួយកើតឡើង និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅកន្លែងកម្មករធ្វើកូដកម្ម ។ មតិសាធារណៈយល់ថា គួរតែថៅកែ និងកម្មករសំរបសំរួលគ្នា ដើម្បីផលប្រយោជន៏ទាំងសងខាង។ (ដកស្រង់)2015_07_20_10_50_32_1

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.